ភ្នំពេញ – មានប្រសាសន៍នៅក្នុងឱកាសបើកពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២២ នៅសាលពិព័រណ៌ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋ មន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្ដាលបានបញ្ជាក់ថា ពិព័រណ៌ការងារ គឺជាកន្លែងនាំឱ្យខិតចូលជិតគ្នារវាងនិយោជក និងអ្នកស្វែងរកការងារឱ្យជួបជុំគ្នានៅមួយកន្លែង ដើម្បីផ្គូរផ្គងការផ្គត់ផ្គង់កម្លាំងពលកម្មទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង។
តាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ពិព័រណ៌ការងារ ក៏ជាការផ្តល់ឱកាសដល់អ្នកស្វែងរកការងារ អាចដាក់ពាក្យស្នើសុំការងារដែលខ្លួនចូលចិត្ត។ ផ្តល់លទ្ធភាពដល់អ្នកស្វែងរកការងារទទួលបានការប្រឹក្សាយោបល់ល្អពីអាជីព ការត្រៀមខ្លួនចូលទីផ្សារការងារ និងការស្វែងយល់ពីការបង្កើនផលិតភាព។

ពិព័រណ៌ការងារ និងផលិតភាពជាតិ ក៏ជាការផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ក្នុងការស្វែងយល់អំពីតម្រូវការទីផ្សារការងារ និងរៀបចំកម្មវិធីសិក្សាឱ្យឆ្លើយតបតាមតម្រូវការជាក់ស្តែងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
អ្វីដែលសំខាន់បំផុតនោះ ពិព័រណ៌ការងារ បានផ្តល់ឱកាសឱ្យសិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើឱ្យទទួលបានព័ត៌មាន នៃការបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបតាមតម្រូវការទីផ្សារការងារ។ ជាក់ស្តែងក្នុងឆ្នាំ២០២២នេះ មានក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍ និងអង្កការជាតិ និងអន្តរជាតិចូលរួមតាំងបង្ហាញចំនួន១៥០បញ្ជរ ដែលផ្តល់ឱកាសការងារថ្មីៗថែមទៀតចំនួនជាង២ម៉ឺនកន្លែងនៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង សេវាកម្មលក់ដុំ និងរាយ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ម្ហូបអាហារ និងភេសជ្ជៈ អចលនទ្រព្យ និងសំណង់ ទូរគមនាគមន៍ និងព័ត៌មានវិទ្យា ឧស្សាហកម្ម និងកុម្មុនសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗមួយចំនួនទៀត។
ក្នុងនោះដែរ ឯកឧត្តម ពេជ សោភ័ន រំពឹងថា ពិព័រណ៌ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២នេះ នឹងមានអ្នកចូលរួមដាក់ពាក្យស្វែងរកការងារ និងសម្ភាសន៍ផ្ទាល់នៅនឹងកន្លែងចំនួនប្រមាណ ៣ម៉ឺននាក់ផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២២នេះ ប្រព្រឹត្តធ្វើរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅអគារពិព័រណ៌កោះពេជ្រ ដោយអនុញ្ញាតិឱ្យមានការចូលទស្សនា និងដាក់ពាក្យស្នើសុំការងារទាំងនៅទីតាំងផ្ទាល់សម្រាប់អ្នកនៅរាជធានីភ្នំពេញនិងតំបន់ជិតៗ ព្រមទាំងអាចចូលមើលពិព័រណ៍ដូចគ្នានេះក្នុងពេលតែមួយនៅលើគេហទំព័រពិព័រណ៍ការងារឈ្មោះ www.careerfair.nea.gov.kh ដោយងាយស្រួលផងដែរ សម្រាប់អ្នកដែលនៅខេត្តឆ្ងាយៗ ឬខកខានមិនបានចូលរួមផ្ទាល់៕
សសស

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2026
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2025
តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2025
កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...




































































