៨វិធីដើម្បីជម្រះចិត្តតប់ប្រមល់ ឱ្យស្រស់ស្រាយឡើងវិញ

កាតព្វកិច្ចផ្ទាល់ខ្លួនមួយ នៅក្នុងដំណើរការរស់នៅប្រចាំថ្ងៃគឺ ស្គាល់អំពីវិធីជម្រះចិត្តដែលតប់ប្រមល់ ឱ្យស្រស់ស្រាយល្អ ឬសកម្មភាពដែលជំរុញថាមពល ដើម្បី​​​​​​​​​​​​​​​​​ជួយខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​ឯងនៅពេលដែលទទួលនូវអារម្មណ៍ស្រ្តេស ឬក៏ការគាំងគំនិត គិតអ្វីមិនចេញជាដើម។ យ៉ាងណាមិញ បើតាមគេហទំព័រ healthline បានបង្ហាញគន្លឹះប្រាំបីចំណុច ក្នុងការរៀបចំការងារ និងជួយឱ្យចិត្តជ្រះស្រឡះ ដោយមានរៀបរាប់លម្អិតដូចតទៅ៖

១. អនុវត្តន៍សកម្មភាពចម្រុះគ្នាដែលធ្វើឱ្យចិត្តស្ងប់ ៖ បង្វឹកខ្លួនឯងឱ្យក្លាយទៅជាមនុស្សដែលមានចិត្តស្ងប់ តាមរយៈវិធីសាស្រ្តផ្សេងៗគ្នា ព្រោះវាអាចជួយឱ្យអ្នកស្ថិតក្នុងបច្ចុប្បន្នភាព ហើយផ្តោតអំពីអ្វីដែលកើតមាន នៅជុំវិញខ្លួន។ រស់នៅក្នុងបច្ចុប្បន្នភាព គឺមានន័យថា ទោះបីជាមានកាត្វកិច្ចនិងទំនួលខុសត្រូវជាច្រើនក៏ដោយ ប៉ុន្តែនៅតែអាចផ្តល់ការយកចិត្តទុកដាក់ទៅកាន់ភារកិច្ចសំខាន់ៗ ឬផ្តល់ការយកចិត្តទុកដាក់ចំពោះមនុស្សដែលកំពុងនិយាយជាមួយ។ ហើយដើម្បីជំរុញខ្លួនឯងឱ្យទៅដល់ចំណុចនេះបាន​ អ្នកគួរតែអនុវត្តន៍ដូចជា ផ្តោតទៅលើការមើលទេសភាពជុំវិញខ្លួន ផ្តោតអំពីការស្ដាប់ ឬផ្តោតរស់ជាតិនិងក្លិនជាដើម។ បន្ថែមពីនោះ ក៏ផ្តោតទៅលើដង្ហើមចេញចូលផងដែរ។

២. សរសេរចេញមកក្រៅ ៖ នៅពេលខួរក្បាលផ្ទុកការគិតពោរពេញដោយសភាពស្រ្តេស វាពិតជាមិនងាយស្រួលក្នុងការកសាងអារម្មណ៍ល្អឱ្យមកសភាពដើម ឬឱ្យមានលំនឹងដែលរបៀបរៀបរយនោះឡើយ។ ដូច្នេះ វាក៏ពិបាកកំណត់ថា តើស្រ្តេសនេះ វាបណ្តាលមកពីអ្វីឱ្យប្រាកដនោះដែរ។ ប៉ុន្តែ បើសិនជា អ្នកមានទម្លាប់សរសេរកំណត់ហេតុ នោះអ្នកប្រាកដជារកឃើញថា ការសរសេរគំនិតបញ្ចេញមកក្រៅ តែងតែជាវិធីសាស្រ្តជួយឱ្យរកឃើញ ឬក៏សម្រួចការគិតដែលមានភាពសំខាន់ជាងពីមុន។ សូម្បីការសិក្សា ក៏រកឃើញដែរថា ការសរសេរកំណត់ហេតុ ជួយឱ្យកាត់បន្ថយនូវការគិតដែលមិនចាំបាច់ និងដោះស្រាយជាមួយអារម្មណ៍ច្របូកច្របល់ទាំងឡាយ។ ទន្ទឹមគ្នានោះក៏ជួយកាត់បន្ថយភាពតានតឹង ហើយពង្រឹងបាននូវការចងចាំរាល់ហេតុការណ៍នានាដែលបានកើតឡើង។

