អនាគត
ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និងសិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័នរអ៊ូថាគ្មានកម្លាំងពលកម្មគ្រប់គ្រាន់ ខណៈសិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។
បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែសិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។
ហេតុនេះហើយទើបកម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញនានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការកើនឡើងតម្លៃនៃការរស់នៅ តម្រូវឱ្យមនុស្សសម័យថ្មីប្រឹងប្រែងធ្វើការ និងសន្សំសំចៃ
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/09/2023
ពិភពលោកកំពុងជួបវិបត្តិតម្លៃនៃការរស់នៅ ដោយសារអតិផរណាបានកើនឡើង ហើយមនុស្សពិបាករកប្រាក់ចំណូលជាងមុន។ បញ្ហានេះ បានប៉ះពាល់យ៉ាងខ្លាំង លើមនុស្សពេញវ័យ។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ក្រោមគ្រោងកម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូតដល់ទៅចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។
អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2025
កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...
អ្នកនាង សយ ពិសី ស្រ្តីជនជាតិដើមភាគតិចព្រៅដំបូងគេ បញ្ចប់សិក្សានៅប្រទេសន័រវេស៍ និងអាមេរិក
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍
• 30/10/2024
អ្នកនាង សយ ពិសី បានក្លាយជាស្ត្រីជនជាតិដើមភាគតិចព្រៅដំបូងគេ ដែលទទួលបានឱកាសសិក្សានៅប្រទេសន័រវេស៍ និងសហរដ្ឋអាមេរិក បន្ទាប់ពីបានជំនះឧបសគ្គជីវិតជាច្រើនដំណាក់កាល រាប់ចាប់តាំងពីរបាំងវប្បធម៌ក្នុងសហគមន៍ បញ្ហាហិរញ្ញវត្ថុគ្រួសារ...

















































































