Description
«កុំបណ្តោយឱ្យមាតិកាពុលចូលមកគ្របដណ្តប់ផ្នត់គំនិតយើង» លោក បញ្ញាចេស្ដា អ្នកផលិតមាតិកា ដែលផ្អែកលើខ្លឹមសារ និងវិភាគគោលនយោបាយ ដើម្បីអ្នកទស្សនា និងការរីកចម្រើននៃសង្គម។ ពន្លកបៃតងផតខាសត៍ ភាគទី៧ លោក ហ៊ុយ បញ្ញាចេស្ដា

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
