រដ្ឋមន្តី្រអប់រំ លើកទឹកចិត្តឱ្យសាលាទាំងអស់ដាក់បញ្ចូលខ្លឹមសារបេតិកភណ្ឌទៅក្នុងកម្មវិធីសិក្សា ដើម្បីសិស្សស្គាល់ច្បាស់នូវអត្តសញ្ញាណជាតិរបស់ខ្លួន

រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន​លើកទឹកចិត្តដល់​សាលា​រៀនទាំងអស់ ពិសេស​សាលា​អន្តរជាតិ ក៏​ដូចជា​សាលា​រៀនឯកជន យកចិត្តទុកដាក់បញ្ចូលខ្លឹមសារបេតិកភណ្ឌជាតិ និងលើកកម្ពស់ការរៀនភាសាខ្មែរដែលជាភាសាជាតិទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យសិស្សស្គាល់ច្បាស់នូវអត្តសញ្ញាណជាតិរបស់ខ្លួន។

ក្នុងពិធីសម្ពោធជាផ្លូវការអគារសិក្សាថ្មី នៃសាលាចំណេះទូទៅអន្តរជាតិឌូវី និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មីនៃសាលាអន្តរជាតិបាត់ដំបង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មាន​ប្រសាសន៍ថា ខេត្តបាត់ដំបង គឺជាខេត្តមួយដែលសម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ដ៏ល្អផូរផង់។ ដូច្នេះ ការដាក់បញ្ចូលនូវខ្លឹមសារបេតិកភណ្ឌជាតិ និងភាសាជាតិទៅក្នុងកម្មវិធីសិក្សា គឺជាកិច្ចការសំខាន់មួយដើម្បីរក្សាបាននូវឫសគល់វប្បធម៌ដ៏ថ្លៃថ្លារបស់យើង។ ទន្ទឹមគ្នានេះ ក្រសួងក៏បានពង្រីកផ្នែកអប់រំកូមារតូច និងលើកទឹកចិត្តឱ្យសិស្សចូលរៀនមត្តេយ្យសិក្សាកាន់តែច្រើន ដែលជាដំណាក់កាលមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនាគតការសិក្សារបស់កុមារ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះសាលាដែលបានប្រើប្រាស់កម្មវិធី Cambridge នៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ដែលបង្ហាញពីការឈានទៅរកស្តង់ដាអន្តរជាតិ និងបានលើកឡើងពីការអប់រំក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ដែលទាមទារឱ្យការអប់រំមានការប្រែប្រួល និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ ដោយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ត្រូវតែចេះប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា បច្ចេកវិទ្យានឹងជួយឱ្យការសិក្សារៀនសូត្រកាន់តែមានភាពងាយស្រួល ដោយអាចរៀនពីចម្ងាយបាន ឬអាចស្វ័យសិក្សាដោយខ្លួនឯងបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ តែយ៉ាងណាឯកឧត្តមបណ្ឌិតសភាចារ្យ លើកទឹកចិត្តឱ្យប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទោះបីជាវាមានអត្ថប្រយោជន៍ច្រើនក៏ដោយ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានលើកទឹកចិត្តឱ្យសាលារៀនគិតគូរអំពីការបង្កើតភាពជាដៃគូរវាងសាលារដ្ឋ និងឯកជន ដើម្បីសិក្សាទៅវិញទៅមកអំពីឧត្តមានុវត្តន៍ ការអភិឌ្ឍសមត្ថភាពស្ថាប័ន ការបង្កើតឱកាស និងការជួយបំពេញចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *