ស្ថាបនិកសាលាដូង ៖ ការតស៊ូ និងភាពសុចរិតមិនបោះបង់ ជំរុញយុវជនមិនរស់ក្នុងភាពពិការពិតប្រាកដ

ប្រសិនបើភ្នែកមើលឃើញមិនពិការវាជារឿងទូទៅ ប៉ុន្តែសកម្មភាពរស់របស់មនុស្សមួយជ្រុងធំបច្ចុប្បន្ននេះរស់ដូចពិការ ។ ទន្ទឹមគ្នានេះ ដើម្បីជំនះបញ្ហាមានតែប្រើការតស៊ូ និងភាពសុចរិតមិនបោះបង់ទើបជំរុញយុវជនមិនរស់ក្នុងភាពពិការពិតប្រាកដ។ នេះជាការលើកឡើងរបស់ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ក្នុងកម្មវិធី RYL រដូវកាលទី៩។

លោក អ៊ុក វណ្ណដេ មានប្រសាសន៍ថា នៅពេលយើងលែងពិការ យើងនឹងអាចងើបឈរបាន ដើម្បីទៅដោះស្រាយបញ្ហាដែលកំពុងតែប្រឈម ។ ទន្ទឹមគ្នានេះ រាល់ថ្ងៃមនុស្សធ្វើសកម្មភាពដើម្បីដោះស្រាយបញ្ហា។ ដូច្នេះ ប្រើការតស៊ូ និងភាពសុចរិតមិនបោះបង់ នោះបញ្ហានឹងបំបែកបាន។

ចូរប្រើភាពក្លាហានរបស់អ្នកកើតចេញពីភាពពិការរបស់អ្នកឱ្យលឿន ទម្លាក់ចោលការលេងហ្វេសប៊ុកលើសពីតម្រូវការ ចាប់ផ្ដើកាន់សៀវភៅសិក្សាឱ្យលឿន។

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង

ស្ថាបនិកសាលាដូង បញ្ជាក់ថា ការពិការគំនិតជាបញ្ហាធំ ព្រោះនៅពេលពិការគំនិតយក​ទៅប្រើប្រាស់លើពេលវេលាពុំមានប្រសិទ្ធភាព ។ លោកបន្តថា នៅជាយុជនអាយុក្រោម២៥ឆ្នាំ យុវជនត្រូវខំប្រឹងពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព រៀបចំផ្លូវអនាគតដើរទៅឱ្យលឿន ព្រោះពេលវេលាសល់មិនច្រើនទេក្នុងការអភិវឌ្ឍខ្លួន។

លោក អ៊ុក វណ្ណដេ បន្ថែមថា យុវជនមួយចំនួនអាយុក្រោម២៥ឆ្នាំ ប៉ុន្តែរវល់តែដើរសាកថ្មជីវិត រហូតពេលខ្លះមានបំណុលជប់ខ្លួនក៏មាន។ លោកបន្តថា មិនមែនមិនចង់ឱ្យយុវជនដើរលេងកម្សាន្ដនោះទេ ប៉ុន្តែវ័យក្រោយ២៥ឆ្នាំ ជាពេលវេលាជីវិតពេញដោយថាមពល ដូច្នេះត្រូវធ្វើខ្លួនឱ្យល្អ ខំអានសៀវភៅ បង្កើតទំនាក់ទំនងល្អ ពង្រឹងសមត្ថភាព ពង្រឹងស្មារតីដើរទៅមុខព្រោះបញ្ហានឹងចាំអ្នកនៅខាងមុខ។ ដូច្នេះ ប្រសិនបើយុជនមិនកែប្រែនឹងនាំឱ្យមានបញ្ហាពិការគំនិត។

មួយឆ្នាំអាចសាកថ្មីជីវិតតែ៥ដងបានហើយ គឺ៣ដងសម្រាប់គ្រួសារ ១ដងសម្រាប់មិត្តភក្ដិ ១ដងឱ្យខ្លួនឯង។

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង

ស្ថាបនិកសាលាដូង លើកឡើងថា យុជនត្រូវដឹងពីខ្លួនឯងឱ្យបានច្រើន តើចេះអ្វីខ្លះ? តើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនល្អឬទេ? តើបានធ្វើរឿងល្អសម្រាប់សង្គមឬអត់? លើសពីនេះ យុជនមិនគួរយកពេលវេលាតាមដានមនុស្សលើបណ្ដាញសង្គមច្រើនពេក ព្រោះវ័យក្រោម២៥ឆ្នាំជាវ័យដែលត្រូវពង្រឹងសមត្ថភាពខ្លួន។ ម៉្យាងវិញទៀត ជៀសឱ្យឆ្ងាយពីការគិតទៅលើគ្រឿងស្រឹង។ ចាប់ផ្ដើមពីអ្នក ដោយសង្ឃឹមថា នឹងមានមនុស្សម្នាក់ឈប់ផឹកស្រា និងកាត់បន្ថយតាមចំនួនដែលអាចធ្វើទៅរួច។ មនុស្សជាច្រើន នៅក្នុងសមាជិកគ្រួសារកំពុងបាត់សមាជិកកូនចៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ មូលហេតុក៏ព្រោះមានការជួបជុំកម្មវិធីច្រើនពេកដែលមានប្រើប្រាស់គ្រឿងស្រវឹង។

ជាមួយគ្នានេះ លោក អ៊ុក វណ្ណដេ លើកទឹកចិត្តយុវជនត្រូវអានសៀវភៅឱ្យបានច្រើន អាចលើសពី៣ក្បាល ៥ក្បាល ១០ក្បាល ទៅ ១០០ក្បាលក៏បាន។ លោកថា ការអានសៀវភៅ ជួយយើងមានចំណេះដឹង គំនិតរីកចម្រើន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...