សៅ កូរីរដ្ឋា យុវតីមកពីខេត្តព្រះវិហារ ឡើង​មករៀនជំនាញផលិតនំដល់ភ្នំពេញ ដើម្បីសម្រេចក្តីស្រមៃបើកអាជីវកម្មនៅស្រុកកំណើត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ដើម្បីសម្រេចក្តីស្រមៃ និងមានជំនាញមួយ​ច្បាស់លាស់ក្នុងជីវិត យុវតី សៅ កូរីរដ្ឋា បានចាកចេញពីស្រុកកំណើត​នៅ​ខេត្តព្រះវិហារ មក​កាន់រាជធានីភ្នំពេញ ដើម្បីរៀនផលិតនំ នៅ​វិទ្យាស្ថាន​សហគ្រិនភាព និងនវានុវត្តន៍ ក្រោម​​គម្រោង​របស់​កម្មវិធីបណ្តុះបណ្តាលជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដល់​យុវជន​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់របស់រាជរដ្ឋាភិបាល។

យុវតី សៅ កូរីរដ្ឋា និយាយថា ជំនាញផលិតនំនេះ គឺនាង​ត្រូវ​សិក្សា​រយៈពេលប្រាំមួយខែ ដោយសិក្សាអំពីការផលិតនំ និងដុតនំជាច្រើនប្រភេទផ្សេងៗគ្នា។ កូរីរដ្ឋា បន្តថា ត្បិតទើបតែរៀនបាន​រយៈពេល​មួយខែក៏ពិតមែន ប៉ុន្តែនាងបានរៀន និងស្វែងយល់បានច្រើន​អំពីការផលិតនំ ខណៈការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ក៏​មានការបង្ហាត់បង្ហាញច្បាស់លាស់ ដិតដល់ និងយកចិត្តទុកដាក់។

កូរីរដ្ឋា បន្ថែមថា ក្នុងអំឡុងពេលរៀនជំនាញធ្វើនំបានមួយខែនេះ នាងអាចរៀនធ្វើនំបានមួយចំនួននៅផ្ទះដោយខ្លួនឯង ទោះប្រភេទនំខ្លះមិនទាន់មានឧបករណ៍គ្រប់គ្រាន់ក្នុងការផលិត ប៉ុន្តែនាងតែងតែយកចិត្តទុកដាក់ និងកត់ត្រារូបមន្តផ្សេងៗទុក និងតាមដានសួរគ្រូបន្ថែមនៅពេលមានចម្ងល់ជានិច្ច។

សិក្ខាកាមរូបនេះបានបន្តថា វគ្គសិក្សារយៈពេល៦ខែនេះ មិនមែនជារយៈពេលវែងពេក ឬខ្លីពេកសម្រាប់ការសិក្សានោះទេ ព្រោះថា មានពេលវេលាគ្រប់គ្រាន់សម្រាប់ការរៀន និងស្វែងយល់ ថែមទាំងទទួលបានឱកាសហាត់ការងារជាមួយកន្លែងហាត់ការដែលជាដៃគូសហការណ៍របស់សាលាផងដែរ។​ យុវតីមកពីខេត្តព្រះវិហាររូបនេះបន្តថា ប្រសិនបើរៀនដុតនំ នៅខាងក្រៅក៏មិនមានការសិក្សាដែលមានរយៈពេលដូចនេះដែរ ហើយ​ត្រូវ​បង់លុយដើម្បីរៀនទៀតផង ដូច្នេះក្នុងរយៈពេលនេះ នាងគិតថា គឺជាពេលវេលាសមស្របបំផុតសម្រាប់រៀន ដើម្បីទទួលបានជំនាញមួយច្បាស់លាស់។

បើតាម យុវតី កូរីរដ្ឋា ជំនាញធ្វើនំ និងដុតនំនេះ គឺគេសិក្សាអំពីរូបមន្តនៃការលាយម្សៅនំ របៀបលាយគ្រឿងផ្សំ ស្គាល់សម្ភារៈដែលត្រូវមានក្នុងការផលិតនំ ការធ្វើនំដែលមានរូបរាងខុសៗគ្នា និងការស្វែងយល់ពីការបង្កើតថ្មី និងការអភិវឌ្ឍន៍ផ្នែកនេះផងដែរ។

សៅ កូរីរដ្ឋា យល់ឃើញថា ជំនាញដុតនំ ឬការផលិតនំ មានសារៈសំខាន់ជាងគេក្នុងវិស័យអាហារូបត្ថម្ភ និងសេដ្ឋកិច្ចសង្គម ព្រោះជំនាញនេះ អាចឱ្យ​យើង​ផ្គត់ផ្គង់អាហារដែលមានគុណភាព និងប្រភេទសំបូរបែបទៅកាន់សហគមន៍។ ជំនាញដុតនំនេះ មិនត្រឹមតែជួយឱ្យប្រជាជនបានទទួលអាហារចំណីប្រកបដោយអនាម័យ និងរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើតការងារក្នុងវិស័យកែច្នៃអាហារដ៏ធំមួយផងដែរ។ បន្ថែមពីនេះ ជំនាញដុតនំ ក៏អាចជួយជំរុញការលូតលាស់សេដ្ឋកិច្ចតាមរយៈការបើកអាជីវកម្មថ្មីៗទាក់ទងនឹងផលិតផលនំ ហើយអ្នកដែលមានជំនាញផលិតនំនេះ អាចផ្តល់នូវបរិយាកាសផ្តោតលើវប្បធម៌អាហារដែលជំរុញសុភមង្គល និងសុខភាពល្អនៅក្នុងសង្គម។

បន្ទាប់ពីបញ្ចប់ជំនាញផលិតនំនេះ យុវតី សៅ កូរីរដ្ឋា នឹងមានគម្រោងរៀនជំនាញឆុងកាហ្វេមួយទៀត ហើយបន្ទាប់​មក​នាងនឹង​ស្វែងរកការងារធ្វើដើម្បីសន្សំបទពិសោធន៍ក្នុងផ្នែកនេះឱ្យបានច្រើន មុនវិលត្រឡប់​ទៅស្រុកកំណើតវិញ ដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួនក្នុងក្តីស្រមៃ។

យុវតី សៅ កូរីរដ្ឋា ក៏​សូមលើកទឹកចិត្តដល់យុវជន យុវនារីទាំងអស់ដែលចង់រៀន ចង់ចេះជំនាញមួយច្បាស់លាស់ក្នុងខ្លួនអាចស្វែងរកឱកាសសិក្សាជំនាញផ្សេងៗដែលស្ថិតក្រោមកម្មវិធី​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ ១,៥លាននាក់របស់រាជរដ្ឋាភិបាល នៅតាមបណ្ដាគ្រឹះស្ថានសិក្សានានាទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...