អ្នកនិពន្ធ តុន ច័ន្ទរិទ្ធិ ពីបេក្ខភាពប្រកួត មកជាគណៈកម្មការដាក់ពិន្ទុ

លោក តុន ច័ន្ទរិទ្ធិ ត្រូវគេស្គាល់ថា គឺជាអ្នកនិពន្ធឯករាជ្យម្នាក់ ធ្លាប់បានចូលរួមប្រកួត និងទទួលបានជ័យលាភីឆ្នើមជាច្រើន ។ កាលពីពេលថ្មីៗនេះ គេ​បានឃើញ​លោកធ្វើជាគណៈកម្មការដាក់ពិន្ទុក្នុងកម្មវិធី “ប្រកួតសំណេរយុវជន” រដូវកាលទី២ របស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ។ ការប្រែខ្លួនពីបេក្ខជនប្រកួត មក​ជា​គណៈកម្មការនេះ លោក ច័ន្ទរិទ្ធិ បញ្ជាក់ថា ព្រោះតែលោកចង់ចែករំលែកទេពកោសល្យ និងបទពិសោធន៍​ទៅកាន់អ្នកជំនាន់ក្រោយ។

បើរំលឹកឡើងវិញបន្តិច លោក តុន ច័ន្ទរិទ្ធិ ទទួលបានសមិទ្ធផលជ័យលាភីក្នុងវិស័យតែងនិពន្ធ រួមមាន ជាម្ចាស់ជ័យលាភីលេខ២ ពានរង្វាន់មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ក្នុងឆ្នាំ២០២៣ រឿង “ខ្ពើមសុភាបណ្ឌិត”, ម្ចាស់ជ័យលាភីលេខ១ ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យ នៅក្នុងឆ្នាំ ២០២២ រឿង “សង្គមនេះ”, ម្ចាស់ជ័យលាភីលេខ៤ ពានរង្វាន់ព្រះនាងឥន្រ្ទទេវី នៅក្នុងឆ្នាំ២០២២ រឿង “បាសាក់”, ម្ចាស់ជយលាភីលេខ១ ការប្រកួតសំណេរ និងការនិយាយជាសាធារណៈរបស់ ក្រសួងអប់រំឆ្នាំ២០២២ប្រធានបទ “ការហាមឃាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង”, ម្ចាស់ជ័យលាភីលេខ២ ការប្រកួតសំណេរ និងការនិយាយជាសាធារណៈរបស់អង្គការសុខភាពដើម្បីកម្ពុជាឆ្នាំ២០២១ ប្រធានបទ “ថ្នាំជក់ក្នុងប្រទេសកម្ពុជា” និងម្ចាស់ជយលាភីលេខ២ក្នុងការប្រកួតសរសេររឿងបែបល្ខោន វិទ្យុរបស់ CCIM ក្នុងឆ្នាំ២០២១ រឿង “ខ្ញុំខុសអី”។

លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធឯករាជ្យ

អ្នកនិពន្ធមកពីខេត្តបាត់ដំបង រូបនេះ បានប្រាប់ឱ្យដឹងថា ហេតុផលដែលជំរុញឱ្យលោកចូលរួមធ្វើជាគណៈកម្មការនៅក្នុងការប្រកួត ដោយសារលោកចង់ចូលរួមចែករំលែក និងរួមចំណែកផ្តល់ភាពសុក្រិតដល់បេក្ខភាពប្រកួត, ចង់ចូលរួមជះឥទ្ធិពលវិជ្ជមានដល់យុវជន ជាពិសេសអ្នកគាំទ្រឱ្យពួកគាត់ហ៊ានជឿជាក់លើក្តីស្រមៃខ្លួន ហើយគិតថាគ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ លើសពីនេះ លោកចង់ឱ្យខ្លួនឯងបានសាកល្បងអ្វីដែលថ្មី និងរៀនអំពីកម្មវិធីដូចគ្នាអំពីរបៀបដាក់ពិន្ទុផ្សេងៗ។

ខ្ញុំចង់នាំមកនូវមោទនភាពថ្មីមួយសម្រាប់ខ្លួនឯង គ្រួសារ មិត្តអ្នកអាន និងអ្នកដែលតែងតែស្រឡាញ់គាំទ្រ ពីព្រោះការសម្រេចបានទាំងអស់នេះ គឺជាចំណែករបស់ពួកគាត់ ដែលតែងតែឱ្យកម្លាំងចិត្ត និងគាំទ្រពីក្រោយ…

លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធ

អ្នកនិពន្ធវ័យ ២៧ឆ្នាំរូបនេះ បន្ថែមថា កម្ពុជាគឺជាប្រទេសដែលកំពុងតែរីកចម្រើន ដូច្នេះកម្ពុជាត្រូវការធនធានមនុស្សពិតប្រាកដ។ សម្រាប់លោក ច័ន្ទរិទ្ធិ យល់ឃើញថា ដើម្បីឱ្យយុវជនក្លាយជាធនធានមនុស្សពិតប្រាកដ រួមមាន យុវជនគួរតែជាអ្នកដែលស្រឡាញ់ និងឱ្យតម្លៃដល់ការអប់រំ ពីព្រោះមានតែការអប់រំទេដែលអាចធ្វើឱ្យពួកគេក្លាយជាធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដអាចចូលរួមកសាងសង្គមជាតិបាន។ លើសពីនេះ យុវជនត្រូវមានទំនួលខុសត្រូវ និងមានសីលធម៌ ចេះប្រកាន់ខ្ជាប់នូវអ្វីដែលមានតម្លៃ និងមិនធ្វើអ្វីដែលបំផ្លាញខ្លួនឯង អ្នកដទៃ និងប្រទេសជាតិ។ ម៉្យាងវិញទៀត ពួកគេជាមនុស្សដែលក្លាហាន និងហ៊ានសាកល្បង ឬជាក្រុមមនុស្សដែលមិនចង់ឃើញខ្លួនឯងនៅដដែល មានការអភិវឌ្ឍន៍ខ្លួនឱ្យរីកចម្រើនទៅមុខជានិច្ច ហើយហ៊ានធ្វើអ្វីដែលថ្មីនិងត្រឹមត្រូវ។ ជាពិសេស ជាយុវជនដែលមានបេះដូងស្រស់ស្អាត ព្រោះនៅក្នុងសង្គមពិតជាត្រូវការមនុស្សដែលដណ្តើមគ្នាធ្វើល្អ មានវប្បធម៌ចែករំលែកនៅក្នុងខ្លួន និងចេះខ្វល់ខ្វាយពីអ្នកដទៃ។  

លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធឯករាជ្យ រួមជាមួយម្ចាស់ជ័យលាភីមហោស្រពអក្សរសិល្ប៍ខ្មែរផ្សេងទៀត

សម្រាប់ លោក តុន ច័ន្ទរិទ្ធិ អ្វីដែលលោកចង់ផ្តល់ឱ្យអ្នកជំនាន់ក្រោយ គឺជាអ្វីទាំងអស់ដែលលោកមាន។ លោកបន្តថា លោកមិនមានអ្វីច្រើននោះទេ ប៉ុន្តែតាមរយៈបទពិសោធន៍ និងចំណេះដឹងដែលមានបន្តិចបន្តួច ចង់ផ្តល់ឱ្យពួកគេទាំងអស់។ ជាពិសេសអ្វីដែលលោកបានធ្វើរាល់ថ្ងៃ ដូចជា ការចែករំលែកមាតិកា អត្ថបទផ្សេងៗ គឺចង់ឃើញគេមានផ្លូវចិត្តល្អ ស្វែងរកឃើញលក្ខណៈពិសេសរបស់ខ្លួនឯង ក្លាយជាធនធានមនុស្សដ៏មានតម្លៃរបស់សង្គមជាតិ ហើយប្រើប្រាស់ជីវិតប្រកបដោយសក្តានុពលភាព។

រាល់ថ្ងៃខ្ញុំអត់ដែលកំណាញ់ខ្លួនទេ គេហៅទៅណាក៏ទៅ មិនថាវាគ្មិន គណកម្មការ ចូលរួមការចែករំលែកក្នុងកម្មវិធីតូចធំខ្ញុំធ្វើទាំងអស់ ពីព្រោះនេះជាដួងចិត្តរបស់ខ្ញុំសម្រាប់អ្នកជំនាន់ក្រោយ…

លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធ

តាមការបញ្ជាក់របស់ អ្នកនិពន្ធ តុន ច័ន្ទរិទ្ធិ លោកនឹងនៅតែបន្តកិច្ចការងារសរសេរ រួមជាមួយការបោះពុម្ពសៀវភៅថ្មីៗដើម្បីជម្រុញលើកទឹកចិត្តដល់យុវជន ព្យាយាមផលិតមាតិកា និងវីដេអូផ្សេងៗថែមទៀត។ ជាមួយគ្នា បើមានឱកាសដើម្បីចូលរួមកម្មវិធី និងវេទិកាផ្សេងៗ លោកនឹងព្យាយាមចូលរួមតាមតែអាចធ្វើទៅបាន ដើម្បីចែករំលែកចំណេះជំនាញដែលមានទៅកាន់មនុស្សជំនាន់ក្រោយ។

គួរជម្រាបជូនថា លោក តុន ច័ន្ទរិទ្ធិ បានបញ្ចប់ការសិក្សាមុខវិជ្ជាអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១៧ ព្រមទាំងបានបោះពុម្ពស្នាដៃសៀវភៅរបស់ខ្លួនដំបូងចំណងជើងថា “អ្នកពិតជាពិសេស តោះ! ទៅមុខទៀត” ក្រោយមកបោះពុម្ពសៀវភៅ “និទានម៉ែ” ហើយថ្មីៗនេះបោះពុម្ពសៀវភៅមួយក្បាលទៀតចំណងជើងថា “អារម្មណ៍”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...