លោកអ្នក គួរតែចំណាយពេលយ៉ាងហោចណាស់ ១៥ទៅ៣០នាទី ក្នុងការសរសេរកំណត់ហេតុ និងធ្វើវាឱ្យបានទៀងទាត់ប្រចាំថ្ងៃ។ អាចសរសេរនៅពេលព្រឹក ឬក៏មុនពេលចូលគេង ឬក៏ពេលសមស្របណាមួយដែលលោកអ្នក រកឃើញថាវាមានផាសុកភាព និងពេញចិត្តជាងគេក្នុងការសរសេរ។ ហើយរបៀបសរសេរទៀតសោធ មិនត្រូវការក្បាច់ក្បូរច្រើនពេកនោះទេ គឺគ្រាន់តែសរសេរ រាល់សកម្មភាពដែលកើតមានភ្លាមៗ ទាំងការគិត និងការមើលឃើញ តាមរយៈរូបភាពណាមួយ។ យ៉ាងណាមិញ ការសរសេរ គួរតែសម្រួចសម្រឹងខ្លះដែរ មិនចាំបាច់សរសេរគ្រប់រឿងដែលកើតមានក៏បាន គ្រាន់តែសរសេរអំពីការនឹកឃើញ និងសកម្មភាពនីមួយៗជាចំណុចតូចៗ  ឬក៏ព្រឹត្តិការណ៍សំខាន់ៗអ្វីមួយ។ បន្ទាប់មកក៏គួរទុកចន្លោះខ្លះដើម្បីឆ្លុះបញ្ចាំង អំពីសកម្មភាព ឬក៏អារម្មណ៍ដែលកើតមានឡើង។

៣. ប្រើប្រាស់តន្រ្តីជាប្រយោជន៍ ៖ មនុស្សមួយចំនួនរីករាយនឹងការស្ដាប់តន្រ្តី ប៉ុន្តែតន្រ្តីវាផ្តល់នូវបទពិសោធន៍ ល្អៗ ​លើសពីការកម្សាន្តទៅទៀត  ដែលរួមមានដូចជា បន្ធូរបន្ថយភាពតានតឹង និងជួយឱ្យមានថាមពលជាងមុន នេះបើក្នុងករណីជ្រើសបាន ប្រភេទតន្រ្តីឱ្យត្រូវតាមតម្រូវការ។ តន្រ្តីក៏មានសមត្ថភាពក្នុងការអភិវឌ្ឍសតិរំលឹកដឹង ការចងចាំ និងជំរុញទឹកចិត្តឱ្យកាន់តែមានភាពមោះមុត។ បន្ថែមពីនោះ តន្រ្តីក៏បានអភិវឌ្ឍខួរក្បាលឱ្យសម្របនឹងសកម្មភាពថ្មីៗ។ ប្រសិនបើអ្នកបានស្ដាប់តន្រ្តីជាញឹកញយ អ្នកអាចនឹងកត់សម្គាល់បានថា តន្រ្តីបង្កភាពងាយស្រួលដល់អ្នក ពិសេសជំរុញការយកចិត្តទុកដាក់ជាមួយនឹងការងារ ឬក៏ជួយជំរុញឱ្យបញ្ចប់ការងារបានពេញលេញផងដែរ។  គ្រាន់តែជ្រើសចម្រៀងពីរទៅបីបទ ដែលជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ជាពិសេសនៅពេលធ្វើការប្រចាំថ្ងៃ និងការប្រឈមជាមួយអារម្មណ៍ផ្លាស់ប្តូរចុះឡើង ហើយនៅពេលដែលពិបាកផ្តោតជាដើម។ ម្យ៉ាងវិញទៀត លោកអ្នកគ្រាន់តែ ចាក់ភ្លេងដែលនាំឱ្យអារម្មណ៍ស្ងប់ នៅពេលដែលពិបាកគ្រប់គ្រងអារម្មណ៍ និងការថប់បារម្ភ។

៤. ទទួលទានដំណេកឱ្យបានគ្រប់ ៖ ការទទួលទានដំណេកដែលស្ងប់សុខ អាចជួយឱ្យបង្កើនថាមពល ព្រោះការទទួលទានដំណេកបានគ្រប់គ្រាន់ ជួយឱ្យសុខភាពផ្លូវចិត្តមានសភាពប្រសើរឡើង និងកាត់បន្ថយអារម្មណ៍មិនល្អ។ គេងមិនគ្រប់គ្រាន់ជារឿយៗ វាបង្កផលប៉ះពាល់ទៅកាន់សមត្ថភាពក្នុងការដោះស្រាយបញ្ហា និងការធ្វើសេចក្ដីសម្រេចចិត្ត ហើយក៏ធ្វើឱ្យអ្នក មានកា​​​​រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិ​​​​​​​​​​​​​​​​​​​​​​​​បាកក្នុងការចងចាំព័ត៌មានសំខាន់ៗ ឬការគ្រប់គ្រងអារម្មណ៍។ កាលដែលមានអារម្មណ៍ អស់កម្លាំងខ្លាំង ក៏ជំរុញឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ហើយវាធ្វើឱ្យពិបាកក្នុងការកាត់ផ្តាច់នូវ ការគិតដែលមានភាពច្របូកច្របល់ និងការផ្តោតចំពោះអ្វីដែលអ្នកកំពុងតែគ្រោងធ្វើ។

