លោក សុខ ឡាក់ ៖ បង្កើតកន្លែងអានសៀវភៅក្នុងស្ថាប័នការងារ ជាការបណ្ដុះធនធានមនុស្សរយៈពេលវែង

ភ្នំពេញ – ការវិនិយោគមួយមានផលប្រយោជន៍ដល់ក្រុមហ៊ុនឯកជន ឬក្រុមហ៊ុនផ្សេងៗ គឺជាការវិនិយោគនៅលើសៀវភៅ ក៏ដូចជាវិនិយោគលើការអានរបស់បុគ្គលិក ។ នៅពេលស្ថាប័នឯកជន ឬក្រុមហ៊ុនមានបណ្ណាល័យសម្រាប់ឱ្យបុគ្គលិកអាន គឺជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងស្ថាប័នបានរយៈពេលវែង។ នេះជាការលើកឡើងរបស់លោក សុខ ឡាក់ ប្រធានយុទ្ធនាការសៀវភៅមួយសហគមន៍មួយ។

លោក សុខ ឡាក់ មានប្រសាសន៍ថា ការអាន គឺពិតជាមានសារៈសំខាន់ ហើយបើគិតជាវ័យអ្នកធ្វើការ ឬនៅកន្លែងធ្វើការ ឃើញថា ការអានគឺជាវិធីសាស្រ្តទាញព័ត៌មាន ឬចំណេះដឹង បច្ចេកទេសពីដូនតា អ្នកជំនាន់ក្រោយ ឬមេដឹកនាំចាស់ៗនៅក្នុងស្ថាប័ននោះ។ លោកថា បើស្ថាប័នមួយបានចងក្រងឯកសារ ឬរបាយការណ៍នោះ ការអានគឺមានសារៈសំខាន់ក្នុងការប្រាស្រ័យទាក់ទងចំណេះដឹងពីអ្នកជំនាន់មុនមកដល់បច្ចុប្បន្នដើម្បីយកទិន្នន័យទាំងអស់នោះធ្វើការវិភាគធ្វើផែនការនៅថ្ងៃអនាគត។ ពិសេសជាងនេះ គឺឧបសគ្គដែលអ្នកជំនាន់មុនបានធ្វើហើយ អ្នកជំនាន់ក្រោយនឹងអាចជៀសវាងធ្វើខុសម្ដងទៀត។

លោក សុខ ឡាក់ ប្រធានយុទ្ធនាការសៀវភៅមួយសហគមន៍មួយ

“ខ្ញុំអាចនិយាយបានថា បើអ្នកដឹកនាំចង់ឱ្យក្រុមហ៊ុនរបស់គាត់ មានផែនការរយៈពេលវែង ហើយមានបុគ្គលិកមានសមត្ថភាពខ្លាំង អ្នកដឹកនាំក្រុមហ៊ុនត្រូវបន្សុំាបរិយាកាសមួយដើម្បីឱ្យអ្នកចូលចិត្តអាននៅជាមួយ ហើយភាគច្រើនអ្នកចូលចិត្តអានចូលចិត្តសៀវភៅ ឬក៏អ្នកពូកែៗគាត់ចូលចិត្តអានសៀវភៅ”

លោក សុខ ឡាក់ បញ្ជាក់បន្ថែមថា មានមតិផ្ទុយមួយចំនួនលើកឡើងផងដែរថា នៅពេលបង្កើតវប្បធម៌អានសៀវភៅក្នុងក្រុមហ៊ុនអាចនាំឱ្យខាតពេលវេលាធ្វើការរបស់ពួកខ្លួន ។  លោកថា បញ្ហានេះអាស្រ័យលើថា ការរៀបចំពេលវេលារបស់អ្នកដឹកនាំក្នុងស្ថាប័នបែបណា ដើម្បីឱ្យបុគ្គលិកមានពេលក្នុងការអាន។ ភាគច្រើននៅក្នុងការធ្វើការយើងមិនអាចបង្ខំឱ្យបុគ្គលិកធ្វើការច្រើនម៉ោងនោះទេ ជាទូទៅប្រាកដជាមានម៉ោងសម្រាកថ្ងៃត្រង់ ឬម៉ោងសម្រាកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូច្នេះ តើស្ថាប័នអាចរៀបចំវិធីសាស្រ្តធ្វើយ៉ាងណាឱ្យបុគ្គលិកអាចអានសៀវភៅដោយមិនប៉ះពាល់ដល់ម៉ោងការងារ?

ប្រធានយុទ្ធនាការសៀវភៅមួយសហគមន៍មួយ រូបនេះ បន្ថែមថា មានស្ថាប័នឯកជនមួយចំនួនបានបង្ហាញពីបច្ចេកទេសជំរុញឱ្យសាធារណៈជន ឬបុគ្គលិករបស់ខ្លួនមានទម្លាប់អានសៀវភៅ។ លោកបន្តថា ដើម្បីជំរុញការងារ ត្រូវបន្សុំាតាំងពីក្មេងមក ប៉ុន្តែចំពោះក្រុមហ៊ុនប្រហែលជាពិបាកក្នុងការបន្សុំាបន្តិច ហើយអ្វីដែលអាចទៅរួចរួមមាន ទី១.ការលើកទឹកចិត្ត មានន័យថា ក្រុមហ៊ុនគួររៀបចំគោលនយោបាយ ឬរៀបចំវិធីសាស្រ្តលើកទឹកចិត្តចំពោះអ្នកដែលមានសមត្ថភាពអានក្នុងរូបភាពណាមួយ ទី២.ជួយបុគ្គលិកចេះស្វែងរកព័ត៌មានដើម្បីរាយការណ៍ ឬបង្កើតក្លឹបអានសៀវភៅ ឬបណ្ណាល័យប្រចាំស្ថាប័ន ដើម្បីឱ្យបុគ្គលិកមានឱកាសអានសៀវភៅ។

លោក សុខ ឡាក់ ប្រធានយុទ្ធនាការសៀវភៅមួយសហគមន៍មួយ

“ខ្ញុំលើកទឹកចិត្តជាខ្លាំងឱ្យស្ថាប័នឯកជន ឬក្រុមហ៊ុនផ្សេងៗ គួរបង្កើតជាបណ្ណាល័យ ឬបង្កើតជាក្លិបអានសៀវភៅ ដើម្បីលើកទឹកចិត្តឱ្យបុគ្គលិករបស់ខ្លួនអានសៀវភៅ ព្រោះជាវិធីសាស្រ្តវិនិយោគមួយដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយចំណាយ នៅលើការអភិវឌ្ឍធនធានមនុស្សក្នុងស្ថាប័ននីមួយៗ”

លោក សុខ ឡាក់ បញ្ជាក់បន្ថែមថា ការវិនិយោគលើការអានថ្លៃណាស់ ហើយនៅពេលដែលថ្លៃ ស្ថាប័នឯកជន ឬបុគ្គលពិបាកក្នុងការវិនិយោគ គឺទាមទារឱ្យស្ថាប័នឯកជន ឬបុគ្គលធ្វើការជាមួយស្ថាប័នជំនាញផ្នែកសៀវភៅ ឬស្ថាប័នផ្សេងៗធ្វើយ៉ាងណាឱ្យប្រសិទ្ធភាពក្នុងការវិនិយោគរបស់ខ្លួនមានប្រសិទ្ធភាពជាងមុន។ លើសពីនេះ ធ្វើយ៉ាងណាឱ្យបុគ្គលិក ឬអ្នកក្រោមឱវាទរបស់ខ្លួន ប្រើប្រាស់ធនធានតិចក្នុងការទាញយកសក្ដានុពលភាពនៃការអាន ឬសៀវភៅដែលល្អមានចំនួនច្រើននៅក្នុងស្ថាប័នរបស់ខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...