សកម្មភាពប្រាំនាទីក្នុងមួយថ្ងៃដើម្បីជំរុញទំនុកចិត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ភាពខុសគ្នានៃវប្បធម៌ របៀរស់នៅ បរិយាកាសធំធាត់ របៀបនៃការចិញ្ចឹមបីបាច់ពីសំណាក់អាណាព្យាបាល ឬឱកាសទទួលបានការអប់រំ និងការបញ្ជ្រាបផ្នត់គំនិតតាមរយៈមជ្ឈដ្ឋានសង្គម បានរុញច្រានឱ្យកម្រិតនៃទំនុកចិត្តរបស់បុគ្គលម្នាក់ៗមានភាពខុសគ្នាទៅតាមនោះដែរ។ ទំនុកចិត្តចំពោះខ្លួនឯង ជាជំនាញមួយដែលត្រូវការប្រើប្រាស់ជាប្រចាំ ជាពិសេសក្នុងអាជីពការងារ ឬការប្រាស្រ័យទាក់ទងគ្នា។ តាមរយៈគេហទំព័រ INC. បានប្រាប់ពីទម្លាប់៤ចំណុចក្នុងការពង្រឹងទំនុកចិត្ត ដោយអនុវត្តន៍ចេញពីខ្លួនឯងត្រឹមតែប្រាំនាទីក្នុងមួយថ្ងៃ។

១. មោទនភាពជាមួយខ្លួនឯង និងភាពជោគជ័យតូចៗ ៖ អ្នកចិត្តវិទ្យាបានលើកឡើងជាច្រើនពាក់ព័ន្ធនឹងគុណតម្លៃនៃការរក្សាគោលដៅតូចៗ និងដឹងគុណរាល់សមិទ្ធផលដែលកើតមាន មិនថា សមិទ្ធផលទាំងនោះស្ថិតក្នុងទំហំប៉ុន្មាននោះទេ។ ការធ្វើបែបនេះបានរួមចំណែកឱ្យមានទំនុកចិត្តចំពោះខ្លួនឯង ព្រោះមានទម្លាប់ពេញចិត្តចំពោះអ្វីដែលមាននៅក្នុងដៃ រួមទាំងជំរុញឱ្យមានជំហរមើលឃើញពីភាពទៅរួច និងគិតរកដំណោះស្រាយជំនួសឱ្យភាពជាប់គាំងពេលជួបបញ្ហាម្តងៗ ទន្ទឹមគ្នានោះ គួរមានទម្លាប់និយាយពាក្យល្អៗជាមួយខ្លួនឯង ហើយកាត់បន្ថយការរិះគន់ដើម្បីបញ្ចៀសខ្លួនពីការគិតបែបអវិជ្ជមាន។

២. សមាធិត្រឹមតែប្រាំនាទីក៏បាន ៖ ការអនុវត្តសកម្មភាពសមាធិបានរាល់ថ្ងៃ ជះឥទ្ធិពលវិជ្ជមានទៅកាន់កំណើននៃទំនុកចិត្តចំពោះខ្លួនឯងផ្ទាល់ ដោយហេតុថា សមាធិជាវិធីមួយដែលជួយទាញសតិអារម្មណ៍ឱ្យស្ថិតក្នុងបច្ចុប្បន្នភាព និងជាអាវុធមុតស្រួចក្នុងការកម្ចាត់ចោលផ្នត់គំនិតអវិជ្ជមាន និងការបន្ទោសបង្អាប់ចំពោះខ្លួនឯង។ បើនិយាយអំពីរបៀបក្នុងការធ្វើសមាធិវិញ មិនចាំបាច់ត្រាប់តាមច្បាប់ក្បួនដោយអង្គុយបិទភ្នែកនៅស្ងៀមរហូតនោះទេ គឺអាចប្រើប្រាស់វិធីផ្សេងៗដែលគិតថាងាយស្រួលសម្រាប់ខ្លួនឯងដូចជាការអានសៀវភៅ និងការសម្លឹងទៅធម្មជាតិជាដើម ។

៣. ឆ្លៀតពេលធ្វើលំហាត់ប្រាណ ៖ កម្រិតនៃការបង្កើនភាពជឿជាក់លើខ្លួនឯងតាមរយៈការហាត់ប្រាណ គឺអាស្រ័យ​លើភាពទៀងទាត់និងការប្តេជ្ញាចិត្ត ឬក៏វិធីសាស្រ្តរៀងៗខ្លួន ដូច្នេះ គេមិនអាចវាស់វែងជារួមបានទេ! ពេលខ្លះអាចទទួលបាននូវលទ្ធផលលើសពីការរំពឹងទុកក៏មានដែរ ព្រោះការហាត់ប្រាណបានផ្តល់លទ្ធផលភ្លាមៗដូចជាអារម្មណ៍ស្រស់ស្រាយ ព្រោះអរម៉ូនសុភមង្គលមួយផ្នែកដែលបញ្ចេញពីរាងកាយ និងបង្កើនឡើងតាមរយៈសកម្មភាពរាងកាយ ហើយថែមទាំងជំរុញចិត្តឱ្យបន្តអនុវត្តន៍ទម្លាប់ល្អៗបានទៀងទាត់ដោយការធ្វើលំហាត់ប្រាណ។ សកម្មភាពដែលរួមចំណែកឱ្យរាងកាយសកម្មមានដូចជា ធ្វើយូហ្គា ពត់ដៃពត់ជើង ដើរ រត់ និងសកម្មភាពដទៃទៀត អនុវត្តន៍យ៉ាងហោចណាស់ឱ្យបាន១០ ទៅ១៥នាទីក្នុងមួយថ្ងៃ។

៤​. សេពគប់ក្រុមមនុស្សផ្តល់ទស្សនៈវិជ្ជមាន ៖ ដោយសារតែមនុស្សដែលនៅក្បែរមានឥទ្ធិពលទៅកាន់ការគិត និងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ទើបតម្រូវឱ្យបុគ្គលម្នាក់ៗត្រូវតែមានភាពហ្មត់ចត់ ក្នុងការជ្រើសប្រភេទមនុស្សដើម្បីសេពគប់។ រង្វង់មនុស្សដែលត្រូវទំនាក់ទំនងជាប្រចាំ គួរតែជាប្រភេទមនុស្សដែលមានផ្នត់គំនិតផ្តោតលើភាពចម្រើន ការអភិវឌ្ឍសមត្ថភាពជាប្រចាំ និងការបំផុសទឹកចិត្តគ្នាទៅវិញទៅមក។ មួយវិញទៀត មនុស្សនៅក្បែរខ្លួនគួរតែមានចំណុចណាមួយ ដែលអាចយកជាគំរូតាមបាន ដូចជា គំរូភាពនៃការរៀបចំពេលវេលា រៀបចំហិរញ្ញវត្ថុ និងរៀបចំជីវិតរស់នៅជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *