ស្វែងយល់ពីកីឡាបាល់ទាត់ចលករខួរក្បាល

កីឡាបាល់ទាត់ ត្រូវបានគេស្គាល់ជាសកលថា ជាកីឡាដែលមានភាពទាក់ទាញ និងពេញនិយមជាងគេ ក្នុងពិភពលោក។ កីឡានេះ បានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងសង្គម និងចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន។ ជាពិសេស មនុស្សគ្រប់គ្នាសុទ្ធតែអាចលេងបាន ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ភេទ ឬជនមានពិការភាពនោះឡើយ។

ក្រៅពីកីឡាបាល់ទាត់សម្រាប់កីឡាករដែលមានកាយសម្បទាមាំមួន សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ក៏បានបង្កើតប្រភេទកីឡាសម្រាប់ជនមានពិការភាពផងដែរ។ កីឡាបាល់ទាត់នោះត្រូវបានគេស្គាល់ថាជា កីឡាបាល់ទាត់ចលករខួរក្បាល (Cerebal Palsy Football-CP Football) ដែលជាកីឡាសម្រាប់អត្តពលិក ដែលមានជំងឺខួរក្បាល ឬរបួសខួរក្បាល អាចចូលរួមប្រកួត ដើម្បីកម្សាន្ត ប្រកួតកម្រិតក្លឹប ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។ កាលពីមុន កីឡានេះត្រូវបានគេហៅថា «Football 7-a-side» និងបានដាក់បញ្ចូលក្នុងវិញ្ញសាប្រកួតកីឡាប៉ារ៉ាឡាំពិក ក្នុងឆ្នាំ១៩៨៤។

តើអ្វីជា Cerebral Palsy ?

ពាក្យ «Cerebral» មានន័យថា ចំណុចសំខាន់បំផុតនៃខួរក្បាល (brain centred) ។ ចំណែកពាក្យ « Palsy » មានន័យថា ភាពអសមត្ថភាពក្នុងការបញ្ជាសាច់ដុំ។ ចំពោះ ពាក្យ Cerebral Palsy ត្រូវបានកំណត់ថា ជាជំងឺ ដែលប៉ះពាល់ដល់ការធ្វើចលនាសាច់ដុំ និងឥរិយាបថ ដោយសារតែខ្វះអុកស៊ីហ្សែន ក្នុងផ្នែកមួយចំនួនក្នុងខួរក្បាល តាំងពីកំណើត ឬក្នុងពេលវេលាណាមួយកាលពីក្មេង ។ ជំងឺនេះអាចកើតលើកុមារ ចាប់ពីតាំងកើតមករហូតដល់អាយុបីឆ្នាំ។

ក្រៅពី Cerebral Palsy ក្រុមអ្នកកើតជំងឺ ABI និង TBI ក៏ត្រូវបានចាត់ទុកថា ជាអ្នកមានបញ្ហារបួសខួរក្បាល ដែលអាចចូលប្រកួតកីឡាចលករខួរក្បាលបានផងដែរ ៖

  • ជំងឺ An acquired brain injury (ABI) គឺជារបួសដែលកើតឡើងចំពោះខួរក្បាល តាំងពីកំណើត ឬកើតឡើងដោយសារឧបទ្ទេវហេតុផ្សេងៗ។ មានមូលហេតុជាច្រើន ដែលអាចបង្កឱ្យមានជំងឺនេះ រួមមាន ការដួល គ្រោះថ្នាក់ចរាចរណ៍ ជំងឺសាច់ដុំ និងជំងឺដាច់សរសៃឈាមខួរក្បាល។
  • ជំងឺ Traumatic brain injury (TBI) ជាផ្នែកមួយនៃ ABI ដែលទម្រង់នៃរបួសខួរក្បាល កើតឡើងនៅពេលដែលមានការប៉ះទង្គិចភ្លាម បណ្ដាលឱ្យខូចខួរក្បាល។ TBI អាចជាលទ្ធផល ដែលកើតឡើងនៅពេលដែលក្បាលប៉ះទង្គិចនឹងវត្ថុ ឬក៏នៅពេលដែលវត្ថុអ្វីមួយ កាត់លលាដ៏ក្បាល ហើយចូលដល់ជាលិកាខួរក្បាល។ រោគសញ្ញានៃ TBI អាចមានកម្រិតស្រាល មធ្យម ឬធ្ងន់ធ្ងរ អាស្រ័យលើទំហំនៃការខូចខាតខួរក្បាល។

អត្ថប្រយោជន៍នៃកីឡាបាល់ទាត់ចលករខួរក្បាល

បាល់ទាត់ គឺផ្នែកមួយដែលបង្កើតឱ្យមានមិត្តភាព សាមគ្គីភាព និងសេចក្ដីស្រឡាញ់សម្រាប់មនុស្សនៅជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ កីឡាបាល់ទាត់ចលករខួរក្បាល គឺជាកីឡាដ៏ពិសេស ដែលផ្ដល់ឱកាសឱ្យជនមានពិការភាពខួរក្បាល អាចចូលរួមលេង និងទទួលភាពរីករាយដូចមនុស្សទូទៅ។ យោងតាម សមាគមន៍ កីឡាបាល់ទាត់ចលករខួរក្បាលអន្តរជាតិ (International Federation of CP FOOTBALL) បានបង្ហាញអំពីអត្ថប្រយោជន៍សំខាន់ៗចំនួន ៤នៃកីឡានេះ មានដូចជា៖

  • ពង្រឹងសុខភាពរបស់ជនមានពិការភាពខួរក្បាល តាមរយៈការមានសកម្មភាពជាប្រចាំ
  • ជនមានពិការភាពខួរក្បាល ទទួលបានឱកាសចូលរួមលេងកីឡា ជាមួយកីឡាករដទៃ ដែលមានសមត្ថភាពប្រហែលគ្នា
  • ទទួលបានឱកាសរៀនជំនាញកីឡាលេងជាក្រុម​ និងជាលក្ខណៈបុគ្គល
  • មានឱកាសចូលរួមប្រកួតប្រជែងក្នុងការប្រកួតកម្រិតខ្ពស់។

ច្បាប់របស់កីឡាបាល់ទាត់ចលករខួរក្បាល

ច្បាប់នៃកីឡានេះ ត្រូវបានកែប្រែពីទម្រង់មួយចំនួន ដោយក្រុមប្រឹក្សាសមាគមបាល់ទាត់អន្តរជាតិ (IFAB laws of the Game) ដើម្បីឱ្យកាន់តែមានភាពរំភើប និងទាក់ទាញ ព្រមទាំងផ្ដល់ឱកាសកាន់តែច្រើនឱ្យក្រុមកីឡាករបង្ហាញជំនាញរបស់ខ្លួននៅលើទីលាន។​​ ច្បាប់ទាំងនោះរួមមាន៖

  • នៅលើទីលាន តម្រូវឱ្យមានកីឡា ៧នាក់
  • ការប្រកួតមានរយៈពេល ១៥នាទី ពីរដង
  • មានទីលាន និងបង្គោលទីតូចជាងបាល់ទាត់ទូទៅ
  • គ្មានច្បាប់ជំហក្រៅល្បែង (No off-side law)
  • ការគប់បាល់អាចធ្វើបានប្រមៀលនៅលើដីជំនួសវិញ។

ចំពោះច្បាប់ និងបញ្ញាត្តិលម្អិតរបស់កីឡានេះ ត្រូវបានចងក្រងលម្អិតនៅក្នុង IFAB laws of the Game, IFCPF Modification to the Laws of Game និង IFCPF Competition Rules ។ គួរជម្រាបជូនថា កីឡាបាល់ទាត់ចលករខួរក្បាល ក៏ត្រូវដាក់បញ្ចូលជាវិញ្ញាសាកីឡា សម្រាប់ព្រឹត្តិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជាផងដែរ។ ដោយព្រឹត្តិការណ៍នេះ ចាប់ប្រារព្ធឡើងចាប់ពីថ្ងៃទី ៣ ដល់ ៩ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការចូលរួមពីអត្តពលិកជនមានពិការភាពមកពីប្រទេសចំនួន១១ នៅក្នុងតំបន់អាស៊ាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...