ភ្នំពេញ – ជាឱកាសល្អសម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកការងារធ្វើជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដោយពេលនេះ ក្រុមហ៊ុន Apsara Media Services (AMS) ក៏បានចូលរួមក្នុងកម្មវិធីពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២២ ដែលប្រព្រឹត្តធ្វើរយៈពេល២ថ្ងៃ (២៨-២៩ តុលា) នៅសាលពិព័រណ៌ និងសន្និបាតកោះពេជ្រ។
កញ្ញា សាំង រីណែត ជាបុគ្គលិកផ្នែកផ្នែកប្រតិបត្តិការធនធានមនុស្ស នៅក្រុមហ៊ុន Apsara Media Services បាននិយាយថា ការមកចូលរួមដាក់តាំងបង្ហាញស្ដង់ Apsara Media Services នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២នេះ គឺដើម្បីផ្ដល់ភាពងាយស្រួល និងឱកាសការងារដល់យុវជន សិស្សានុសិ្សស និងបុគ្គលិក ដែលចង់ផ្លាស់ប្ដូរការងារ ឬស្វែងរកឱកាសការងារថ្មី ។ កញ្ញា រីណែត បន្តថា ក្រុមហ៊ុន Apsara Media Services ត្រូវការរើសបុគ្គលិកជាច្រើនមុខតំណែង។

កញ្ញា រីណែត បញ្ជាក់ថា មុខតំណែងដែលក្រុមហ៊ុន Apsara Media Services កំពុងត្រូវការ រួមមាន អ្នករចនាក្រាហ្វិក, Video Journalist, ផ្នែកទីផ្សារ, Marketing sale Manager និងមានតំណែងផ្សេងៗជាច្រើនទៀត។
“ខ្ញុំលើកទឹកចិត្តឱ្យយុវជនដែលគាត់កំពុងសិក្សា និងកំពុងចង់ស្វែងរកការងារទាក់ទងនឹងប្រពន្ធផ្សព្វផ្សាយ អាចមកកាន់ស្ដង់ AMS ដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ មាតិកាចម្រុះ រួមមាន ព័ត៌មានអប់រំ ព័ត៌មានសេដ្ឋកិច្ច និងព័ត៌មានកម្សាន្ត ”
កញ្ញា សាំង រីណែត
លោក ស៊ិន ស៊ីឡុង បុគ្គលិកផ្នែកធនធានមនុស្ស Apsara Media Services បន្ថែមថា នេះជាឱកាសមួយដ៏ល្អសម្រាប់សិស្ស និស្សិត និងយុវជនទាំងអស់អាចស្វែងរកការងារនៅក្នុងកម្មវិធីតាំងពិព័រណ៍ការងារ និងផលិតផលជាតិ ។ លោក ស៊ីឡុង បញ្ជាក់ថា ក្រុមហ៊ុន AMS នឹងផ្ដល់ឱកាសដល់សិស្ស និស្សិតដែលមានបំណងស្វែងរកការងារ ដោយអាចដាក់ពាក្យសុំបម្រើការងារលើតំណែងដែលខ្លួនពេញចិត្ត ជាពិសេសក្រុមហ៊ុនក៏ផ្ដល់ឱកាសហាត់ការងារសម្រាប់និស្សិតដែលមិនទានមានបទពិសោធន៍ការងារ និងមានជាការងារពេញម៉ោង និងក្រៅម៉ោងផងដែរ។

លោក ស៊ិន ស៊ីឡុង បញ្ជាក់បន្ថែមថា សម្រាប់យុវជនទាំងអស់ដែលចង់ស្វែងរកការងារនៅ Apsara Media Services អាចភ្ជាប់មកជាមួយ CV មកកាន់ស្ដង់ AMS ដោយផ្ទាល់ដើម្បីអាចដឹងព័ត៌មានបន្ថែម។ លើសពីនេះ យុវជន សិស្សានុសិស្ស និស្សិត ក៏អាចចូលទៅកាន់ផេកផ្លូវការ AMS Career ដើម្បីដឹងអំពីឱកាសការងារផងដែរ។
លោក ហោ មករា ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស នៃក្រុមហ៊ុន APSARA MEDIA SERVICES បានលើកឡើងថា ពិព័រណ៍ការងារ និង ផលិតភាពជាតិ ចំនួន២ថ្ងៃ នាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ ដែលជាឱកាសមាសសម្រាប់សិស្ស និស្សិត និងនិយោជិត កំពុងស្វែងរកការងារដែលខ្លួនពេញចិត្ត ស្របតាមចំណេះ ជំនាញ និងបទពិសោធន៍ការងារ ស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន។

សម្រាប់ព្រឹត្តិការណ៍ពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២២ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារនេះ មានក្រុមហ៊ុនជិត២០០ក្រុមហ៊ុនបានចូលរួម ក្នុងនោះក៏មានក្រុមហ៊ុន AMS ផងដែរ ។ ជាមួយគ្នានេះ លោកក៏លើកទឹកចិត្តប្អូនៗសិស្ស និស្សិត និងនិយោជិតទាំងអស់ ដែលទន្ទឹងរង់ចាំឱកាសការងារ ចង់ចូលរួមជាមួយក្រុមហ៊ុន AMS ដែលមានចក្ខុវិស័យ និងបេសកកម្មវែងឆ្ងាយ ក្នុងគុណតម្លៃស្នូលច្បាស់លាស់ មានការផ្តល់នូវលក្ខខណ្ឌការងារល្អ អត្ថប្រយោជន៍បន្ថែម ស្របតាមច្បាប់ការងារ សូមអញ្ជើញមកស្តង់ក្រុមហ៊ុន APSARA MEDIA SERVICES (AMS) ដើម្បីសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2024
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍១០០ភាគរយជាច្រើនកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2023
ជាឱកាសល្អសម្រាប់យុវជនរស់នៅក្នុងខេត្តកោះកុង ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍១០០%...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2026
ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































