របៀបសម្គាល់សញ្ញា នៃភាពតានតឹងរបស់កុមារ

កុមារមានប្រតិកម្មខុសៗគ្នា​ ពេលទទួលរងនូវព្រឹត្តិការណ៍មិនល្អនានា ដែលកើតឡើងនៅក្នុងបរិយាកាសរបស់ពួកគេ ។ កត្តាវប្បធម៌ជះឥទ្ធិពលខ្លាំងណាស់ លើរបៀបបញ្ចេញអារម្មណ៍ ។ ឧទាហរណ៍ សម្រាប់វប្បធម៌ខ្លះ ការបញ្ចេញអារម្មណ៍ខ្លាំង ដូចជាយំឮៗ ជាការមិនសមរម្យទេ តែចំពោះវប្បធម៌ខ្លះទៀត ការយំឮៗបែបនេះ ជារឿងទទួលយកបាន។

សញ្ញានៃភាពតានតឹងមួយចំនួន មិនបង្ហាញឱ្យឃើញច្បាស់ជាក់ស្ដែងនោះទេ ។ ខាងក្រោមនេះគឺជាសញ្ញានៃភាពតានតឹង ខ្លះៗ ដែលកើតឡើងចំពោះកុមារ ទៅតាមអាយុខុសៗគ្នា ។

កុមារដែលមាន​អាយុ ០-៣ ឆ្នាំ នៅពេលតានតឹងពួកគេនឹង​មានប្រតិកម្មដូចជា ៖ តោងតាមស្អិតជាមួយនឹងអ្នកថែទាំរបស់ពួកគេលើសពីធម្មតា, ត្រឡប់ទៅរកអាកប្បកិរិយាកាលពីមុន (ដូចកាលនៅពីតូច), ផ្លាស់ប្ដូរទម្លាប់គេង និងទម្លាប់ញ៉ាំអាហារ, ចេះតែមួរម៉ៅ, រពឹសខ្លាំងជាងមុន, ខ្លាចអ្វីៗជាងមុន, ទារនេះទារនោះមិនចេះចប់, យំញឹកញាប់ ។

កុមារអាយុ ៤-៦ ឆ្នាំ ពួកគេអាចមានប្រតិកម្ម ៖ តោងតាមស្អិតជាមួយមនុស្សពេញវ័យ, ត្រឡប់ទៅរកអាកប្បកិរិយាកាលពីមុន (ដូចកាលនៅពីតូច), ផ្លាស់ប្ដូរទម្លាប់គេង និងទម្លាប់ញ៉ាំអាហារ, ចេះតែមួរម៉ៅ, មិនសូវផ្ចង់អារម្មណ៍, បែរជាស្ពឹកមិនលេងសោះ ឬរពឹសជាងមុន, មិនលេង, លេងធ្វើត្រាប់តាមមនុស្សចាស់, មិននិយាយស្ដី, អន្ទះអន្ទែង ឬព្រួយបារម្ភជាងមុន។

អាយុ ៧-១២ ឆ្នាំ ពួកគេមានប្រតិកម្មដូចជា ៖ មិនចង់និយាយស្តីជាមួយអ្នកដទៃ, ខ្វល់ខ្វាយខ្លាំងជាញឹកញាប់អំពីអ្នកដទៃ, ផ្លាស់ប្ដូរទម្លាប់គេង និងទម្លាប់ញ៉ាំអាហារ, ចេះតែខ្លាច, ចេះតែមួរម៉ៅ, ឧស្សាហ៍ឆេវឆាវ, ឡេះឡះ អស់កម្លាំង, មិនសូវចងចាំ និងពិបាកផ្ចង់អារម្មណ៍, រោគសញ្ញារាងកាយ និងបញ្ហាផ្លូវចិត្ត, និយាយអំពីហេតុការណ៍ណាមួយជាញឹកញាប់ ឬលេងដដែលៗ, មានអារម្មណ៍ថាមានកំហុស ឬបន្ទោសខ្លួនឯង។

អាយុ ១៣-១៧ ឆ្នាំ (វ័យជំទង់) ពួកគេមានប្រតិកម្មដូចជា ៖ ទុក្ខសោកខ្លាំង, បញ្ចេញនូវការព្រួយបារម្ភពេកចំពោះអ្នកដទៃ, មានអារម្មណ៍ថាមានកំហុស និងខ្មាសគេ, កាន់តែមិនស្ដាប់បង្គាប់, ហ៊ានប្រថុយ, ឆេវឆាវ, ធ្វើបាបខ្លួនឯង, មានអារម្មណ៍អស់សង្ឃឹម។

សម្រាប់​ក្រុមអាយុទាំងអស់ ប្រសិនបើ​ពួក​គេមាន​សញ្ញា​ដូចជា អស់កម្លាំង, ណែនទ្រូង, ដង្ហើមខ្លីៗ, ស្ងួតមាត់​, ខ្សោយសាច់ដុំ, ឈឺពោះ, វិលមុខ, ញ័រដៃជើង, ឈឺក្បាល, ឈឺពេញខ្លួនប្រាណ សូមប្រញ៉ាប់នាំកូនលោក​អ្នក​ទៅជួបគ្រូពេទ្យ។