ដើម្បីជំរុញឱ្យប្រព័ន្ធខួរក្បាលមានដំណើរការល្អ គួរតែគេងឱ្យបានគ្រប់ចន្លោះពី ​​​​​​ប្រាំពីរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​ទៅប្រាំបីម៉ោងក្នុងមួយយប់។ តែយ៉ាងណា ទម្លាប់ចូលគេងឱ្យលឿនក្នុងបរិបទបច្ចុប្បន្ននេះ វាងាយស្រួលនិយាយពិតមែន ប៉ុន្តែវាពិបាកក្នុងការអនុវត្តន៍ ហើយជារឿយៗ នៅពេលមានភាពតានតឹង ឬភាពតប់ប្រមល់កើតមាន ត្រូវពិនិត្យពីហេតុ ដែលនាំឱ្យកើតមាន និងព្យាយាមអនុវត្តន៍ម្តងហើយ ម្តងទៀត។ បន្ថែមពីនោះ​ ការដែលមិនបានរៀបចំ វាក៏បណ្តាលឱ្យ ខួរក្បាលផ្ទុកនូវព័ត៌មានជាច្រើនដែលមិនចាំបាច់។

៥. បង្កើតសកម្មភាពមានចលនា ៖ ការផ្លាស់ប្តូរបរិយាកាស ដោយទៅខាងក្រៅដើម្បីដើរ គឺជាឱកាសមួយជួយឱ្យអ្នកជ្រះស្រឡះក្នុងខួរក្បាល និងបង្កើនការផ្តោតបានច្រើនជាងមុន។ បន្ថែមពីនោះ វាក៏បានបង្កើនភាពច្នៃប្រតិដ្ឋ ដែលនេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ។ ការស្រាវជ្រាវក៏បានបង្ហាញដែរថា ការដើរធ្វើលំហាត់ប្រាណ ជួយឱ្យគំនិតដែលផុសចេញមកមានភាពទូលាយជាងមុន។ ដូច្នេះហើយ ការដើរឱ្យបានទៀងទាត់រៀងរាល់ថ្ងៃវាជួយឱ្យជ្រះស្រឡះចិត្ត និងអាចរក្សាសកម្មភាពរំខានទាំងឡាយកុំឱ្យចូលមកកាត់ចង្វាក់នៃការបំពេញការងារ។ ការធ្វើលំហាត់ប្រាណត្រឹមតែ ២០ទៅ៣០នាទី  មិនត្រឹមតែផ្តល់ប្រយោជន៍ក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែវាក៏ផ្តល់អត្ថប្រយោជន៍ឆ្លើយតបក្នុងរយៈពេលវែងដែរ។ ដើម្បីឱ្យសុខភាពខួរក្បាលទាំងមូលមានសភាពប្រសើរជាងមុន ហើយនឹងការកាត់បន្ថយស្រ្តេស ដោយព្យាយាមអភិវឌ្ឍន៍ និងបន្តសម្មភាពប្រចាំថ្ងៃដោយការដើរ ឬក៏លំហាត់ប្រាណណា ដែលពាក់ព័ន្ធនិងជួយឱ្យរាងកាយមានភាពសកម្ម។

៦. រៀបចំបរិយាកាសរស់នៅឱ្យមានផាសុកភាព ៖ សាកក្រឡេកទៅមើល ទីតាំងបំពេញការងារបន្ដិច បើសិនជា ការរៀបចំតុធ្វើការ ឬតុសិក្សាមិនមានរបៀបរៀបរយ ហើយរបស់របរនីមួយៗមិនបានដាក់តាមលំដាប់លំដោយ ឬការមិនរៀបចំឯកសារសំខាន់ៗទុកមួយឡែកជាដើម។ នោះបញ្ហាប្រឈមដែលនឹងកើតឡើង មានដូចជា ចំណាយពេលច្រើន ដើម្បីបញ្ជប់កិច្ចការនីមួយៗ ពិបាកស្វែងរករបស់សំខាន់ៗ។

