គណិតវិទ្យាមិនមែនជាមុខវិជ្ជា​លំបាក ប៉ុន្តែទាមទារពេលវេលាអនុវត្តឱ្យបានច្រើន

ភ្នំពេញ៖ កន្លងទៅសិស្សានុសិស្សមួយចំនួនតែងយល់ថា មុខវិជ្ជាគណិតវិទ្យាលំបាកនិងស្មុគស្មាញក្នុងការសិក្សា។ ការយល់ឃើញនេះក្លាយជាចំណុចរារែកចិត្តក្នុងការជ្រើសរើសមុខវិជ្ជាគណិតវិទ្យាដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។ សម្រាប់និស្សិតដែលបានបន្តការសិក្សាមុខវិជ្ជានេះនៅសាកលវិទ្យាល័យ យល់ថា គណិតវិទ្យាមិនមែនជាមុខវិជ្ជាលំបាករៀននោះទេ ប៉ុន្តែទាម​ទារ​ពេលវេលា​អនុវត្ត​លំហាត់ឱ្យបានច្រើន។

កញ្ញា ពេញ ស្រីណាក់ និស្សិតកំពុងសិក្សាមុខវិជ្ជាគណិតវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា៖

“ចំណង់ចំណូលចិត្តធ្វើលំហាត់គណិតវិទ្យាបានច្រើ​​នតាំងពីរៀននៅថ្នាក់វិទ្យាល័យ ជំរុញចិត្តកញ្ញាឱ្យចាប់យកមុខវិជ្ជាគណិតវិទ្យាសិក្សាបន្តថ្នាក់បរិញ្ញាបត្រ។ មេរៀនសំខាន់ៗក្នុងគណិតវិទ្យាមានលក្ខណៈវិទ្យាសាស្ត្រ សមហេតុផល និងប្រើប្រា​ស់បា​ន​ទូលំទូលាយក្នុងជី​វភា​ពប្រចាំថ្ងៃ។ រៀនគណិតវិទ្យាសំខាន់ហាត់រៀនធ្វើលំហាត់ឱ្យបានច្រើន ធ្វើលំហាត់ជួយឱ្យការគិតស្ទាត់ជំនាញ គិតរហ័ស ចងចាំរូបមន្តបានច្រើន ព្រមទាំងមានភាពវ័យឆ្លាតក្នុង​ការ​គណនា​លេខ”

កញ្ញា ពេញ ស្រីណាក់

ចំណែក កញ្ញា ចក់ ស៊ិនី កំពុងសិក្សាថ្នាក់បរិញ្ញាបត្រគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏បាននិយាយថា៖

“មុខវិជ្ជាគណិតវិទ្យាពាក់ព័ន្ធគ្រប់វិស័យទាំងអស់នៅក្នុងសង្គម រាប់ទាំងការគណនាចំណូលចំណាយផ្ទាល់ខ្លួននិងនៅតាមស្ថាប័នការងារ ហើយងាយស្រួលរៀនជាងមុខវិជ្ជាផ្សេងៗ។ គណិតវិទ្យាជាមុខវិជ្ជាវិទ្យាសាស្រ្ត ហើយជាមុខវិជ្ជាមូលដ្ឋាននៃការសិក្សាមុខវិជ្ជាដទៃ។ ខ្ញុំស្រឡាញ់មុខវិជ្ជាគណិតវិទ្យា ហើយចង់ធ្វើជាគ្រូបង្រៀនពេលរៀនចប់ ព្រោះមុខវិជ្ជាគណិតជួយសិស្សឱ្យមានចំណេះដឹងទូលាយក្នុងការគណនាលេខ ហើយខ្ញុំជឿថានៅពេលដែលសិស្សស្រឡាញ់នោះនឹងឱ្យតម្លៃមុខវិជ្ជាគណិតវិទ្យាមិនខាន”

កញ្ញា ចក់ ស៊ិនី

សម្រេចចិត្តរៀនបន្តថ្នាក់មហាវិទ្យាល័យជារឿងសំខាន់ព្រោះវាជាការចាប់ផ្ដើមក្ដីស្រមៃដែលយើងបានរំពឹងទុកបន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ។ គណិតវិទ្យាជាមុខវិជ្ជាដែលមិនអាចខ្វះបាន និងត្រូវការប្រើចាំបាច់គ្រប់វ័យ គ្រប់ការងារ និងការប្រាស្រ័យទាក់ទង។

និយាយក្នុងនាមអតីតនិស្សិតសិក្សាមុខវិជ្ជាគណិតវិទ្យា កញ្ញា ជា ស្រីនិច ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រកាលពីឆ្នាំ២០១៨ យល់ថា គណិតវិទ្យាសំខាន់មិនអាចខ្វះបានទាំងជីវភាពរស់នៅ ការសិក្សា ការប្រាស្រ័យទាក់ទងផ្សេងៗ។ ជំនាញសិក្សាដែលសុទ្ធតែមានការពាក់ព័ន្ធជាមួយគណិតវិទ្យា។ កញ្ញាបានបន្ថែមទៀតថា រៀនជំនាញគណិតវិទ្យាមិនមានអ្វីពិបាកទេ ប្រសិនបើអ្នកមានមូលដ្ឋានគ្រឹះខ្លាំងពីថ្នាក់វិទ្យាល័យ។

លោក នាង បូ គ្រូបង្រៀនគណិតវិទ្យានៃវិទ្យាល័យបាក់ទូក មានប្រសាសន៍ថា គន្លឹះសិក្សាគណិតវិទ្យាឱ្យបានពូកែ សិស្សត្រូវចេះរៀបចំផែនការសិក្សាឱ្យបានល្អ និងរៀបចំឯកសារមេរៀនតាមលំដាប់លំដោយ រម្លឹកមេរៀនគ្រប់មុខវិជ្ជា រៀនដោះស្រាយលំហាត់ឡើងវិញឱ្យបានច្រើនដង។ ទន្ទឹមគ្នានេះ សិស្សត្រូវរៀនស្រា​វ​ជ្រា​វវិញ្ញាសាឆ្នាំកន្លងទៅយ៉ាងតិចបួនឆ្នាំ ដើម្បីពង្រីកគំនិតឱ្យទូលំទូលាយ និងរៀនបន្ថែមជាមួយលោកគ្រូអ្នកគ្រូតាមរយៈអ៊ីនធឺណេតជាដើម។ 

“សិស្សមួយចំនួនតែងគិតថាគណិតវិទ្យាជាមុខវិជ្ជាពិបាករៀន ពិបាកយកពិន្ទុពេលប្រឡង ប៉ុន្តែការពិតគណិតងាយស្រួលយកពិន្ទុបំផុតពេលប្រឡង ប្រសិនបើសិស្សបានធ្វើលំហាត់ស្រដៀងៗច្រើន។ ទន្ទឹមគ្នានេះ សិស្សត្រូវទន្ទេញឱ្យចេះចាំស្ទាត់រូបមន្តគណិតវិទ្យាព្រោះមុខវិជ្ជានេះត្រូវប្រើរូបមន្តប្រហែល៦០ភាគរយក្នុងពេលប្រឡង” លោក នាង បូ គ្រូបង្រៀនគណិតវិទ្យានៃវិទ្យាល័យបាក់ទូក”

គួរបញ្ជាក់ថា គណិតវិទ្យាជាមុខវិជ្ជាសំខាន់មួយក្នុងការចំណោមមុខវិជ្ជាសំខាន់ៗដែលត្រូវបានគេចាត់បញ្ជូលក្នុងមុខវិជ្ជា STEM និង STEAM ហើយស្ទើតែគ្រប់មុខវិជ្ជាសំខាន់ៗទាំងអស់ក្នុងការសិក្សាដោយការគណនា។ ការសិក្សាទាំងនោះតែងយកគណិតវិទ្យាជាមូលដ្ឋានរកហេតុផល ហើយរាប់ទាំងការងារសាមញ្ញៗមួយចំនួននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជា បង្ហាញអាទិភាព៤ចំណុច ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត

ក្នុងវេទិកាកម្រិតខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៤ ខែមីនា ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា​តំណាងរដ្ឋមន្រ្តីក្រសួងអប់រំ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ បណ្តុះបណ្តាលគ្រូ២រយនាក់ លើជំនាញអប់រំបង្កើតហ្គេម

ក្រសួងអប់រំ យុវជន និងកីឡា កំពុងបណ្តុះបណ្តាលគ្រូបង្រៀនចំនួន២០០នាក់ សម្រាប់​សាលារៀន​គោលដៅចំនួន ១០០ លើជំនាញអប់រំបង្កើតហ្គេម ដើម្បី​អនុវត្តក្នុងការបង្កើតក្លឹបឌីជីថលក្រៅម៉ោងសិក្សា និងមុខវិជ្ជាបំណិនជីវិត..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឆ្លើយតបតម្រូវការឧស្សាហកម្មទំនើប រដ្ឋមន្រ្តីក្រសួងការងារ ជំរុញវិស័យឯកជន សហការជាមួយរាជរដ្ឋាភិបាល លើ​ការ​បណ្តុះបណ្តាល TVET

ដើម្បីធានាបាន​នូវ​ភាព​ប្រកួតប្រជែង កំណើន​ប្រកប​ដោយ​បរិយាបន្ន និង​ការឆ្លើយតប​យ៉ាង​រហ័ស​ទៅនឹង​តម្រូវ​ការ​ឧស្សាហកម្ម​ទំនើប រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បានជំរុញ​វិស័យ​ឯកជន…
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្រ្តធម្មជាតិ ៧ យ៉ាង ដើម្បីកាត់បន្ថយអាការតឹងច្រមុះ

ការតឹងច្រមុះមិនត្រឹមតែធ្វើឱ្យពិបាកដកដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កឱ្យយើងឈឺក្បាល និងរំខានដល់ដំណេកផងដែរ។ បញ្ហានេះអាចបណ្តាលមកពី គ្រុនផ្តាសាយ, អាឡែហ្ស៊ី, ការបំពុលបរិយាកាស ឬសូម្បីតែខ្យល់ស្ងួតខ្លាំង។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តយុវជនផលិតមាតិកាវប្បធម៌ ជាសិល្បករឌីជីថល ផ្សព្វផ្សាយ និងការពារតម្លៃវប្បធម៌ខ្មែរ

ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំធ្វើកំណែទម្រង់កម្មវិធីសិក្សា និងសៀវភៅសិក្សា ដើម្បីលើកកម្ពស់លទ្ធផលតេស្ត PISA

ក្នុង​កិច្ច​ប្រជុំ​មួយ​កាលពីដើម​សប្តាហ៍​នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ ផ្តើមធ្វើកំណែទម្រង់កម្មវិធីសិក្សា និងសៀវភៅសិក្សា ដើម្បីលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍

តើការទទួលទានទឹកក្តៅឧណ្ហៗ ផ្តល់ផលល្អដល់សុខភាព និងការរំលាយអាហារ ?

នាពេលបច្ចុប្បន្ន ការទទួលទានទឹកក្តៅឧណ្ហៗកំពុងក្លាយជាទម្លាប់ពេញនិយមមួយ ដោយមានការអះអាងថា វាជួយដល់ការសម្រកទម្ងន់ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ តើវាពិតជាអាចជួយដល់ប្រព័ន្ធរំលាយអាហារ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យ ៖ និស្សិតកម្ពុជាជាង២០០នាក់ កំពុងចុះកម្មសិក្សានៅអ៊ីស្រាអ៊ែល មានសុវត្ថិភាព ខណៈនិស្សិត ៤នាក់ជាប់គាំងនៅឌូបៃ

អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បាន​ឱ្យដឹងថា គិតត្រឹម​រសៀល​ថ្ងៃទី២ មីនា ម្សិលមិញ និស្សិត​កម្ពុជា​ជាង២រយនាក់ ដែល​កំពុងសិក្សាបន្ត ក៏​ដូចជាចុះកម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអ៊ែល ពួកគេ​មានសុវត្ថិភាពទេ…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon