ម្ចាស់ជ័យលាភីរងកម្មវិធីតិចណូវេសិន ៖ សិស្សស្រី​ដែលមានចំណូលចិត្តផ្នែកបច្ចេកវិទ្យា គួរតែសាកល្បង និង​ពង្រឹងចំណេះដឹងផ្នែកស្ទែម

យុវតី អ៊ុង ស្រីពេជ្រ បច្ចុប្បន្ន​ជា​សិស្ស​ថ្នាក់ទី១២ នៃសាលារៀនអន្តរជាតិ អាយ ស៊ី អេស ។ នាង​ក៏​ជា​ម្ចាស់​ជ័យ​លាភី​លំដាប់រង នៃកម្មវិធីតិចណូវេសិន នៅ​ឆ្នាំ​២០២០ផងដែរ ។ ម្ចាស់ជ័យ​លាភីរងរូបនេះ​លើក​ឡើងថា បច្ចេកវិទ្យា​អាច​ជួយ​ស្រ្តី និង​ក្មេង​ស្រី​បាន​ច្រើន​ក្នុង​សតវត្សទី២១នេះ ហើយ​នាង​លើកទឹកចិត្ត​ដល់​សិស្សស្រីដែលចូលចិត្ត​បច្ចេកវិទ្យា​គួរ​តែចាប់ផ្តើម​សាកល្បង និង​ត្រូវ​ពង្រឹងចំណេះដឹង​ផ្នែកស្ទែម​របស់​ខ្លួន​។

ស្រីពេជ្រ លើក​ឡើងថា កាលពីមុន​ខ្លួន​មិ​ន​មាន​បទពិសោធន៍​ទាក់ទង​នឹង​បច្ចេកវិទ្យា​នោះទេ និង​ក៏​មិន​ធ្លាប់​ចូលរួម​កម្មវិធី​ប្រកួត​ផ្នែកបច្ចេកវិទ្យាផងដែរ ប៉ុន្តែដោយ​នាង​មើលឃើញថា ផ្នែកបច្ចេកវិទ្យា​អាច​ជួយ​ស្រ្តី និង​ក្មេងស្រី​បាន​ច្រើន​នៅ​ក្នុង​សតវត្ស​ទី២១នេះ ខណៈ​សង្គម​ចាប់ផ្តើមត្រូវ​ការ​ចាំបាច់​ឱ្យ​ប្រជាជន​ប្រើប្រាស់​ទម្រង់ឌីជីថលនោះ ទើបនាង​ជំរុញ​ខ្លួន​ឯង​ឱ្យ​សាកល្បង​ស្វែង​រកបទពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា។

យុវតី អ៊ុង ស្រីពេជ្រ និយាយថា រូបគេគេបានសម្រេចចិត្តចូលរួមក្នុងកម្មវិធីបច្ចេកវិទ្យាមួយមានឈ្មោះថា តិចណូវេសិន (Technovation Girls Cambodia) ព្រោះនាងគិតថា កម្មវិធីនេះល្អសម្រាប់ក្មេងស្រី ជួយបណ្ដុះឱ្យមានគំនិតក្នុងការបង្កើតថ្មី និងការបង្កើតនូវបច្ចេកវិទ្យាជឿនលឿន ។

យុវតី អ៊ុង ស្រីពេជ្រ

“ក្រោយចូលរួមកម្មវិធីបច្ចេកវិទ្យានេះ បានធ្វើឱ្យខ្ញុំចេះបង្កើតវេបសាយ បង្កើតApp និងការកាត់តវីដេអូផ្សេងៗ និងអាចចូលរួមកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាជាច្រើនទៀត… នៅពេលរៀនបង្កើត App នាំឱ្យខ្ញុំ​កាន់តែយល់ដឹងបន្ថែមអំពីបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗផ្នែកបច្ចេកវិទ្យាដែលមិនមានបង្រៀននៅក្នុងសាលា”

បើតាម​យុវតី អ៊ុង ស្រីពេជ្រ បច្ចុប្បន្ន​មាន​សិស្សស្រីភាគតិចណាស់ដែលចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យា បើទោះបីជាពួកគាត់មានចំណូលចិត្តលើវិស័យបច្ចេកវិទ្យាក៏​ដោយ ទាំង​នោះ​គឺដោយសារតែពួកគាត់​គ្មានលទ្ធភាពសិក្សា និងខ្វះចំណេះដឹងផ្នែកបច្ចេកវិទ្យា។ ទន្ទឹមគ្នានេះ នៅក្នុងវិស័យបច្ចេកវិទ្យា សព្វថ្ងៃយើងអាចឃើញបានថា នៅផ្នែកព័ត៌មានវិទ្យា ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រជាដើម គឺសិស្សភាគច្រើនជាបុរសជាអ្នកសិក្សា។ ចំណែកសិស្សស្រីមួយចំនួនទៀតដែលចង់រៀនផ្នែកបច្ចេកវិទ្យា តែងបារម្ភខ្លាចថា នឹងត្រូវរៀនតែម្នាក់ឯង ទើបសម្រេចចិត្តជ្រើសរើសរៀនជំនាញផ្សេង។

យ៉ាងណាក៏ដោយ​ម្ចាស់ជ័យលាភីលំដាប់រងនៃកម្មវិធីតិចណូវេសិនឆ្នាំ២០២០ រូបនេះ លើកទឹកចិត្ត​ដល់​សិស្សស្រីទាំងអស់​ដែល​មានចំណូលចិត្តទៅលើផ្នែកបច្ចេកវិទ្យា គួរសាកល្បងចូលរួមកម្មវិធីក្រៅសាលាឱ្យបានច្រើនទាក់ទងនឹងបច្ចេកវិទ្យា ដើម្បីពង្រឹងចំណេះដឹងផ្នែកស្ទែម និងយល់ដឹងពីការបង្កើតវេបសាយ ការបង្កើត App និងចំណេះដឹងថ្មីៗជាច្រើនទៀត។ ទន្ទឹមគ្នានេះ ប្រសិនបើមិនចង់ចូលរួមប្រកួតកម្មវិធី ឬគ្រាន់តែចង់យល់ដឹងពីបច្ចេកវិទ្យាបន្ថែម គឺអាចចូលរួមកម្មវិធី Code for Girls បានផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)