សម្តេចតេជោ​ផ្ញើសារ​អបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំ​សិក្សាថ្មី​២០២២-២០២៣

ភ្នំពេញ – ក្នុង​ឱកាស​បើកបវេសនកាលឆ្នាំសិក្សា​២០២២-២០២៣ ត្រូវនឹង​ថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានសម្តែង​នូវ​ក្តីសោមនស្សរីករាយ និង​ចូលរួម​អបអរសាទរ​ថ្ងៃបើកបវេសនកាលឆ្នាំសិក្សា​ថ្មី ២០២២-២០២៣ នៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

សម្តេចតេជោបានលើកឡើងថា ឆ្លង​កាត់ដំណាក់កាលដ៏លំបាកដែលប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជាបានឆ្លង​កាត់នាពេល​កន្លងមក និង​តាមរយៈយុទ្ធនាការ​ចាក់វ៉ាក់សាំងជូនដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស បាន​យ៉ាង​ហោចណាស់បីដូស បានធ្វើ​ឱ្យ​យើង​អាចរៀនសូត្រ និង​អនុវត្ត​យ៉ាងមានប្រសិទ្ធភាពនូវ «គន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ» ដែល​ក្នុងនោះ​យើង​បាន​ចាត់ទុក​អាយុជីវិត​របស់បុគ្គលិកអប់រំ និង​សិស្សានុសិស្ស​ជាកត្តាអាទិភាព, ការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣កុំ ៣ការពារ និង​ការ​រៀបចំ​ដំណើរការ​អប់រំ រួមទាំង​ប្រព័ន្ធអប់រំ ដែលមានភាពធន់ និង​ឆ្លើយតប​ទៅនឹង​វិបត្តិ។

ឆ្លង​តាមបទពិសោធន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំថា ដំណើរការ​ឆ្នាំសិក្សាថ្មី ២០២២-២០២៣ នឹងបន្តប្រព្រឹត្ត​ទៅដោយ​រលូន ដើម្បីធានាបាននូវសុវត្ថិភាព ក្នុងការរៀនសូត្រ​របស់សិស្សានុសិស្សយើង ក៏ដូចជា​ការ​ប៉ះប៉ូវឡើងវិញនូវ​កំហាតការសិក្សា ដែលបានខាតបង់​នាពេលកន្លងមក។

សម្តេចតេជោ បានបញ្ជាក់ថា​ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យក​ថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣ ជាថ្ងៃបើកទំព័រ​ថ្មី នៃការ​ចាប់ផ្តើម​ជីវិត​សិក្សា​ដំបូងរបស់ក្មួយៗ ចៅៗ ដែលទើប​នឹង​ដល់អាយុ​ត្រូវ​ចូលសាលារៀន និង​ជាថ្ងៃ​ចូលរៀន​ក្នុង​ឆ្នាំសិក្សា​ថ្មីរបស់ក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតា ជា​ទីស្រឡាញ់​របស់យើង​គ្រប់ៗគ្នា នៅ​ក្នុង «គន្លងប្រក្រតីភាពថ្មី នៃវិស័យ​អប់រំ»។

ដើម្បីឱ្យ​ដំណើរ​ការ​ឆ្នាំសិក្សា​ថ្មី ២០២២-២០២៣ ទទួលបានលទ្ធផល​ល្អប្រសើរតាមការគ្រោងទុក សម្តេចតេជោបានផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន ដូចជា ៖

ទី១.ក្រសួងអប់រំ យុវជន និងកីឡា ត្រូវ​បន្ត​ដឹកនាំ និង​អនុវត្ត​ឱ្យ​កាន់តែមានប្រសិទ្ធភាព និង​ប្រសិទ្ធផល នូវ​ទស្សនាទាន «គន្លងប្រក្រតីភាពថ្មី នៃវិស័យ​អប់រំ» ដោយ​ត្រូវ​ធានា​ផ្តល់​សេវាអប់រំ ដែលមាន​ភាពធន់ រស់រវើក និង​ភាពឆ្លើយតប។

ទី២. ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធ ត្រូវបន្ត​អនុវត្ត និង​គាំទ្រ​ដល់ «ការ​អប់រំ​តាមបែបឌីជីថល» ដើម្បីឱ្យ​កម្ពុជា​អាច​ឈាន និង​ឆ្លើយតប​ទៅនឹង​សភាពការណ៍​ជាតិ តំបន់ និងសកលលោក។

ទី៣. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវ​បន្ត​អភិវឌ្ឍសមត្ថភាព និង​កសាងប្រព័ន្ធអប់រំ ឱ្យ​កាន់តែរឹងមាំ មានភាពរស់រវើក មានគណនេយ្យភាព និង​កាន់តែ​ធានា​បាន​នូវភាព​ស័ក្តិសិទ្ធ នៃការដឹកនាំ និង​គ្រប់គ្រង​របស់​បុគ្គលិក​នៅ​គ្រប់លំដាប់ថ្នាក់ ជាពិសេស​ការ​គ្រប់គ្រង​នៅ​កម្រិតសាលារៀន។

ទី៤. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវ​ខិតខំ​កែលម្អសេវាអប់រំ និង​កម្មវិធីអប់រំ ដើម្បីកសាង​ធនធាន​មនុស្ស ឱ្យ​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ទីផ្សារ​ការងារ ក្នុង​យុគសម័យឌីជីថល និង​សេដ្ឋកិច្ចឌីជីថល និង​ប្រកបដោយ​ជំនាញ​ក្នុង​សតវត្សទី២១ ជាពិសេស​ការ​អប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។

ទី៥. ក្រសួងអប់រំ យុវជន និង​កីឡា ត្រូវ​បន្ត​ការ​យក​ចិត្ត​ទុកដាក់​ចំពោះគ្រូបង្រៀន ទាំង​សុខុមាលភាព​ក្នុង​ការ​បំពេញ​ការងារ ក៏ដូចជា​លើកកម្ពស់​គុណវុឌ្ឍិគ្រូបង្រៀន​នៅ​គ្រប់កម្រិត ជាពិសេស​ការ​បង្រៀន និង​រៀន​តាមបែប​បច្ចេកវិទ្យា​ទំនើប។

ទី៦. ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សា​គ្រប់កម្រិត ត្រូវ​ខិតខំ​ពង្រីក​សក្តានុពល​របស់ខ្លួន ទាំង​ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំង​សេវាបង្រៀន និង​រៀន ដើម្បី​ឱ្យ​សាលា​រៀន​របស់យើង​ក្លាយ​ទៅ​ជា​សាលា​កុមារមេត្រីកម្រិត​អភិវឌ្ឍន៍ ជាសាលារៀន​ជំនាន់ថ្មី និង​ជា​សាលារៀន​របស់​សហគមន៍ ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​គុណភាព។

ទី៧. គ្រប់គ្រឹះស្ថានសិក្សា សូមបន្ត​លើក​កម្ពស់​សុខភាពសិក្សា និង​ការឆ្លើយតប​ទៅនឹង​គ្រោះមហន្ត​រាយ​ ដោយ​បន្ត​អនុវត្ត​តាម​អភិក្រម «៣កុំ ៣ការពារ» ជាពិសេស​ត្រូវ​មានយន្តការ និង​វិធានការ​ឆ្លើយតប​ភ្លាមៗ ទៅនឹង​ប្រធាន​ស័ក្តិនានា។

ទី៨. គ្រឹះស្ថានសិក្សា​គ្រប់កម្រិតត្រូវ​បន្ត​រៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង ឱ្យ​ស័ក្តិសមជាទីកន្លែង​សម្រាប់ការអប់រំ និង​បណ្តុះគំនិតស្អាតស្អំ ឥរិយាបទល្អ និង​គ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ។

ទី៩. លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្ត​ដើរ​តួជា​បុគ្គលនាំមុខ ជាឪពុកម្តាយទី២, ជាមគ្គុទ្ទេសក៍, ជាអ្នកស្រាវជ្រាវ, ជាទីប្រឹក្សា , និងជាអ្នកច្នៃប្រឌិត ដោយ​ត្រូវខិតខំប្រឹងប្រែង​អភិវឌ្ឍសមត្ថភាពរបស់ខ្លួនជា​ប្រចាំ ទាំងខាងផ្នែក​ចំណេះដឹង ទាំងវិធីសាស្រ្តបង្រៀន រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាន និង​ភាសាបរទេស។

ទី១០. ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្ត​ខិតខំរៀនសូត្រ និង​ស្រាវជ្រាវ​ឱ្យបានខ្ជាប់ខ្ជួន និង​ចូលរួម​ឱ្យ​បានសស្រាក់សស្រាំ​ក្នុង «អំពើល្អ» ដើម្បី​ការរីកចម្រើន​នៅ​ក្នុង​គ្រួសារ ក្នុង​សង្គម និង​ប្រទេស​ជាតិ​យើង​ទាំងមូល ជាពិសេស​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពីគ្រឿងញៀន និង​ការប្រព្រឹត្ត​អំពើអបាយមុខផ្សេងៗ។

ទី១១. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ​ដែនដី សហគមន៍ និង​អ្នកពាក់ព័ន្ធទាំងអស់ សូមបន្ត​ចូលរួម និង​គាំទ្រ​ឱ្យ​កាន់តែ​សកម្មភាព​ថែមទៀត ក្នុង​ការ​អភិវឌ្ឍ​សាលារៀន ព្រមទាំង​បន្ត​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយ អំពី​ការ​ការពារ​កុមារ​ពីអំពើហិង្សា និង​ពលកម្ម​កុមារ​គ្រប់ទម្រង់។

និង ទី១២. មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប សូម​នាំកូន នាំចៅ មក​ចុះឈ្មោះ​ចូលរៀន និង​បន្ត​ផ្តល់​ការ​គាំទ្រ ការ​លើកទឹកចិត្ត និង​ជួយ​បង្រៀន​បន្ថែម​ដល់​កូន ដល់ចៅ តាមគ្រប់រូបភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