យុវជន ជួប វ៉ាន់ឌី ចែករំលែក​បទពិសោធន៍​ក្នុងការ​ជ្រើស​រើស​ជំនាញ

ការជ្រើសរើស​ជំនាញ​ពិតជាមានសារៈសំខាន់​ណាស់​សម្រាប់​សិស្ស​ដែល​រៀនចប់ថ្នាក់វិទ្យាល័យ ដោយ​សារ​តែជំនាញនឹង​ត្រូវ​កំណត់ពីអាជីព​ការងារ​នៅពេល​អនាគត។ ការជ្រើសរើស​ជំនាញ​ខុស អាចនឹងធ្វើ​ឱ្យ​ខាត​ពេលវេលា ឬ​ត្រូវ​ធ្វើ​ការងារ​ដែលខ្លួន​មិន​ស្រឡាញ់។ ក្នុងអត្ថបទនេះ យុវជន ជួប វ៉ាន់ឌី នឹងចែករំលែក​បទពិសោធន៍​ខ្លះៗ ក្នុង​ការ​ជ្រើសរើស​ជំនាញ និង​ភាពជោគជ័យ នៃការជ្រើសរើសជំនាញ​របស់គាត់។

បច្ចុប្បន្ន ជួប វ៉ាន់ឌី គឺជា​និស្សិត​ឆ្នាំទី៥ ជំនាញអេឡិចត្រូនិច និង Automation នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ កំឡុង​ពេលនៃការ​សិក្សា​នេះ វ៉ាន់ឌី មានការងារធ្វើចំនួន២កន្លែងដែលសុទ្ធសឹងតែពាក់ព័ន្ធនឹង​ជំនាញ​របស់គាត់។ ​ជាមួយ​គ្នាយុវជន​រូបនេះ ក៏បានឈ្នះពានរង្វាន់ជា​ច្រើន​ផងដែរ ពាក់ព័ន្ធនឹង​ការ​បង្កើតរ៉ូបូត ដោយ​ប្រើប្រាស់ជំនាញរបស់គាត់។

និស្សិតដែលមកពីខេត្តប៉ៃលិនរូបនេះ បញ្ជាក់ថា មូល​ហេតុ​ដែលខ្លួនជ្រើសរើស​យកជំនាញអេឡិចត្រូនិច គឺស្ថិត​ក្រោមហេតុផលមួយ​ចំនួន ដូចជា ​ហេតុផលទី១ គឺ ការ​ចូលចិត្ត ដោយកាលពីនៅក្មេង​ វ៉ាន់ឌី ចូលចិត្ត​ដោះ​របស់លេង​ណាស់, ហេតុផលទី២ គឺក្តីស្រមៃ កាលពីនៅក្មេង វ៉ាន់ឌី តែងមើលទៅមេឃ ហើយ​បានឃើញយន្តហោះ គ្រានោះគាត់មានចម្ងល់ថា ហេតុអ្វីបានជាវាអាចហោះបាន អ្វីដែលធ្វើ​ឱ្យ​វាហោះ ? វ៉ាន់ឌី ស្រមៃចង់បង្កើត​របស់ទាំងនេះ ដែលវាជា​ហេតុផលជំរុញឱ្យ​គាត់ចាប់យកជំនាញអេឡិចត្រូនិច។

ក្នុងនោះ ក៏​មានហេតុផល​មួយទៀត ដែលជា​ហេតុផលសំខាន់ នោះគឺប្រាក់ចំណូល ។ វ៉ាន់ឌី លើកឡើងថា នៅពេល​ដែលយើង​ជ្រើសរើស​ជំនាញ​មួយដែលយើងចូលចិត្ត ប៉ុន្តែជំនាញ​នោះ​ពិបាក​រក​ការងារធ្វើ ដូច្នេះតើ​យើង​បន្ត​រៀនជំនាញនេះទៀត ឬក៏បកក្រោយ ? ជាយោបល់របស់ វ៉ាន់ឌី មុននឹងជ្រើសរើស​ជំនាញ សិស្សនិស្សិត​គួរ​តែ​មើលពី​ទីផ្សារ​ការងារថា ជំនាញណាដែលសម្បូរ​ការងារធ្វើ ហើយ​ទទួលបានប្រាក់ខែខ្ពស់។

