បុគ្គលិកអប់រំនៅភ្នំពេញមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ អាចទាក់ទងព័ត៌មានទៅសាលាសង្កាត់កំពុងរស់នៅ

ភ្នំពេញ៖ បុគ្គលិកអប់រំនៅភ្នំពេញមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ អាចទាក់ទងព័ត៌មាន ត្រូវទាក់ទងទៅសង្កាត់ដែលខ្លួនរស់នៅ​ដើម្បីទទួលបានព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ-១៩។

សេចក្តីជូនដំណឹងនៅថ្ងៃទី១០ ខែឧសភាបានបញ្ជាក់ថា បច្ចុប្បន្នអនុគណៈកម្មការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងការពារជាតិ កំពុងដំណើរការចាក់វ៉ាក់សាំងនៅតាមខណ្ឌចំនួនប្រាំមួយ រួមមាន ខណ្ឌកំបូល ខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌទួលគោក និងខណ្ឌដង្កោ ដែលមានទីតាំងនៅគ្រប់បណ្ដាសង្កាត់ក្នុងខណ្ឌនីមួយៗ។ ក្រសួងអប់រំ មិនរៀបចំដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឡែកនោះទេ។

គួររំលឹកដែរថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ក្រសួងអប់រំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំប្រមាណជាង ១១ម៉ឺននាក់ ឬស្មើនឹង ៧៤ភាគរយនៃបុគ្គលិកអប់រំជាង ១៥ម៉ឺននាក់។ នេះបើតាមការចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបុគ្គលិកអប់រំជំហានទីមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជា បង្ហាញអាទិភាព៤ចំណុច ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគត

ក្នុងវេទិកាកម្រិតខ្ពស់សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៤ ខែមីនា ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជា​តំណាងរដ្ឋមន្រ្តីក្រសួងអប់រំ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ បណ្តុះបណ្តាលគ្រូ២រយនាក់ លើជំនាញអប់រំបង្កើតហ្គេម

ក្រសួងអប់រំ យុវជន និងកីឡា កំពុងបណ្តុះបណ្តាលគ្រូបង្រៀនចំនួន២០០នាក់ សម្រាប់​សាលារៀន​គោលដៅចំនួន ១០០ លើជំនាញអប់រំបង្កើតហ្គេម ដើម្បី​អនុវត្តក្នុងការបង្កើតក្លឹបឌីជីថលក្រៅម៉ោងសិក្សា និងមុខវិជ្ជាបំណិនជីវិត..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឆ្លើយតបតម្រូវការឧស្សាហកម្មទំនើប រដ្ឋមន្រ្តីក្រសួងការងារ ជំរុញវិស័យឯកជន សហការជាមួយរាជរដ្ឋាភិបាល លើ​ការ​បណ្តុះបណ្តាល TVET

ដើម្បីធានាបាន​នូវ​ភាព​ប្រកួតប្រជែង កំណើន​ប្រកប​ដោយ​បរិយាបន្ន និង​ការឆ្លើយតប​យ៉ាង​រហ័ស​ទៅនឹង​តម្រូវ​ការ​ឧស្សាហកម្ម​ទំនើប រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បានជំរុញ​វិស័យ​ឯកជន…
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្រ្តធម្មជាតិ ៧ យ៉ាង ដើម្បីកាត់បន្ថយអាការតឹងច្រមុះ

ការតឹងច្រមុះមិនត្រឹមតែធ្វើឱ្យពិបាកដកដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កឱ្យយើងឈឺក្បាល និងរំខានដល់ដំណេកផងដែរ។ បញ្ហានេះអាចបណ្តាលមកពី គ្រុនផ្តាសាយ, អាឡែហ្ស៊ី, ការបំពុលបរិយាកាស ឬសូម្បីតែខ្យល់ស្ងួតខ្លាំង។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តយុវជនផលិតមាតិកាវប្បធម៌ ជាសិល្បករឌីជីថល ផ្សព្វផ្សាយ និងការពារតម្លៃវប្បធម៌ខ្មែរ

ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំធ្វើកំណែទម្រង់កម្មវិធីសិក្សា និងសៀវភៅសិក្សា ដើម្បីលើកកម្ពស់លទ្ធផលតេស្ត PISA

ក្នុង​កិច្ច​ប្រជុំ​មួយ​កាលពីដើម​សប្តាហ៍​នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ ផ្តើមធ្វើកំណែទម្រង់កម្មវិធីសិក្សា និងសៀវភៅសិក្សា ដើម្បីលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍

តើការទទួលទានទឹកក្តៅឧណ្ហៗ ផ្តល់ផលល្អដល់សុខភាព និងការរំលាយអាហារ ?

នាពេលបច្ចុប្បន្ន ការទទួលទានទឹកក្តៅឧណ្ហៗកំពុងក្លាយជាទម្លាប់ពេញនិយមមួយ ដោយមានការអះអាងថា វាជួយដល់ការសម្រកទម្ងន់ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ តើវាពិតជាអាចជួយដល់ប្រព័ន្ធរំលាយអាហារ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យ ៖ និស្សិតកម្ពុជាជាង២០០នាក់ កំពុងចុះកម្មសិក្សានៅអ៊ីស្រាអ៊ែល មានសុវត្ថិភាព ខណៈនិស្សិត ៤នាក់ជាប់គាំងនៅឌូបៃ

អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បាន​ឱ្យដឹងថា គិតត្រឹម​រសៀល​ថ្ងៃទី២ មីនា ម្សិលមិញ និស្សិត​កម្ពុជា​ជាង២រយនាក់ ដែល​កំពុងសិក្សាបន្ត ក៏​ដូចជាចុះកម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអ៊ែល ពួកគេ​មានសុវត្ថិភាពទេ…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon