ទម្លាប់​ដែល​អាច​សន្សំ​ពេល​ជាង​១០ម៉ោង​​ក្នុង​មួយ​សប្តាហ៍

ខណៈ​ពេល​ដែល​មាន​កាលវិភាគ មានផែនការ​សព្វគ្រប់​អស់ហើយ ប៉ុន្តែ​នៅ​តែមាន​អារម្មណ៍ថា​ មាន​សម្ពាធ​ជាមួយខ្លួន​ឯង​ពីមួយ​ពេល​ទៅ​មួយ​ពេល? ប្រសិន​បើបែបនេះ អាច​ថា​ជាពេល​ដែលត្រូវ​គិតគូរ​អំពីការ​បង្កើត​ទម្លាប់​វិញម្តង។ តាមរយៈ​គេហទំព័រ Calender បានបង្ហាញ​ពីទម្លាប់​ដែលអាច​សន្សំ​ពេលជាង​១០ម៉ោង​ក្នុងមួយ​សប្តាហ៍ ដោយ​មាន​រៀបរាប់​ជូនដូច​ខាងក្រោម ៖

១. កំណត់​អាទិភាព​តែ៣​ចំណុច​ប៉ុណ្ណោះ ៖ ការ​កំណត់​អាទិភាព យ៉ាងហោច​ណាស់ក៏​ចំណេញ​ពេលពី​មួយ​ម៉ោង ទៅ​ពីរម៉ោង​ក្នុង​មួយថ្ងៃ​ដែរ! យ៉ាងណា​ក៏ដោយការ​កំណត់​បានច្រើន​ក៏មិន​ចោទជា​បញ្ហាដែរ ប៉ុន្តែ​ពេលវេលា​ក្នុងមួយ​ថ្ងៃ ក៏មិនច្រើន​ណាស់​ដែរ ដូច្នេះការ​ចាប់ផ្តើម​បង្កើត​ទម្លាប់​ដំបូងៗ​មិនគួរ​ធ្វើឡើង​ក្នុង​រូបភាព​ធំពេក ដែល​នាំឱ្យបាត់បង់​ស្មារតី​ក្នុងការ​អនុវត្ត​នោះ​ដែរ។ ការ​ចាប់ផ្តើម​កំណត់​កិច្ចការ​អាទិភាព​ក្នុងមួយ​ថ្ងៃបីចំណុច បានរួម​ចំណែក​ដល់​ការ​ប្រតិបត្តិ និង​ការតាមដាន​លទ្ធផល​ផ្ទាល់ខ្លួន។ ក្នុង​សម័យ​ឌីជីថល ឬសម័យ​បច្ចុប្បន្ននេះ មាន​រឿងរ៉ាវ​ជាច្រើន​បង្ក​ការ​រំខាន​ទៅ​កាន់​ស្មារតី ប្រសិន​បើមិន​បាន​កំណត់អ្វី​ទៅជា​អាទិភាព​នោះ​ទេ នាំឱ្យ​ភាពស្លន់ស្លោ​កើតមាន​ជាញឹកញាប់ រួមទាំង​ជំរុញឱ្យ​បង្កើន​អាការ​តានតឹង ពិបាក​ក្នុង​ការ​ផ្តោត និង​បាត់បង់​ថាមពល​ជាច្រើន​ទៅក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ។

២. ក្នុងមួយ​ថ្ងៃត្រូវ​កំណត់​ពេលមួយ​ដែល​ត្រូវការ​ផ្ដោត​ស្មារតី ៖ ការផ្តោត​ស្មារតី​មិនត្រូវការ​ឱ្យលោក​អ្នកប្រើប្រាស់​ពេលពេញ​មួយ​ថ្ងៃនោះ​ទេ ប៉ុន្តែវា​ត្រូវការ​ពេលជាក់លាក់​ណាមួយ​ក្នុង​ការអនុវត្ត។ ប្រសិន​បើមិនអាច​ទប់ស្មារតី​ឱ្យ​ផ្ចង់​បានទេ គួរ​ប្រើប្រាស់​កម្មវិធី​ឌីជីថល​ណាមួយ ដើម្បី​សម្រួល​ដល់ការ​ផ្តោត​ចំពោះ​កិច្ចការ​ណាមួយ តួយ៉ាង​ដូចជា​កម្មវិធី Pomodoro Technique វាមាន​មុខងារ​កំណត់​២៥នាទី​សម្រាប់​ផ្តោត និង​ប្រាំនាទី​សម្រាប់​សម្រាក​កម្សាន្ត ឬការឆ្លើយ​តប​សារ ហើយ​ប្រសិន​បើ​អនុវត្តន៍​បាន​ទៀងទាត់ មួយ​អាទិត្យ​យ៉ាងហោចណាស់​សន្សំបាន​ពីមួយ​ម៉ោង ទៅ​បីម៉ោង​ក្នុង​មួយសប្តាហ៍។

៣. ការរៀបចំ​ប្រភេទ​មុខម្ហូប​ប្រចាំ​សប្តាហ៍ ៖ តើល្ងាចនេះ​ត្រូវ​ញាំអ្វី? មួយថ្ងៃៗ​ខួរក្បាល​រវល់​គិតរឿង​ជាច្រើន​រួចមក​ហើយ ការ​ដែល​មក​រវល់នឹងរឿង​ដែលត្រូវ​ហូបអ្វីទៀត គឺ​ហាក់ដូចជា​បង្កើនភាព​ស្មុគស្មាញ​ដែលពុំចាំបាច់​ទៅកាន់​ខ្លួនឯង​មួយ​កម្រិត​ទៀត។ ដូច្នេះ ការ​កំណត់ឱ្យហើយ​ថា ត្រូវ​បរិភោគ​អ្វី ហើយ​អាហារប្រភេទ​ណាខ្លះ​ដែល​ជួយទ្រទ្រង់​សុខភាព​ប្រចាំថ្ងៃ មិនត្រឹមតែ​កាត់បន្ថយ​នូវ​ភាពស្មុគស្មាញ​ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាស​ក្នុងការ​ផ្ទៀងផ្ទាត់​អំពី​ប្រភេទ​អាហារ​ដែលត្រូវ​ទទួលទាន​ថា តើមាន​គុណភាព និង​ឆ្លើយតប​ចំពោះ​សុខភាព​បច្ចុប្បន្ន​ដែរ ឬទេ? បន្ថែម​ពីនោះ ការរៀបចំប្រភេទ​មុខម្ហូប​ទុក​ជាមុន អាច​ជួយ​សន្សំ​ពេល​ប្រមាណ​ចន្លោះពី ២ ទៅ ៣ ម៉ោង​ក្នុង​មួយ​សប្តាហ៍៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *