គរុនិស្សិតថ្នាក់បរិញ្ញាបត្រ+២ ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ ជាង ២ពាន់នាក់ បញ្ចប់វគ្គបណ្តុះបណ្តាល ត្រៀមចុះបង្រៀនតាមសាលាគោលដៅ

គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ ចំនួន ២ ២៩៨នាក់ (ស្រី ១ ១៨៤នាក់) បានបញ្ចប់វគ្គបណ្តុះបណ្តាលផ្ទាល់រយៈពេល ២សប្តាហ៍ ដោយជោគជ័យនៅវិទ្យាស្ថានជាតិអប់រំ (NIE) និងកំពុងត្រៀមខ្លួនចេញទៅបង្រៀនផ្ទាល់នៅតាមសាលាគោលដៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។

ការបណ្ដុះបណ្ដាលគរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការបណ្ដុះបណ្ដាលរយៈពេល ២សប្ដាហ៍ នេះ គឺផ្ដោតសំខាន់ទៅលើ វិធីសាស្រ្តបង្រៀន ការសរសេរកិច្ចតែងការ និងការប្រើប្រាស់យុទ្ធវិធីក្នុងការបង្រៀន ដើម្បីជួយគ្រូបង្រៀនចេញថ្មី មានមូលដ្ឋានគ្រឹះ ចេះពីវិធីសាស្រ្តបង្រៀន មានចំណេះដឹងគរុកោសល្យ និងបង្រៀនសិស្សដោយទំនុកចិត្ត។

បន្ទាប់ពីនេះទៅ គរុនិស្សិត នឹង​ត្រូវ​បន្ត​ការ​បណ្តុះបណ្តាលរយៈពេល២ឆ្នាំថែមទៀតតាមបែបចម្រុះ (Blended Learning) ដែលក្នុងនោះ ការបង្រៀនផ្ទាល់ (Face-to-face) នៅវិទ្យាស្ថានជាតិអប់រំ និងការបង្រៀនតាមប្រព័ន្ធអនឡាញ (Virtual Learning)។

អ្នកគ្រូ ជុំ ឃុនសុជាតា គ្រូបង្រៀនមុខវិជ្ជាវិធីសាស្រ្តបង្រៀន នៃវិទ្យាស្ថានជាតិអប់រំ (NIE) មានប្រសាសន៍ថា តាមរយៈការបណ្ដុះបណ្ដាលរយៈពេល២សប្ដាហ៍ ពោលគឺក្រោយឆ្លងកាត់ការអនុវត្តរបស់គរុនិស្សិត ដែលបានឡើងបង្រៀនសាកល្បងអំពីវិធីសាស្រ្តបង្រៀន ដែលវិទ្យាស្ថានជាតិអប់រំបានដាក់ឱ្យ និងយុទ្ធវិធីក្នុងការបង្រៀនមួយចំនួន លោកមើលឃើញថា គរុនិស្សិតអាចធ្វើបាន រួមមាន អាចធ្វើកិច្ចតែងការបង្រៀន អាចឡើងបង្រៀននូវអ្វីដែលពួកគាត់បានធ្វើ ដោយមិនចម្លងពីអ្នកដទៃ។

អ្នកគ្រូ ជុំ ឃុនសុជាតា បន្ថែមថា នេះជាជំហានដំបូងដែលគរុនិស្សិតនឹងចេញទៅបង្រៀន ប៉ុន្តែពួកគាត់អាចធ្វើបាន ហើយប្រសិនជាមានចំណុចខ្វះខាត ឬខ្វះចន្លោះ គរុនិស្សិតនៅតែអាចសាកសួរលោកគ្រូ អ្នកគ្រូ ដែលបានបណ្ដុះបណ្ដាលពួកគាត់ តាមប្រព័ន្ធអនឡាញ ឬសួរមិត្តភក្ដិជាដើម។ អ្នកគ្រូ បន្តថា អ្វីដែលគរុនិស្សិតបានរៀន និងយកទៅអនុវត្តពេលទៅបង្រៀនដោយផ្ទាល់ ហើយជួបប្រទះបញ្ហាប្រឈម ដូច្នេះនៅពេលបន្តការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ ឬវគ្គក្រោយទៀត យើងនឹងបន្តជួយដោះស្រាយ។

«អ្វីដែលខ្ញុំរំពឹងគឺគរុនិស្សិតយកវិធីសាស្រ្តថ្មីទៅអនុវត្ត»។

កញ្ញា វឿន ស្រីណា ជាគរុនិស្សិតឯកទេសភាសាខ្មែរ ដែលត្រៀមខ្លួនចេញទៅបង្រៀននៅ វិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ខេត្តកំពង់ចាម លើកឡើងថា កញ្ញាមានអារម្មណ៍សប្បាយចិត្តដែលបានទទួលការបណ្ដុះបណ្ដាលរយៈពេល ២សប្ដាហ៍នៅវិទ្យាស្ថានជាតិអប់រំ (NIE) និងចាត់ទុកថា ជាស្ពានចម្លងដ៏សំខាន់បំផុត មុនពេលឈានជើងចូលប្រឡូកក្នុងអាជីពជាគ្រូបង្រៀនពេញសិទ្ធិ។

គរុនិស្សិតឯកទេសភាសាខ្មែរ រូបនេះ បន្ថែមថា អ្វីដែលកញ្ញាទទួលបានពីការបណ្ដុះបណ្ដាលនេះ គឺ ទី១.ពង្រឹងមូលដ្ឋានគ្រឹះគរុកោសល្យ និងទំនុកចិត្ត ៖ វគ្គបណ្ដុះបណ្ដាលនេះ បានផ្តល់នូវបច្ចេកទេសបង្រៀនទំនើបៗ ការគ្រប់គ្រងថ្នាក់រៀន និងការរៀបចំកិច្ចតែងការបង្រៀនបានយ៉ាងច្បាស់លាស់ ដែលជួយឱ្យនាងខ្ញុំមានភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់ក្នុងការឈរពន្យល់សិស្ស, ទី២.ការផ្លាស់ប្តូរបទពិសោធន៍ និងបណ្តាញទំនាក់ទំនង ៖ ទទួលបានដំបូន្មានល្អៗពីគ្រូឧទ្ទេសដែលមានបទពិសោធខ្ពស់ និងបានផ្លាស់ប្តូរគំនិតជាមួយមិត្តរួមជំនាន់មកពីគ្រប់ខេត្ត-ក្រុង ធ្វើឱ្យកញ្ញាមើលឃើញពីវិធីសាស្ត្រដោះស្រាយបញ្ហាក្នុងថ្នាក់រៀនបានកាន់តែទូលំទូលាយ និង ទី៣.បណ្តុះឆន្ទៈ និងក្រមសីលធម៌វិជ្ជាជីវៈ ៖ ក្រៅពីចំណេះដឹង វគ្គនេះបានដាស់ស្មារតីឱ្យកាន់តែស្រលាញ់អាជីពជាគ្រូបង្រៀន មានការទទួលខុសត្រូវខ្ពស់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយអភិវឌ្ឍធនធានមនុស្សនៅតាមសាលាគោលដៅ។

កញ្ញា វឿន ស្រីណា ជាគរុនិស្សិតថ្នាក់បរិញ្ញាបត្រ+២ ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ 

កញ្ញា វឿន ស្រីណា បន្ថែមថា នៅពេលចេញទៅបង្រៀននៅសាលាគោលដៅ ក្នុងនាមជាគ្រូបង្រៀន កញ្ញានឹងយកចំណេះដឹងដែលទទួលបានពីការបណ្ដុះបណ្ដាល នៅ NIE ដោយបត់បែនតាមស្ថានភាពជាក់ស្តែងរបស់សិស្ស ដោយផ្តោតលើវិធីសាស្ត្រសំខាន់ៗរួមមាន៖

  • វិធីសាស្ត្របង្រៀនតាមបែបសិស្សមជ្ឈមណ្ឌល (Student-Centered) រួមមាន 5E / IBL៖ ជំរុញឱ្យសិស្សចេះសួរសំណួរ ពិភាក្សាជាក្រុម វិភាគអត្ថបទ និងស្វែងរកចម្លើយដោយខ្លួនឯង ជាជាងការអង្គុយចាំតែស្តាប់ និងកត់ត្រាតាមគ្រូ។
  • ការបញ្ជ្រាបបច្ចេកវិទ្យា (ICT) និងសម្ភារៈឧបទេសសម្បូរបែប៖ ប្រើប្រាស់ស្លាយបទបង្ហាញ រូបភាព វីដេអូ ឬល្បែងសិក្សាផ្សេងៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្ស ធ្វើឱ្យម៉ោងសិក្សាអក្សរសាស្ត្រខ្មែរមានភាពរស់រវើក និងមិនធុញទ្រាន់។
  • ការវាយតម្លៃផ្សារភ្ជាប់នឹងសមត្ថភាពទាំង ៣ (វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា)៖ មិនត្រឹមតែបង្រៀនឱ្យសិស្សចេះតែទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះបំណិនក្នុងការគិតត្រិះរិះពិចារណា ការប្រើប្រាស់ភាសាក្នុងជីវភាពប្រចាំថ្ងៃ និងបណ្តុះគុណធម៌ សីលធម៌ ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។
លោក ជុំ វេត ជាគរុនិស្សិតថ្នាក់បរិញ្ញាបត្រ+២ ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ 

ជាមួយគ្នានេះ លោក ជុំ វេត ជាគរុនិស្សិតដែលនឹងទៅបង្រៀននៅវិទ្យាល័យហ៊ុនសែនស្នួល ខេត្តក្រចេះ លើកឡើងថា​ ការចូលរួមបណ្ដុះបណ្ដាលរយៈពេល ២សប្ដាហ៍នេះ បានធ្វើឱ្យលោកកាន់តែបង្កើនសមត្ថភាពបង្រៀនល្អជាងមុន តាមរយៈការរៀនជាមួយគ្រូឧទ្ទេសដែលមានបទពិសោធបង្រៀនល្អ។

លោក ជុំ វេត បន្ថែមថា នេះជាបទពិសោធថ្មីមួយ ដែលលោកទទួលការបណ្ដុះបណ្ដាលអំពីវិធីសាស្រ្តថ្មី និងនេះប្រើប្រាស់យុទ្ធវិធីក្នុងការបង្រៀនសិស្ស។ សម្រាប់ការចេញទៅបង្រៀនសិស្ស នាពេលខាងមុខ លោក ជុំ វេត ប្ដេជ្ញាថា នឹងបំពេញការងារឱ្យបានល្អ ហើយអនុវត្តការបង្រៀនស្របតាមនិយាមគរុកោសល្យ និងគោរពក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនឱ្យបានខ្ជាប់ខ្ជួន។

គួរជំរាបជូនថា គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ផ្អែកលើកិច្ចព្រមព្រៀងជំនាន់ទី១ ដែល​កំពុងធ្វើការ​បណ្តុះបណ្តាល មានចំនួន ២២៩៨នាក់ (ស្រី១១៨៤នាក់) ត្រូវបានបែងចែកតាមមុខវិជ្ជាឯកទេសចំនួន៨ រួមមាន ១. ឯកទេសអក្សរសាស្ត្រខ្មែរ ២. ឯកទេសប្រវត្តិវិទ្យា ៣. ឯកទេសភាសាអង់គ្លេស ៤. ឯកទេសគណិតវិទ្យា ៥. ឯកទេសរូបវិទ្យា ៦. ឯកទេសគីមីវិទ្យា ៧. ឯកទេសជីវវិទ្យា និង៨. ឯកទេសបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពេញថ្លៃ នៅ Hanyang University ប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2026

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...