អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៥។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវសិក្សាពីឆ្នាំទី១ឡើងវិញ ដែលនឹងចាប់ផ្ដើមសិក្សានៅខែមេសា ឆ្នាំ២០២៥។

លក្ខខណ្ឌនៃការជ្រើសរើស ៖ ជានិស្សិតដែលកំពុងសិក្សាថ្នាក់ឆ្នាំមូលដ្ឋានផ្នែកវេជ្ជសាស្ត្រ ដែលមានពិន្ទុប្រឡងចូលថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិស័យសុខាភិបាលផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឆ្នាំសិក្សា២០២៣-២០២៤ក្នុងលំដាប់ពិន្ទុខ្ពស់ជាងគេចំនួន២០នាក់ ឬជានិស្សិតឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលឆ្នាំសិក្សា២០២៣-២០២៤ ដែលមានពិន្ទុថ្នាក់ឆ្នាំមូលដ្ឋានក្នុងលំដាប់លេខរៀងខ្ពស់ជាងគេ២០នាក់។ ជាមួយគ្នានេះ បេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេស ដែលមានពិន្ទុ IELTS យ៉ាងតិច 6.0 ឬតេស្តផ្សេងទៀតដែលសមមូល។

ក្នុងការជ្រើសរើសមាន២ដំណាក់កាល ទី១ បេក្ខជនត្រូវបានជ្រើសរើសដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទី២នឹងត្រូវបានជ្រើសដោយតំណាងសាកលវិទ្យាល័យ IUHW ដោយមានការប្រឡងក្នុងវិញ្ញាសាសរសេរលើមុខវិជ្ជា គណិតវិទ្យា និងវិទ្យាសាស្ត្រ ( និស្សិតអាចជ្រើសរើសមុខវិជ្ជាចំនួន២ក្នុងចំណោមមុខវិជ្ជាវិទ្យាសាស្ត្រចំនួន៣ដូចជា គីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យា)។ ជំហានបន្ទាប់គឺការសម្ភាសន៍ផ្ទាល់មាត់ជាភាសាអង់គ្លេស ឬជាភាសាអង់គ្លេស និងភាសាជប៉ុន។

ឯកសារចាំបាច់ដែលបេក្ខជនត្រូវភ្ជាប់ជាភាសាអង់គ្លេស ឬជប៉ុនរួមមាន Application form១ច្បាប់ Health Questionaire ១ច្បាប់ វិញ្ញាបនបត្រ ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ១ច្បាប់ លិខិតឆ្លងដែនថតចម្លង ១ច្បាប់ (ប្រសិនបើមាន) លិខិតបញ្ជាក់ការសិក្សាជាភាសាអង់គ្លេស១ច្បាប់។ ព្រឹត្តិបត្រពិន្ទុឆ្នាំសិក្សាមូលដ្ឋានសម្រាប់បេក្ខជនបេក្ខជនបេក្ខនារីជានិស្សិតឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ ចំនួន១ច្បាប់ និងលិខិតបញ្ជាក់កម្រិតភាសាអង់គ្លេស IELTS យ៉ាងតិច ៦.០ ឬលិខិតបញ្ជាក់កម្រិតភាសាអង់គ្លេសផ្សេងដែលសមមូលនឹង IELTS យ៉ាងតិច ៦.០ ចំនួន១ច្បាប់។

ដើម្បីធ្វើការដាក់ពាក្យ សម្រាប់បេក្ខជននិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្នានផ្នែកវេជ្ជសាស្ត្រ ត្រូវដាក់សំណុំឯកសារនៅដេប៉ាតឺម៉ង់ឆ្នាំសិក្សាមូលដ្ឋាន។ សម្រាប់និស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ ត្រូវដាក់សំណុំឯកសារនៅផ្នែកកិច្ចការនិស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់សាកលវិទ្យាល័យតាមរយៈ វេជ្ជបណ្ឌិត តាន់ សុខស្រីយ៉ា ០១២ ២៧៩ ៧៣២, លោកស្រី ហែន មល្លិកា ០១៦ ៩៥១ ៣១៥, លោក ឡូញ សុខឡាយ ០៧៧ ២៧៥ ២២២, និងកញ្ញា ម៉ែន បញ្ញា ០៧៧ ៤៨៤ ១៦១ ។ ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...