យ៉ាងណាក៏ដោយ ក្រោយពី​ជ្រើសរើស​ជំនាញ​នៅ​ក្នុង​ក្តីស្រមៃរបស់ខ្លួនរួចហើយ ជួប វ៉ាន់ឌី បានអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់ ពីយុវជន​ដែល​មិនស្គាល់ទីក្រុង រហូត​ដល់​អាចឈរជើង​នៅ​ទីក្រុងបានដោយ​មានការងាររហូត​ដល់ទៅ​២កន្លែង ខណៈ​ដែល​ខ្លួន​កំពុង​តែសិក្សា​នៅមហាវិទ្យាល័យ​នៅ​ឡើយ។

វ៉ាន់ឌី បានរៀបរាប់ថា នៅឆ្នាំទី១ គឺជា​ឆ្នាំដែលខ្លួនត្រូវ​រស់​នៅ​ជាមួយ​បរិបទថ្មី ដោយ​ត្រូវ​មក​រៀន​នៅ​ក្នុងទីក្រុង​ដែលមិនធ្លាប់រស់​នៅ, តែយ៉ាងណា វ៉ាន់ឌី បានបង្កើនមិត្តភាព​ជាមួយ​សិស្ស​ដែលមកពីបណ្តាខេត្តផ្សេងទៀត ក៏ដូចជា​សិស្ស​ច្បង ។ បន្ទាប់មក​នៅឆ្នាំទី២ វ៉ាន់ឌី បានផ្លាស់ប្តូរច្រើន ដោយធ្វើការងារស្ម័គ្រ​ចិត្ត ហើយ​ក៏​​បានឈ្នះពាន StartUp មួយ​ថែមទៀតផង, ត្រង់នេះ វ៉ាន់ឌី លើកទឹកចិត្ត​ដល់យុវជន​ដែល​កំពុង​រៀន គួរ​តែ​ចូលរួម​ធ្វើការងារស្ម័គ្រចិត្ត ដើម្បីទទួលបានបទពិសោធន៍ និង​មានទំនាក់ទំនង។

នៅ​ក្នុងឆ្នាំទី៣ នៃ​ជំនាញអេឡិចត្រូនិច វ៉ាន់ឌី អាចបង្កើត​បានជារ៉ូបូត ដើម្បីចូលរួមប្រកួត ហើយ​នៅ​ឆ្នាំនោះ វ៉ាន់ឌី ក៏​ទទួលបានការងារជាគ្រូបង្រៀន​នៅ​សាលា​សប្បាយកូដ ផងដែរ, បន្ទាប់មក​​នៅឆ្នាំទី៤ វ៉ាន់ឌី ត្រូវបានគេប្រគល់តួនាទីជា មេដឹកនាំក្រុមផលិតរ៉ូបូត នៅ​ក្នុងវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា ហើយ​នៅឆ្នាំទី៥នេះ វ៉ាន់ឌី ទទួលបានការងារមួយថែមទៀត​ពីការងារជាគ្រូបង្រៀន​សរសេរកូដ នៅ​ក្នុងក្រុមហ៊ុនមួយ​ដែលផលិតរ៉ូបូត ក៏ដូចជា​គ្រឿងស្វ័យប្រវត្តិកម្ម បម្រើ​ឱ្យ​វិស័យ​កសិកម្ម។ ក្រៅពីបទពិសោធន៍​ខាងលើនេះ ជួប វ៉ាន់ឌី ក៏​បានផ្តល់ជាដំបូន្មាន​ទៅ​ដល់​សិស្ស​និស្សិតទាំងអស់ គួរតែហ៊ានបង្ហាញគោលដៅ ឬបំណង របស់ខ្លួនឱ្យ​អ្នកដទៃ​បានដឹង ដើម្បីជាការជំរុញទឹកចិត្ត​រ​ឈានទៅ​ដល់គោលដៅនោះ។ ប្រសិនបើយើងអត់និយាយ យើងទុកខ្លួនឯង យើងអត់មានអារម្មណ៍​មួយ​ថា ប្រឹងដើម្បីទៅដល់ចំណុចមួយ​ហ្នឹងទេ ប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាបង្ហាញទៅដល់គេ ខ្ញុំជឿថា បើអ្នកទាំងអស់គ្នាមិនទៅដល់ហ្នឹង ក៏ទៅ​ដល់កៀកហ្នឹងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...