អនាគត
ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និងសិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័នរអ៊ូថាគ្មានកម្លាំងពលកម្មគ្រប់គ្រាន់ ខណៈសិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។
បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែសិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។
ហេតុនេះហើយទើបកម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញនានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វេទិកាសេដ្ឋកិច្ចពិភពលោក ជំរុញឱ្យរដ្ឋាភិបាលតាមប្រទេសនីមួយៗ បង្កើតយុទ្ធសាស្ត្រពង្រឹងជំនាញ AI
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 22/04/2025
របាយការណ៍ស្ដីពីអនាគតនៃការងារ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៥ បានបង្ហាញថា អ្នកដឹកនាំអាជីវកម្ម និងនិយោជិត កំពុងស្វែងរកកម្លាំងម៉ាក្រូសេដ្ឋកិច្ច ដែលមិនធា្លប់មានពីមុនមក ហើយវឌ្ឍនភាពបច្ចេកវិទ្យា ដែលជំរុញដោយបញ្ញាសិប្បនិម្មិត..
សៀវភៅប្រលោមលោកខ្មែរជះឥទ្ធិពលឱ្យ កញ្ញា គីម ឌីណា ចេះតែងនិពន្ធ និងលើកទឹកចិត្តអ្នកដទៃ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
• 06/04/2023
គីម ឌីណា ត្រូវបានគេស្គាល់ថា គឺជាអ្នកនិពន្ធសៀវភៅប្រលោមលោក និងសៀវភៅប្រភេទលើកទឹកចិត្ត ដ៏ពេញនិយមពីសំណាក់យុវវ័យ ។ ឌីណា រំលឹកថា ការណ៍ដែលអាចក្លាយ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2023
កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...
ក្រុម Funan Warrior ឈ្នះការប្រកួតរ៉ូបូតចម្បាំង ក្នុងកម្មវិធីតាំងពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា ២០២៤
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
• 18/12/2024
ក្រុម ហ្វូណន វ័ររៀ (Funan Warrior) ដែលមានសមាជិក៣រូបសុទ្ធសឹងតែជាយុវជន និងក៏ជាបងប្អូនបង្កើតនឹងគ្នា បានរួមគ្នាបង្កើតរ៉ូបូតប្រយុទ្ធទម្ងន់ ១៤គីឡូក្រាមប្រកបដោយភាពច្នៃប្រឌិត ចូលរួមក្នុងការប្រកួតរ៉ូបូតចម្បាំង នៅក្នុងកម្មវិធីតាំងពិព័រណ៌យន្តហោះ...
ម៉ាឡេស៊ី បង្ហាញអ្នកប្រឹក្សាផ្លូវចិត្តនិម្មិត ដើម្បីគាំទ្រសុខភាពផ្លូវចិត្តនិស្សិត
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 25/06/2025
ក្រសួងអប់រំឧត្តមសិក្សាម៉ាឡេស៊ី (MOHE) បានបង្ហាញអ្នកប្រឹក្សាផ្លូវចិត្តនិម្មិត ដែលមានសមត្ថភាពធ្វើអន្តរកម្មជាមួយបុគ្គល ដែលកំពុងប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត ដោយឧបករណ៍នេះ មានឈ្មោះថា AI Menyantuni Insan (AIMI) ។

















































































