បណ្ឌិត យង់ ពៅ ៖ យុវជនជាប់ ឬធ្លាក់បាក់ឌុប ដែលគ្មានលទ្ធភាព គួរចូលរៀន TVET ដើម្បីជាមូលធនសម្រាប់បន្តការសិក្សាទៅមុខទៀត

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ លើកទឹកចិត្ត​ដល់យុវជនដែលប្រឡងជាប់ ឬធ្លាក់បាក់ឌុបទាំងឡាយដែលពុំទាន់មានលទ្ធភាព គួរ​ចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ សិន ដើម្បីជាទុនសម្រាប់​បន្តការសិក្សា​ទៅមុខ​ទៀត។

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ជាការពិតកន្លងមក យុវជនយើង ក៏​ដូចជា​ប្រជាពលរដ្ឋ តែងមើលរំលង​ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET), លោកថា ក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬហៅថា បាក់ឌុប ចប់ យុវជនតែងសំដៅ​ទៅ​កាន់​មហាវិទ្យាល័យ ។ យ៉ាងណា លោកបណ្ឌិត​លើកទឹកចិត្ត​ដល់យុវជន​ដែលប្រឡងជាប់ ឬធ្លាក់បាក់ឌុបទាំងឡាយ គួរពិនិត្យ​មើលលទ្ធភាព​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយវិជ្ជាជីវៈខ្លះរៀន​ត្រឹមតែរយៈពេល​៣ខែ ទៅ៦ខែ អាចមានការងារធ្វើ ឆាប់ទទួលបានឱកាស​ការងារ ឆាប់បង្កើតមុខរបរបាន។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា

តាមប្រសាសន៍របស់លោកបណ្ឌិត ក្រោយពេលយុវជនអាចបង្កើតមុខរបរបាន ឬមានការងារធ្វើ នោះពួកគេ​អាចមានជាមូលធនសម្រាប់បន្តការសិក្សា ក៏​ដូចជាអាជីពទៅមុខទៀតបាន ដែលវាជាវិធីសាស្រ្តល្អមួយ ស្របទៅ​នឹង​គោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។

ក្នុងឱកាស​ពិពណ៌ការងារ និង​ផលិតភាពជាតិឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការចាប់យកជំនាញនៅឧត្តមសិក្សាក្តី ឬក៏ជំនាញនៅកម្រិតបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ក្តី គឺស្ថិតនៅក្នុងការសម្រេចចិត្តរបស់សិស្ស និស្សិត ទៅតាមស្ថានភាពគ្រួសារនីមួយៗ តែជាការពិត សម្រាប់ប្អូនៗក្មួយៗ​ដែលយល់ថា ត្រូវការការងារលឿន ត្រូវការជួយទៅដល់គ្រួសារ ប្រហែលជា TVET ជាជម្រើសដែលលឿនបំផុត និងខ្លីបំផុត ។ ប៉ុន្តែសម្រាប់ប្អូនៗ ក្មួយៗ​ដែលស្ថានភាពគ្រួសារគិតថា អាច​មានលទ្ធភាពគាំទ្រ ឬមួយ​ក៏​មិន​ទាន់​មាន​តម្រូវការចាំបាច់ គឺក្មួយៗ ប្អូនៗ អាច​សម្រេចចិត្តជ្រើសរើសផ្លូវដើរមួយ​វែង​ជាង TVET គឺអាច​ទៅ​ឧត្តមសិក្សា។

ការរៀនជំនាញវិជ្ជាជីវៈ ជាជម្រើសដែលលឿន និងខ្លី ដើម្បីឈានទៅរក​ឱកាសការងារ និងប្រាក់ចំណូល

បើតាមប្រសាសន៍របស់ ឯកឧត្តម ហេង សួរ ការចុះឈ្មោះចូលរៀននៅវិស័យ TVET មិន​មែនមានន័យថា ជាទីបញ្ចប់ ឬមួយក៏កាល់ដំបូលនោះទេ ក្មួយៗនៅតែអាចបន្តការសិក្សាបានទៅដល់ថ្នាក់បរិញ្ញាបត្រដដែល សំខាន់បំផុត​គឺក្មួយៗជ្រើសរើសជំរើសមួយណា? ក្មួយៗជ្រើសរើសជំរើស៤ឆ្នាំចប់បរិញ្ញាបត្រតែម្តង ឬក្មួយៗជ្រើសរើសជំនាញវិជ្ជាជីវៈ​ដែលមានរយៈពេលខ្លី ដើម្បីបង្កើតឱ្យមានចំណូលទ្រទ្រង់ខ្លួនឯងសិន ហើយបន្ទាប់មកឆ្លៀតពេលយប់ ឬមួយពេលចុងសប្តាហ៍ ដើម្បីបំពេញបន្ថែមម្តងបន្តិចៗ ចុងក្រោយយើងមានសញ្ញាបត្រជាន់ខ្ពស់ ឬមួយយើងមានបរិញ្ញាបត្រដូចមិត្តភក្រ្តដទៃផ្សេងទៀតដែរ។ «គោលដៅចុងក្រោយរបស់យើង គឺយើងបានដូចគេដូចឯង ប៉ុន្តែអ្វីដែលខុសគ្នា គឺប្រហែលជាយើងមានចំណូលចាប់តាំងពីឆ្នាំទី១ នៅពេលដែលយើងជ្រើសរើសយកវិថី TVET ជាស្ពាន ជាច្រកសម្រាប់បង្កើតមុខរបរ បង្កើត​ការងារ​ខ្លួនឯង និង​ជាស្ពានសម្រាប់ឆ្លងយើងឱ្យមានមូលដ្ឋានបន្តការសិក្សាដោយមិនចាំបាច់ប្រើប្រាស់នូវមូលធន ឬក៏លុយពីឪពុកម្តាយ»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2026

អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