គន្លឹះថែទាំសុខភាពផ្លូវចិត្តកំឡុងពេលរវល់ច្រើន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មានការវែកញែកពាក់ព័ន្ធនឹងភាពខុសគ្នារវាងផលិតភាព​ និងភាពមមាញឹក​ ក្នុងនោះភាពមមាញឹកច្រើនលើសលប់បានបង្កនូវផលប៉ះពាល់មួយចំនួនទៅកាន់សុខភាព។ មិនមែនរាល់ការមមាញឹកខ្លាំង សុទ្ធតែមិនល្អនោះទេ! ជាទូទៅបុគ្គលម្នាក់ៗ​ សុទ្ធតែមានហេតុផលរៀងៗខ្លួនថា តើហេតុអ្វីបានជាពួកគេត្រូវប្រើប្រាស់ជីវិតបែបរវល់ជានិច្ច?​ យ៉ាងណាមិញ បើសង្កេតឃើញថា ខ្លួនហាក់មានស្ថានភាពស្រ្តេស ប៉ះពាល់ដល់តុល្យភាព នៃការរស់នៅ និងត្រូវការថាមពលត្រឡប់មកវិញ គឺដល់ពេលដែលត្រូវរកវិធីដើម្បីបន្ធូរបន្ថយស្ថានការណ៍បែបនេះឱ្យបាន។ តាមរយៈគេហទំព័រ Verywellmind បង្ហាញជូនគន្លឹះ១០ចំណុច ក្នុងការថែទាំសុខភាពផ្លូវចិត្ត កំឡុងពេលរវល់ច្រើន។

១.​ អប់រំចិត្ត និងពង្រឹងស្មារតី​ ៖ សកម្មភាពអប់រំចិត្ត​ មានច្រើនបែប និងច្រើនរូបភាព មិនថាអានសៀវភៅ​ សមាធិ​ ស្តាប់ភ្លេង និងការដឹងអំពីរបៀបដកដង្ហើមជាដើម។ ដែលសកម្មភាពទាំងនេះ បានរួមចំណែកឱ្យមានការផ្សារភ្ជាប់ជាមួយនឹងខ្លួនឯង និងដឹងតម្រូវការផ្ទាល់ខ្លួនដោយគ្មានការវាយតម្លៃពីមជ្ឈដ្ឋានខាងក្រៅ។ បន្ថែមពីនោះ​ សកម្មភាពអប់រំចិត្ត​ ក៏បានជួយឱ្យស្ថានភាពផ្លូវចិត្តមានឱកាសបានសម្រាក ជាពិសេសក្នុងកាលៈទេសៈដែលមមាញឹកខ្លាំង។

២. មានផែនការសម្រាប់វិស្សមកាល ឬក៏ឆ្លៀតពេលសម្រាក ៖​​ ប្រសិនបើអាច​ គួរតែមានពេលសម្រាក ឬក៏ប្រើប្រាស់ពេលសម្រាកប្រកបដោយប្រសិទ្ធភាព​ ដោយទុកកិច្ចការផ្សេងៗនូវមួយឡែកសិន ហើយសង្កេតបរិយាកាសជុំវិញខ្លួនដែលធ្វើយ៉ាងណាឱ្យខ្លួនឯងស្ថិតក្នុងបច្ចុប្បន្នភាព អនុវត្តន៍បែបនេះបានរឿយៗ ជាកត្តារួមចំណែកទាញថាមពលត្រឡប់មកវិញ។

៣. ចំណាយពេលជាមួយមនុស្សស្និទ្ធស្នាល ៖​ ក្នុងដំណើរការរស់នៅ ការចំណាយពេលជាមួយមនុស្សដែលខ្លួនឯងទុកចិត្ត ឬស្និទ្ធស្នាល គួរតែចាត់ទុកជាអាទិភាព ដោយសារការនៅក្បែរមនុស្សស្និទ្ធស្នាល ឬជាទីស្រឡាញ់ គឺទទួលបានអារម្មណ៍កក់ក្តៅ ទទួលបានការស្រឡាញ់​ ជាពិសេសនោះគឺថាមពលផ្លូវចិត្ត។

៤. ឆ្លុះបញ្ចាំងពីខ្លួនឯង ៖​ ទោះបីជាមានពេលតិចតួចក៏ដោយ គួរតែទុកចន្លោះខ្លះ ដើម្បីរកឱ្យឃើញអ្វីទៅជាមោទនភាពចំពោះខ្លួនឯង? មោទនភាពទាំងនោះ រួមបញ្ចូលទាំងការនិយាយពាក្យល្អទៅកាន់ខ្លួនឯង ឬក៏សរសេរកំណត់ហេតុ ដែលពាក់ព័ន្ធនឹងអ្វីដែលខ្លួនពេញចិត្តជាងគេក្នុងមួយថ្ងៃនេះ។

៥. ផ្តោតលើអ្វីដែលត្រូវសម្រេចឱ្យបាន ៖ ក្នុងមួយថ្ងៃៗ មានរឿងរ៉ាវ ច្រើនណាស់កើតមានក្នុងជីវិតរបស់យើង ទាំងការព្រៀងទុក ឬកើតមានដោយចៃដន្យ ដែលជាហេតុគួរតែឧស្សាហ៍ប្រាប់ខ្លួនឯងរាល់ថ្ងៃថា ផលិតភាព ឬក៏គុណតម្លៃជាមនុស្ស ឬការងារ មិនមែនស្ថិតលើភាពមមាញឹកជាប់ជានិច្ចរហូតនោះទេ គឺស្ថិតនៅលើបានធ្វើសកម្មភាពមានអត្ថន័យ ឬក៏សម្រេចតាមក្ដីរំពឹងទុក និងគោលដៅ។ គួរជម្រាបជូនថា ការរំឮកខ្លួនឯងឱ្យបានញឹកញាប់អំពីអ្វីដែលត្រូវសម្រេចឱ្យបាន។

៦. ដាស់តឿន ៖ ធ្វើទម្លាប់ផ្តល់នូវឯករាជ្យភាពចំពោះខ្លួនឯង ដោយក្នុងការវិភាគ ត្រូវមានសកម្មភាពដែលផ្តល់ឱកាសឱ្យខ្លួនឯងមានពេលដកដង្ហើមវែងៗ ឬក៏ការរស់នៅជាមួយខ្លួនឯងដើម្បីត្រិះរិះពិចារណាប្រើប្រាស់ពេលវេលាខាងមុខបែបណាទើបមានប្រសិទ្ធភាព? ហើយការរំឮកខ្លួនឯងទៀតសោធ អាចធ្វើបានតាមរយៈសកម្មភាពជាច្រើនដូចជា​ ឧបករណ៍អេឡិចត្រូនិច ឬកម្មវិធីឌីជីថល​ និងសរសេរបិទនៅលើទីតាំងណាមួយដែលងាយស្រួលក្នុងការក្រឡេកទៅឃើញ។

៧. ប្រឹក្សាជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត ៖ ស្ថិតក្នុងស្ថានភាពតានតឹងរ៉ាំរ៉ៃ ឬក៏ពិបាកក្នុងការប្រឈមនឹងអាការអស់កម្លាំងក្នុងរយៈពេលយូរ នោះការទំនាក់ទំនងទៅអ្នកជំនាញ មានភាពចាំបាច់ក្នុងការពង្រឹងគុណភាព នៃការរស់នៅប្រចាំថ្ងៃ។

៨. ការរំពឹងទុកក្នុងទំហំមួយអាចធ្វើបាន ៖ មិនថាការងារ ឬក៏ការសិក្សា បើគ្មានការរំពឹងទុក នោះក៏ពិបាកនឹងធ្វើឱ្យ​គោលដៅបញ្ចប់ដែរ​ តែយ៉ាងណាត្រូវការឱ្យការរំពឹងទុកនោះ មានភាពសមទំនងក្នុងការសម្រេចដូចគ្នាដែរ មិនធំពេក មិនតូចពេក ដោយស្របទៅតាមលទ្ធភាព និងសមត្ថភាព។

៩. ស្វែងយល់ពីភាពមិនប្រក្រតីជាប្រចាំ ៖​ ប្រសិនបើផ្ទៀងផ្ទាត់រាល់កិច្ចការ ដែលសម្រេចបានមានចំនួនតិច ប៉ុន្តែភាពមមាញឹកមានចំនួនច្រើន គួរមានការឆ្លុះបញ្ចាំងចំពោះខ្លួនឯង និងយកចិត្តទុកដាក់ចំពោះភាពអវិជ្ជមាន ក៏ដូចជាអារម្មណ៍គ្មានផាសុកភាព ដោយជ្រើសរើសមនុស្សដែលទុកចិត្ត​ ឬក៏អ្នកជំនាញដើម្បីសាកសួរអំពីដំណោះស្រាយបន្ថែម។

១០. បង្កើតកាលវិភាគ​ ៖ សម្រាកពីការងារ ពីទំនួលខុសត្រូវធ្ងន់ៗ ឬពីបន្ទុកគ្រួសារខ្លះដើម្បីទុកពេលឱ្យខ្លួនឯងមានឱកាសសញ្ជឹងគិត ទោះបីជាពេលវេលាតិចតួចក៏ដោយ ប៉ុន្តែវាមានន័យ និងមានសារៈសំខាន់ចំពោះសុខភាព៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *