ឯកឧត្តម ពេជ សោភ័ន ៖ ពិព័រណ៌ការងារ ជាកន្លែងនាំឱ្យ​ខិតចូលជិតគ្នា​រវាងនិយោជក និង​អ្នក​ស្វែង​រក​ការងារ

ភ្នំពេញ – មានប្រសាសន៍​នៅ​ក្នុង​ឱកាស​បើក​ពិព័រណ៌​ការងារ និង​ផលិតភាពជាតិឆ្នាំ​២០២២ នៅ​សាលពិព័រណ៌ និង​សន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋ មន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្ដាលបានបញ្ជាក់ថា ពិព័រណ៌ការងារ គឺជាកន្លែងនាំឱ្យ​ខិតចូលជិតគ្នា​រវាងនិយោជក និង​អ្នក​ស្វែង​រក​ការងារឱ្យ​ជួបជុំ​គ្នា​នៅ​មួយ​កន្លែង ដើម្បីផ្គូរផ្គងការផ្គត់ផ្គង់កម្លាំងពលកម្ម​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារជាក់ស្តែង។

តាម​ប្រសាសន៍​របស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ពិព័រណ៌​ការងារ ក៏​ជា​ការផ្តល់ឱកាស​ដល់អ្នក​ស្វែង​រក​ការងារ អាចដាក់ពាក្យ​ស្នើ​សុំ​ការងារដែលខ្លួនចូលចិត្ត។ ផ្តល់​លទ្ធភាព​ដល់អ្នកស្វែង​រក​ការងារទទួលបាន​ការ​ប្រឹក្សា​យោបល់ល្អពីអាជីព ការ​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការងារ និង​ការ​ស្វែង​យល់ពីការ​បង្កើន​ផលិតភាព។

ពិព័រណ៌ការងារ និង​ផលិតភាពជាតិ ក៏​ជា​ការ​ផ្តល់​ឱកាស​ដល់គ្រឹះស្ថាន​អប់រំបណ្តុះបណ្តាល​បច្ចេកទេសវិជ្ជាជីវៈ ក្នុង​ការ​ស្វែង​យល់អំពីតម្រូវ​ការ​ទីផ្សារ​ការងារ និង​រៀបចំ​កម្មវិធីសិក្សា​ឱ្យ​ឆ្លើយតប​តាម​តម្រូវ​ការ​ជាក់ស្តែង​សម្រាប់បច្ចុប្បន្ន និង​ទៅ​អនាគត។

អ្វីដែលសំខាន់បំផុតនោះ ពិព័រណ៌ការងារ បានផ្តល់ឱកាស​ឱ្យ​សិស្ស និស្សិត​ យុវជន​ និ​ងអ្នកស្វែង​រក​ការងារធ្វើ​ឱ្យ​ទទួល​បានព័ត៌មាន នៃការ​បណ្តុះបណ្តាល​ជំនាញបន្ថែម​ ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបតាម​តម្រូវ​ការ​ទីផ្សារ​ការងារ។ ជាក់ស្តែង​ក្នុងឆ្នាំ​២០២២នេះ មានក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល និង​ដៃគូអភិវឌ្ឍ និង​អង្កការ​ជាតិ និង​អន្តរជាតិចូលរួម​តាំងបង្ហាញ​ចំនួន១៥០បញ្ជរ ដែល​ផ្តល់​ឱកាស​ការងារថ្មីៗថែមទៀត​ចំនួនជាង​២ម៉ឺនកន្លែង​នៅ​ក្នុងវិស័យ​នាំមុខ​សំខាន់ៗដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង សេវាកម្មលក់ដុំ និងរាយ ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ម្ហូបអាហារ និង​ភេសជ្ជៈ អចលនទ្រព្យ និង​សំណង់ ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​ ឧស្សាហកម្ម និង​កុម្មុនសាល ព្រមទាំងវិស័យ​សេវាកម្មផ្សេងៗ​មួយ​ចំនួនទៀត។

ក្នុងនោះដែរ ឯកឧត្តម ពេជ សោភ័ន រំពឹងថា ពិព័រណ៌ការងារ និង​ផលិតភាពជាតិ ឆ្នាំ​២០២២នេះ នឹង​មានអ្នក​ចូលរួម​ដាក់ពាក្យ​ស្វែង​រក​ការងារ និង​សម្ភាសន៍​ផ្ទាល់​នៅនឹងកន្លែង​ចំនួន​ប្រមាណ ៣ម៉ឺន​នាក់ផងដែរ។

សូម​បញ្ជាក់ថា ពិព័រណ៌ការងារ និង​ផលិតភាពជាតិ​ឆ្នាំ​២០២២នេះ ប្រព្រឹត្ត​ធ្វើ​រយៈពេល​២ថ្ងៃ គឺនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែតុលា ឆ្នាំ​២០២២ នៅ​អគារ​ពិព័រណ៌កោះពេជ្រ ដោយ​អនុញ្ញាតិ​ឱ្យ​មាន​ការ​ចូលទស្សនា និងដាក់ពាក្យស្នើសុំការងារទាំងនៅទីតាំងផ្ទាល់សម្រាប់អ្នកនៅរាជធានីភ្នំពេញនិងតំបន់ជិតៗ ព្រមទាំងអាចចូលមើលពិព័រណ៍ដូចគ្នានេះក្នុងពេលតែមួយនៅលើគេហទំព័រពិព័រណ៍ការងារឈ្មោះ www.careerfair.nea.gov.kh ដោយងាយស្រួលផងដែរ សម្រាប់អ្នក​ដែលនៅខេត្តឆ្ងាយៗ ឬខកខានមិនបានចូលរួមផ្ទាល់៕

សសស




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...