ស្វែងយល់ពីប្រវត្តិ នៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា ស៊ីហ្គេម (Southeast Asian Game ឬ Sea Game) គឺជាព្រឹត្តិការណ៍ប្រកួតពហុកីឡា ដែលមានការចូលរួមពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ១១។ ព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់នេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ ២ឆ្នាំម្ដង ដោយបណ្ដាប្រទេសដែលចូលរួមត្រូវផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ វាត្រូវបានរៀបចំឡើងដោយ សហព័ន្ធកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation) ដោយមានការត្រួតពិនិត្យពីគណកម្មការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia)។

កីឡាស៊ីហ្គេម (SEA GAMES) មានដើមកំណើតពីការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asian Peninsular Games ឬ SEAP Games) ដែលមានប្រទេសជាស្ថាបនិកចំនួន ៦ដូចជា កម្ពុជា ថៃ ភូមា ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី ។ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៥៨ ប្រតិភូកីឡាមកពីបណ្ដាប្រទេសទាំង៦ ដែលបានចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី៣ ក្នុងទីក្រុងតូក្យូ បានបើកកិច្ចប្រជុំមួយ និងព្រមព្រៀងគ្នាបង្កើតអង្គការកីឡានេះឡើង។ កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ ត្រូវបានផ្តួចផ្ដើមគំនិតដំបូងដោយលោក លួង សុខុម ណៃប្រាឌិត (Luang Sukhum Nayapradit) ដែលជាអនុប្រធានគណកម្មការអូឡាំពិកប្រទេសថៃនាពេលនោះ។ មូលហេតុដែលនាំឱ្យមានការស្នើបង្កើតព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការកីឡាក្នុងតំបន់ រឹតចំណងមិត្តភាព និងការយល់ដឹងពីគ្នា។

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកដំបូង បានប្រារព្ធឡើងក្នុងទីក្រុងបាងកក ចាប់ពីថ្ងៃទី១២ ដល់ ១៧ ខែធ្នូ ឆ្នាំ១៩៥៩ ដោយមានវត្តមានកីឡាករ និងប្រតិភូកីឡាប្រមាណ ៥២៧នាក់ មកពីប្រទេសថៃ ភូមា ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និងឡាវ ដែលមានការប្រកួតចំនួន ១២ប្រភេទកីឡា រួមមាន កីឡាហែលទឹក អត្តពលកម្ម កីឡាបាត់មិនតុន កីឡាបាល់បោះ កីឡាប្រដាល់ កីឡាជិះកង់ កីឡាបាល់ទាត់ កីឡាបាញ់កាំភ្លើង កីឡាកូនឃ្លីលើតុ តីន្និស កីឡាបាល់ទះ និងកីឡាលើកទម្ងន់។

នៅក្នុងព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៨ ក្នុងឆ្នាំ១៩៧៥ គណៈកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានពិចារណាដាក់បញ្ចូលឥណ្ឌូនេស៊ី និងហ្វីលីពីនជាសមាជិកទី៨ និងទី៩។ ក្រោយមកនៅឆ្នាំ១៩៧៧ ប្រទេសទាំង២បានចូលជាសមាជិកជាផ្លូវការ ហើយគណៈកម្មការនេះត្រូវបានប្ដូរឈ្មោះជា គណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation) ហើយក៏ប្ដូរឈ្មោះម្ដងទៀតមកជា កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម (Southeast Asian Games)។ បន្ទាប់មក ប្រ៊ុយណេ ត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកទី១០នៅស៊ីហ្គេមលើកទី១០ក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ ដោយឡែក នៅឆ្នាំ ២០០៣ ទីម័រខាងកើតត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិកទី១១ នៅស៊ីហ្គេមលើកទី២២ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

នៅក្នុងព្រឹត្តិការណ៍នេះ គេបានបែងចែកមេដាយជាបីប្រភេទដូចជា មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ហើយបើគិតចាប់ពីឆ្នាំ១៩៥៩ មកដល់បច្ចុប្បន្នប្រទេសថៃ ជាប្រទេសដែលទទួលបានមេដាយពីកីឡាស៊ីហ្គេមច្រើនជាងគេរហូតដល់ ៦ ៤៧២មេដាយ (មាស ២ ៣៤៥គ្រឿង ប្រាក់ ២ ០៣១គ្រឿង និងសំរិទ្ធ ២ ០៩៦គ្រឿង) ​ឯណោះ។

គិតត្រឹមឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធចំនួន ៣១លើករួចមកហើយ ដោយប្រទេសម៉ាឡេស៊ី និងថៃបានធ្វើជាម្ចាស់ផ្ទះច្រើនជាងគេ (ចំនួន ៦ដង)។ ខណៈនៅសល់មិនប៉ុន្មានថ្ងៃទៀតទេ ប្រទេសកម្ពុជាក៏នឹងក្លាយជាម្ចាស់ផ្ទះលើកទី៣២ ដែលកម្មវិធីនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់១៧ ខែឧសភា នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនដូចជា ខេត្តសៀមរាប ព្រះសីហនុ កែប និងខេត្តកំពត។

កីឡាស៊ីហ្គេមនៅកម្ពុជា បានសម្រេចដាក់ ៣៧ប្រភេទកីឡា និង ៥៨១វិញ្ញាសា ដោយមានការ​​ឯកភាព និងចូលរួមពីប្រទេសចំនួន ១១ ដែលមានកីឡាករ និងប្រតិភូកីឡាប្រមាណ ៧០០០នាក់។ ជាពិសេស ក្នុងចំណោមប្រភេទកីឡា ដែលបានជ្រើសរើសទាំងអស់ក៏មានកីឡា​ប្រពៃណីកម្ពុជា ដូចជា ក្បាច់គុនល្បុក្កតោ ប្រដាក់ក្បាច់គុនខ្មែរ និងអុកចត្រង្គផងដែរ។ គួរបញ្ជាក់ថា ចាប់តាំងពីការបង្កើតកីឡាស៊ីហ្គេមមក កម្ពុជាធ្លាប់ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះម្ដងនៅឆ្នាំ១៩៦៣ ប៉ុន្តែត្រូវខកខានទៅវិញ ដោយសារមានបញ្ហានយោបាយជាមួយប្រទេសថៃនាពេលនោះ។ សម្រាប់ការប្រារព្ធឡើងក្នុងឆ្នាំ២០២៣ នេះ កីឡាដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីតាំងសំខាន់ជាងគេសម្រាប់ការប្រកួត ខណៈព្រឹត្តិការណ៍ប្រព្រឹត្តទៅក្រោមបាវវចនា «កីឡារស់ក្នុងសន្តិភាព»៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។