ការពិនិត្យមើលអារម្មណ៍

លោកអ្នកគួរពិនិត្យមើលជាប្រចាំថា តើកូនរបស់លោកអ្នកមានអារម្មណ៍បែបណា ។ ដើម្បីពិនិត្យមើលអារម្មណ៍កូន លោកអ្នកគួរសួរកូនខ្លួនដោយផ្ទាល់ ឬដោយប្រយោលថា ”តើពួកគេមានសុខទុក្ខយ៉ាងណាដែរ” ។ វិធីសាស្ត្រមួយសម្រាប់ការពិនិត្យមើលអារម្មណ៍កូន គឺសុំឱ្យកូនរបស់លោកអ្នកគូរ ឬផាត់ពណ៌ សុំឱ្យគេប្រាប់អ្នកបន្ថែមទៀតអំពីរូបភាពដែលគេគូរ ឧទាហរណ៍ តើគេគូររូបអ្វី ឬហេតុម៉េចបានជាប្រើពណ៌មួយនេះ ។ វិធីនេះអាចជួយកុមារមួយចំនួននិយាយចេញអំពីអារម្មណ៍របស់ពួកគេ រីឯកុមារខ្លះទៀតអាចសប្បាយរីករាយនឹងបង្ហាញរូបភាពនោះវិញ ដោយមិនពិភាក្សាជាមួយយើងទេ ទុកឱ្យកុមារជាអ្នកសម្រេចថា តើគេប្រាប់អ្វីខ្លះដល់យើងអំពីគំនូរនោះ ឬគេត្រឹមបង្ហាញគំនូរនោះមកកាន់យើង ។

សកម្មភាពកាត់បន្ថយភាពតានតឹង និងគាំទ្រសុខុមាលភាពកូន

ដើម្បីជួយកូនៗបន្ធូរអារម្មណ៍តានតឹង លោកអ្នកអាច​ប្រើប្រាស់​សកម្មភាពខាងក្រោមនេះ ដែលជាវិធីសាស្ត្រដោះស្រាយវិជ្ជមាន ព្រមទាំង​គាំទ្រដល់សុខុមាលភាពរបស់កូនៗលោកអ្នក ៖

ដកដង្ហើមចូលក្នុងពោះ ៖ ជារឿយៗ នៅពេលយើងកើតស្ត្រេស នោះយើងដកដង្ហើមខ្លីៗ ខ្យល់ចូលបានត្រឹមសួតខាងលើ ហើយយើងភ្លេចដកដង្ហើមវែងៗ ចូលក្នុងពោះ ។ ការដកដង្ហើមវែងៗចូលក្នុងពោះ ធ្វើឱ្យយើងស្ងប់អារម្មណ៍បាន ហើយអាចជួយយើងស្រូបយកខ្យល់អុកស៊ីហ្សែនចូលជ្រៅទៅក្នុងសួតខាងក្រោម ។ របៀបធ្វើ ៖ ដាក់ដៃរបស់អ្នកនៅលើពោះ ដកដង្ហើមវែងៗចំនួន ៥ ដង ដង្ហើមចូលម្ដងៗ រយៈពេល ៥ វិនាទី និងពេលដកដង្ហើមចេញវិញ​ រយៈពេល ៥ វិនាទីដូចគ្នា ដោយពេលដកដង្ហើមចូល ត្រូវដកតាមច្រមុះ និងពេលដកដង្ហើមចេញ ត្រូវបញ្ចេញតាមមាត់ ។

សូមពន្យល់ថា នៅពេលកូនលោកអ្នកដកដង្ហើមចូល នោះពួកគេកំពុងតែផ្លុំពោះរបស់គេឱ្យប៉ោងដូចជាប៉ោងប៉ោងដូច្នេះដែរ ហើយនៅពេលដែលពួកគេព្រលែងខ្យល់ដង្ហើមចេញវិញ នោះខ្យល់នឹងចេញពីប៉ោងប៉ោងយឺតៗវិញ ។

ការសរសេរសំបុត្រ ៖ ប្រសិនបើកូនរបស់អ្នកមិនអាចជួបមិត្តភក្ដិ ឬសមាជិកគ្រួសារ ការសរសេរសំបុត្រអាចជួយពួកគេបង្កើតនូវទំនាក់ទំនងបានជាមួយនឹងអ្នកទាំងនោះ ទោះបីជាគេមិននៅជាមួយកូនលោកអ្នកក៏ដោយ។ របៀបធ្វើ ៖ សុំឱ្យកូនរបស់លោកអ្នកសរសេរសំបុត្រ ឬគូរូបភាពសម្រាប់មនុស្សជាទីស្រឡាញ់ ដែលកូនលោកអ្នកមិនបានជួបជាយូរមកហើយ តើកូនចង់និយាយអ្វីជាមួយនឹងពួកគេ ប្រសិនបើពួកគេអង្គុយនៅក្បែរកូនឥឡូវនេះ? តើកូនស្រឡាញ់ពួកគេត្រង់ចំណុចណាខ្លះ ? តើកូនមានអនុស្សាវរីយ៍អ្វីខ្លះជាមួយពួកគេ ដែលធ្វើឱ្យកូនសប្បាយចិត្ត ?៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *