យុវតី កៅ ម៉េងហ័ង បង្កើតកម្មវិធី Ladies in Tech ដើម្បីជម្នះផ្នត់គំនិតបច្ចេកវិទ្យាសម្រាប់តែបុរស

ភ្នំពេញ – យុវតី កៅ ម៉េងហ័ង គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនពាមជីកង និងជាស្ថាបនិកនៃគម្រោង Ladies in Tech ដែលជាគម្រោងមួយជួយជំរុញ​ឱ្យស្ត្រី និងក្មេងស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យា ។ ម៉េងហ័ង និយាយថា អ្វី​ដែលជំរុញ​ឱ្យ​ខ្លួន​បង្កើត​គម្រោង Ladies in Tech គឺ​ដោយសារតែចង់បង្ហាញថា ក្មេងស្រី​ក៏​អាច​ចូលរួម​ក្នុងវិស័យ​បច្ចេកវិទ្យា មិន​ដូច​ផ្នត់​គំនិត​សង្គម​ដែលថា បច្ចេកវិទ្យា​គឺសម្រាប់​សិស្ស​ប្រុស​នោះ​ទេ។

តាមពិតទៅ ម៉េងហ័ង មានចំណូលចិត្តលើបច្ចេកវិទ្យា ចាប់តាំងពីរៀននៅថ្នាក់ទី៣ម៉្លេះ ព្រោះចង់ប៉ះ ចង់ដឹង នៅពេលឃើញគេប្រើប្រាស់កុំព្យូទ័រ ហើយក្រោយមកបានចូលរួមក្នុងវិស័យបច្ចេកវិទ្យាទើបស្គាល់ខ្លួនឯងថា ពិតជាស្រឡាញ់ចូលចិត្តបច្ចេកវិទ្យានេះមែន។ ទន្ទឹមគ្នានេះ ម៉េងហ័ង ក៏​មើល​ឃើញថា បច្ចេកវិទ្យាបានចូលរួមជួយផ្លាស់ប្ដូរជីវិត ផ្ដល់ចំណេះដឹងថ្មីៗ និងចូលរួមជួយសង្គមតាមរយៈការបង្កើតកម្មវិធីទូរស័ព្ទដៃផងដែរ។

“យើងចូលចិត្តបច្ចេកវិទ្យា គួបផ្សំនឹងបច្ចេកវិទ្យាចូលរួមជួយសង្គមបានច្រើន ទើបធ្វើឱ្យខ្ញុំកាន់តែស្រឡាញ់បច្ចេកវិទ្យាកាន់តែខ្លាំង មកដល់សព្វថ្ងៃ”

យុវតី កៅ ម៉េងហ័ង ស្ថានិក Ladies in Tech។

យុវតីមកពីខេត្តកំពង់ចាមរូបនេះ បន្ថែមថា ចាប់ពីឆ្នាំ២០២០មកដល់ឆ្នាំ​២០២២ ពោល​គឺរយៈពេល​៣ឆ្នាំជាប់គ្នា រូប​គេ​បាន​ចូលរួម​ជាមួយ​កម្មវិធី Technovation Girls Cambodia ដោយ​ទទួលបានចំណេះដឹងបច្ចេកវិទ្យា ការប្រើប្រាស់បច្ចេកវិទ្យាបង្កើតកម្មវិធីទូរស័ព្ទដៃ ដោះស្រាយបញ្ហាក្នុងសហគមន៍ជាដើម។ ម៉េងហ័ង បន្តថា កម្មវិធីនេះជួយឱ្យរូបគេមានភាពក្លាហានជាងមុន ការធ្វើបទបង្ហាញចេះពន្យល់ ចេះសហការក្រុម និងមានជំនាញសហគ្រិនភាព។ ចំពោះលទ្ធផលក្រោយការចូលរួមកម្មវិធីនេះ នៅឆ្នាំទី១ រូបគេជាប់ជ័យលាភីថ្នាក់ជាតិ, ឆ្នាំទី២ ជាប់ជ័យលាភីប្រជាប្រិយ និងឆ្នាំទី៣ ជាប់ពានរង្វាន់ថ្នាក់ជាតិ និងឈានទៅដល់ថ្នាក់អន្តរជាតិវគ្គពាក់កណ្ដាលផ្ដាច់ព័ត្រ។

យុវតី កៅ ម៉េងហ័ង ស្ថានិក Ladies in Tech

“ខ្ញុំសូមអរគុណដល់ក្រសួងអប់រំដែលបាននាំយកកម្មវិធី Technovation នេះមកសាលារៀនរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំមានឱកាសរៀនពីបច្ចេកវិទ្យា និងមានចំណេះដឹងប្រើប្រាស់បច្ចេកវិទ្យាមកដោះស្រាយបញ្ហាក្នុងសហគមន៍ខ្ញុំ”

ជាមួយ​គ្នា​នេះដែរ កាលពី​ឆ្នាំ២០២១ យុវតី កៅ ម៉េងហ័ង ក៏បានចូលរួមកម្មវិធី The 11th E-Icon World Contest ក្នុង​ការ​ចូលរួមដោះស្រាយបញ្ហាពិភពលោក SDG13 ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។ ក្នុង​កម្មវិធីអន្តរជាតិនោះ ក្រុមរបស់ ម៉េងហ័ង ដែលមានសមាជិកចាសិស្សខ្មែរ និង​សិស្សកូរ៉េ ក៏បានបង្កើតកម្មវិធីទូរស័ព្ទដៃមួយមានឈ្មោះថា green earth ក្នុង​ជួយកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ហើយ​ក៏​បានជាប់ជ័យលាភីថ្នាក់អន្តរជាតិ។