ដូច្នេះហើយ បរិយាកាសជះឥទ្ធិពលយ៉ាងសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ និងសុខភាពផ្លូវចិត្ត។ នៅពេលអ្នកមានអារម្មណ៍ថាតប់ប្រមល់ វាក៏អាចបណ្តាលមកពីតុធ្វើការរបស់អ្នក ហា​​​​​​​ក់មានភាពរញ៉េរញ៉ៃផងដែរ។ ហើយអ្នកអាចពិបាកក្នុងការផ្តោតសតិ ឬក៏ផ្តោតនឹងគំនិតអ្វីមួយនៅពេលដែលអ្នកស្រាវជ្រាវ ឬស្វែងរកវត្ថុអ្វីមួយ។ បើនៅតែបន្តភាពរញ៉េរញ៉ៃទាំងនេះ វានឹងនាំឱ្យលោកអ្នករាំងស្ទះគំ​និត រួមទាំងបណ្តាលឱ្យផលិតភាពចុះខ្សោយផងដែរ។ ការទុកដាក់របស់របរ ប្រើប្រាស់ឱ្យត្រឹមត្រូវក្រោយពេលបញ្ចប់កិច្ចការ វាជួយឱ្យអ្នកស្រស់ស្រាយក្នុងដំណើរការគិត ប៉ុន្តែក៏ត្រូវតែមានភាពបត់បែនផងដែរ។ ដូច្នេះ ព្យាយាមបង្កើតទម្លាប់ល្អ ទុកដាក់របស់របរ ឱ្យបានត្រឹមត្រូវ ហើយរៀបចំការងារតាមដំណាក់កាល ដែលសកម្មភាពទាំងនេះហើយ ជួយរក្សាកន្លែងការងារឱ្យមានភាពល្អប្រសើរជាងមុន ថែមទាំងជួយអភិវឌ្ឍន៍ដំណើរកិច្ចការផងដែរ។

៧. មិនផ្តោតសកម្មភាពដែលមិនចាំបាច់ ៖ ពិបាកក្នុងកាផ្ចង់អារម្មណ៍មែនទេ? ពេលខ្លះវិធីសាស្រ្តដែលល្អក្នុងការដោះស្រាយបញ្ហានេះ គឺមិនបាច់ខំប្រឹងអ្វីទាំងអស់។ គ្រាន់តែយកចិត្តទុកដាក់អំពីលំហាត់ប្រាណក៏បាន ប៉ុន្តែក៏ត្រូវចាំថា រាងកាយត្រូវការសម្រាក ដូច្នេះខួរក្បាលក៏ត្រូវការសម្រាកដូចគ្នា។ ទុកចន្លោះខ្លះ កុំផ្តោតលើអ្វីដែលមិនចាំបាច់ អនុញ្ញាតឱ្យការគិតដំណើរការទៅតាមដំណើរធម្មតាៗ និងទុកឱ្យខ្លួនឯងបានសម្រាកខ្លះ។ សកម្មភាពដែលមិនត្រូវការផ្តោតមានដូចជា ៖ គេងសម្រាកតិចតួច ដើរចលនា ស្រមើស្រមៃ និងការគូសវាសលេងជាដើម។

៨. និយាយពីបញ្ហាដែលមន្ទិលទាំងឡាយចេញមកក្រៅ ៖ ការលើកពីបញ្ហាមកជជែក ជាផ្នែកមួយជួយឱ្យអ្នកកាន់តែរកឬសគល់ និងហេតុផលក្នុងការថ្លឹងថ្លែងច្រើនជាងមុន ពីព្រោះថា ខណៈពេលដែលអ្នកអាចពន្យល់ពីភាពស្មុគស្មាញឱ្យអ្នកដទៃបានដឹង វាជាវិធីសាស្រ្តបើកឱកាសឱ្យខ្លួនឯងទទួលបានទស្សនៈថ្មីៗ ដើម្បីដោះស្រាយស្ថានភាពណាមួយ ហើយការនិយាយចេញ នឹងផ្តល់ដំណោះស្រាយដែលមានសក្តានុពលអាចនឹងផុសឡើង។ អ្នកអាចជ្រើសរើស ទៅនិយាយជាមួយសមាជិកគ្រួសារ ឬមិត្តស្និទស្នាល ព្រោះវាជាឱកាសជួយឱ្យការគិតមានភាពជ្រះស្រឡះ ហើយនឹងទទួលបានការគាំទ្រណាមួយ ត្រឡប់មកវិញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...