បណ្ឌិត ព្រហ្ម សុភា ៖ ក្នុងសម័យ​ឧស្សាហកម្ម៤.០ ចំណេះដឹងបច្ចេកវិទ្យា គឺ​មិន​អាច​ខ្វះបានស្ទើរ​គ្រប់វិស័យ

ភ្នំពេញ – នៅ​ក្នុង​បរិបទ នៃសម័យ​ឧស្សាហកម្ម៤.០ ជំនាញបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ដោយ​ស្ទើ​រតែ​គ្រប់វិស័យ​ទាំងអស់មិនថា សំណង់ អគ្គិសនី ធុរកិច្ច ទេសចរណ៍ គឺ​មិន​អាច​ខ្វះ​បាន​ឡើយនូវ​ជំនាញ និង​ចំណេះដឹង​ផ្នែកបច្ចេកវិទ្យា ។

បើតាមការ​លើក​ឡើង​លោកស្រីបណ្ឌិត ព្រហ្ម សុភា ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម និងជា​សហស្ថាបនិក នៃ Elite Vigour វិស័យនីមួយៗប្រៀបដូចជាអាវៈយវៈ ហើយបច្ចេកវិទ្យា គឺប្រៀបដូចជាសរសៃឈាម ដោយ​មានន័យថា គ្មានអាវៈយវៈណាមួយអាចរីកចម្រើនបានដោយអត់មានសរសៃឈាមទៅដល់ទេ ។ ​លោកស្រីបណ្ឌិតសង្កត់ធ្ងន់ថា នៅក្នុងសម័យ​ឧស្សាហកម្ម៤.០ ទោះជ្រើសរើសជំនាញ​ខាងវិស័យហិរញ្ញវត្ថុ ឬទេសចរណ៍ ឬផ្នែកផ្សេងក៏ដោយ ក៏​ត្រូវតែស្វែងយល់ឱ្យបានច្រើនពីបច្ចេកវិទ្យាដែរ។

តើធ្វើម្ដេចទើបអាចរៀនជំនាញបច្ចេកវិទ្យាបានពូកែ? ឆ្លើយនឹងសំណួរនេះ លោកស្រីបណ្ឌិត ព្រហ្ម សុភា បានប្រាប់ពីគន្លឹះមួយចំនួនដែល​អាចជួយសិស្សានុសិស្សពូកែលើមុខវិជ្ជាបច្ចេកវិទ្យា ដោយ​រួមមាន៖

ទី១. ចូលចិត្តបច្ចេកវិទ្យា ៖ ការរៀនផ្នែកបច្ចេកវិទ្យាពិតជាមានការលំបាក ប៉ុន្តែអាស្រ័យលើយើងពិតជាចូលចិត្តវាឬអត់? ក្នុងនោះការរៀនបច្ចេកវិទ្យាឱ្យពូកែមិនមែនបានន័យថា ផ្ដោតលើការរៀន​ឱ្យបានពិន្ទុខ្ពស់តែមួយមុខនោះទេ ប៉ុន្តែយើងសប្បាយនៅក្នុងការរៀន និងធ្វើការងារទាក់ទងនឹងបច្ចេកវិទ្យា។

លោកស្រីបណ្ឌិត ព្រហ្ម សុភា

“សម្រាប់ខ្ញុំមិនមែនរៀនព្រោះចង់បានពិន្ទុទេ ដោយសារខ្ញុំសប្បាយចិត្តនៅក្នុងការធ្វើការងារនោះ ដែលជាការអប់រំមួយបង្ហាញថា ខ្ញុំចូលចិត្តខាងផ្នែកបច្ចេកវិទ្យា”

ទី២. យកចិត្តទុកដាក់សុខភាព ៖ ដើម្បីរៀនពូកែផ្នែកបច្ចេកវិទ្យាសិស្សានុសិស្សក៏ត្រូវយកចិត្តទុកដាក់លើសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ សម្រាប់ខ្ញុំសុខភាពគឺជាអាទិភាពទី១ ព្រោះប្រសិនបើសុខភាពមិនល្អទេ យើងធ្វើអ្វីក៏អត់ជោគជ័យដែរ។

ទី៣. វិធីសាស្រ្តរៀនមានប្រសិទ្ធភាព៖ ការរៀនឱ្យពូកែលើផ្នែកបច្ចេកវិទ្យា យើងអាចបែងចែកវិធីសាស្រ្តរៀនជា ៣ប្រភេទ គឺទី១. ការរៀនដោយចាំ មានន័យថា ជាការរៀនដែលផ្ដោតលើការទន្ទេញ ដែលមានភាពងាយស្រួល ធ្វើយ៉ាងណាឱ្យមានការចងចាំបានល្អ។ ២. រៀនឱ្យយល់ មានន័យថា រៀនយល់ពីខ្លឹមសារ ឬវិធីសាស្រ្តដោយមិនផ្ដោតលើការទន្ទេញ និង ៣.ការរៀនឱ្យចេះគិត ការបង្រៀនមនុស្សឱ្យចេះគិតគឺជាចំណុចដែលពិបាក ហើយដើម្បីរៀនឱ្យចេះគិតបាន គឺត្រូវអនុវត្តទៅលើការសិក្សាផ្នែកបច្ចេកវិទ្យាឱ្យបានច្រើន ព្រោះកាលណាយើងចំណាយពេលច្រើនអនុវត្តនឹងនាំឱ្យរៀនពូកែ។ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងសហស្ថាបនិក នៃ Elite Vigour បន្ថែមថា បច្ចុប្បន្ន​នេះមានភាពងាយស្រួលនៅក្នុងការរៀនបច្ចេកវិទ្យា ដោយសារយើងមានអ៊ីនធឺណិត មានតិចណូឡូជី ដែលអាច​ឱ្យ​សិស្សានុសិស្សព្យាយាមរៀន ព្យាយាមស្វែងយល់ ចូលសិក្ខាសាលា និងរៀនពីបច្ចេកវិទ្យាបានច្រើន ទោះយើងមិនចេះធ្វើប៉ុន្តែយើងអាចយល់បានថា តើបច្ចេកវិទ្យាទាំងអស់នោះយើងអាចយកមកបម្រើបម្រាស់របៀបម៉េចនៅក្នុងវិស័យដែលយើងកំពុងធ្វើការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...