ដោយឡែក​កាលពីឆ្នាំ២០២២ ម៉េងហ័រង ក៏​បានចូលរួមកម្មវិធី Tech Girls ដែលជាកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៣សប្ដាហ៍ទៅសហរដ្ឋអាមេរិក ដើម្បីសិក្សាពីចំណេះដឹងបច្ចេកវិទ្យាបន្ថែមទៀត ជំនាញភាពជាអ្នកដឹកនាំ និងធ្វើទស្សនៈកិច្ចសិក្សាតាមសាលកវិទ្យាល័យក្នុងទីក្រុង Washington DC។ កម្មវិធីនោះ ម៉េងហ័ង បានរៀនពីការទំនាក់ទំនងមកពីប្រទេសផ្សេងៗជុំវិញពិភពលោក វប្បធម៌ចម្រុះជាតិសាសន៍ និងរបៀបរស់នៅផ្សេងគ្នា។ លើសពីនេះ ចំណេះដឹងដែលរៀនបានពីសហរដ្ឋអាមេរិក ជំរុញឱ្យ ម៉េងហ័ង បង្កើនភាពក្លាហាន និងរស់នៅដោយឯករាជ្យបានផងដែរ។

ក្រោយទទួលបានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងបានចូលរួមកម្មវិធីបច្ចេកវិទ្យាជាច្រើន បានជំរុញ​ឱ្យ​ ម៉េងហ័ង ចង់សាកល្បងកម្មវិធីថ្មីបន្ថែមទៀត និងមានក្ដីស្រមៃចង់ចូលរួមនៅក្នុងអង្គការធំៗ ហើយទីបំផុត​រូបគេក៏ត្រូវបានជ្រើសរើសឱ្យចូលរួមកម្មវិធី Generation Future  2022 មានរយៈពេល៦ខែហើយ ដែលបានបើកឱកាសឱ្យរូបគេបង្កើតគម្រោងមួយដែលមានឈ្មោះថា Ladies in Tech (ស្រី្តក្នុងបច្ចេកវិទ្យា) ដើម្បីផ្ដល់ឱកាសឱ្យក្មេងស្រីបានចូលរួមក្នុងវិស័យបច្ចេកវិទ្យា។

យុវតី កៅ ម៉េងហ័ង ស្ថានិក Ladies in Tech

“ខ្ញុំពិតជាសប្បាយចិត្តដែលទទួលបានឱកាសមួយនេះ ទទួលបានការដឹកនាំពីគ្រូបង្វឹក និងទទួលបានការគាំទ្រច្រើន ទើបខ្ញុំអាចធ្វើគម្រោងបានយ៉ាងជោគជ័យនៅឆ្នាំ២០២២ ហើយបច្ចុប្បន្នអ្នកស្រុក អ្នកភូមិគាត់បានឃើញច្បាស់ថា ទោះបីយើងជាក្មេងស្រីក៏យើងអាចចូលរួមក្នុងវិស័យបច្ចេកវិទ្យាបានដែរ”

ស្ថានិក Ladies in Tech រូបនេះ បន្ថែមថា បច្ចេកវិទ្យាមានសារៈសំខាន់ខ្លាំងសម្រាប់យុវជន ព្រោះបានដើរតួនាទីសំខាន់នៅក្នុងការដោះស្រាយបញ្ហាមនុស្ស។ ទន្ទឹមគ្នានេះ សព្វថ្ងៃបច្ចេកវិទ្យាត្រូវបានយកទៅប្រើប្រាស់ជាច្រើនដូចជា ការបង្កើត App, Platform System, បញ្ញាសប្បនិមិត្ត (AI), រ៉ូបូត (Robotic) ដើម្បីបម្រើឱ្យការរស់នៅរបស់មនុស្សមានភាពជឿនលឿនជាងមុន។ ប្រសិនបើយុវជនមិនមានចំណេះដឹងផ្នែកបច្ចេកវិទ្យាទេ ពិតជាពិបាកក្នុងការសម្របខ្លួនទាំងក្នុងការសិក្សា និងការងារក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

យុវតី កៅ ម៉េងហ័ង លើកទឹកចិត្តដល់​ក្មេងស្រីដែល​ចាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យា ត្រូវចេះផ្ដល់ឱកាសឱ្យខ្លួនឯងសាកល្បងចូលរួមកម្មវិធីបច្ចេកវិទ្យាឱ្យបានច្រើន ដើម្បីអភិវឌ្ឍសមត្ថភាព និងធ្វើតាមក្ដីស្រមៃរបស់ខ្លួន។ ទន្ទឹមគ្នានេះ គ្រាន់តែសាកល្បងសិនចំពោះអ្វីដែលយើងចូលចិត្តធ្វើ ដោយមិនខ្វល់ពីលទ្ធផល ព្រោះគ្មានអ្វីដែលមិនអាចទៅរួចនោះទេ ប្រសិនបើគេធ្វើបានយើងក៏អាចធ្វើបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។