គន្លឹះពង្រឹងទំនាក់ទំនង និងការរស់នៅប្រកបដោយសុជីវធម៌

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សុជីវធម៌ មិនត្រឹម​តែបង្កើន​នូវភាពទាក់ទាញ​ចំពោះខ្លួនឯង​ប៉ុណ្ណោះទេ ប៉ុន្តែជា​ជំនាញ ឬវិធីសាស្រ្ត​ក្នុងការ​ធ្វើឱ្យអ្នកដទៃ​កាន់តែ​មានអារម្មណ៍​ល្អចំពោះ​ខ្លួន តាមរយៈ​ការមាន​ទំនាក់ទំនង​ដែលយល់​ចិត្តស៊ីជម្រៅ និងការផ្តល់​តម្លៃរាល់​វត្តមាន​របស់មនុស្សគ្រប់គ្នាដែល​បានជួប ដែល​សកម្មភាព​ទាំងនេះ ប្រើប្រាស់​បាន​ទាំងនៅក្នុង​ការពង្រឹង​ទំនាក់ទំនង ការ​បង្កើត​មិត្តថ្មីៗ ពង្រឹង​អាជីព​វិជ្ជាជីវៈ ឬក៏​ការ​ក្លាយ​ជាមេដឹងនាំ​ដែល​មានថាមពល​វិជ្ជមាន​ជាដើម ការ​យល់ដឹង​បន្ថែម អំពី​ការ​ប្រើប្រាស់​សុជីវធម៌​ជាមួយអ្នកដ៏ទៃ មាន​សារៈប្រយោជន៍​ទាំងក្នុង​ដំណើរ​ជីវិត​ផ្ទាល់ខ្លួន និង​អាជីពវិជ្ជាជីវៈ។

តាមរយៈ​គេហទំព័រ Familyminded បានបង្ហាញ​អំពីគន្លឹះ​មួយចំនួន ក្នុងការ​អភិវឌ្ឍ​ជំនាញ​នៃការ​ប្រើ​ទង្វើសុជីវធម៌ ជា​មួយ​អ្នកដទៃ ដោយមាន​លម្អិត​ដូចតទៅ ៖

១. ផ្តល់​ក្រសែភ្នែក​មុន​ពេល​ចាប់ផ្តើម​សន្ទនា ៖ សុជីវធម៌ មិនមែន​ជាជំនាញ ដែល​លំបាក​ពេក​នោះទេ ប៉ុន្តែត្រូវ​ការ​អនុវត្ត​ដោយ​ចាប់ផ្តើម​ពីទម្លាប់​ប្រចាំថ្ងៃទៅ ដោយសារ​តែមនុស្ស​ចាប់អារម្មណ៍​គ្នាដំបូងៗ ទៅ​លើ​របៀប​របប​និយាយ​ស្ដី និង​របៀបដែល​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា​ជាដើម។ ងាយ​មក​និយាយ​អំពី​ការប្រើប្រាស់​ក្រសែភ្នែក​វិញ ហេតុអ្វីបាន​ជាសំខាន់​ខ្លាំងនៅ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង? ហើយ​ហេតុអ្វី​បាន​ជាអាចវាស់វែង​ពីការ​ប្រើប្រាស់​សីលធម៌ សុជីវធម៌​ផ្ទាល់ខ្លួន​ចំពោះ​អ្នកដទៃបាន? ការ​សម្លឹង​កែវភ្នែក ឬទឹកមុខ​របស់អ្នក​ដទៃ​ដោយ​សុទ្ធចិត្ត បាន​បង្ហាញ​ពីភាព​ជឿជាក់គ្នា​ទៅវិញទៅ​មក ការ​សម្លឹង​ទឹកមុខគ្នា​បង្ហាញពីការ​នៅជាមួយ​បច្ចុប្បន្នភាព តែ​យ៉ាងណា​ក៏ដោយ សូម​សម្លឹង​ក្នុងរយៈពេល​សមល្មម​បានហើយ! ព្រោះ​ការសម្លឹង​យូរៗ​ពេក ក៏អាច​បង្កើត​បាន​នូវអារម្មណ៍គ្មាន​ផាសុកភាព ឬក៏​អារម្មណ៍​ឃ្លាតឆ្ងាយ​ពីគ្នាទៅ​វិញ។

២. ប្រើប្រាស់​ឈ្មោះដែល​ត្រឹមត្រូវ ៖ ការ​សម្គាល់ ឬហៅឈ្មោះ​នរណាម្នាក់ គឺជាការ​បង្ហាញពី​ការយក​ចិត្តទុកដាក់ និងធ្វើឱ្យ​អារម្មណ៍​របស់ភាគីម្ខាង​ទៀត​កាន់តែមាន​ភាពជិតស្និទ្ធ​ជាមួយ​នឹងការ​សន្ទនា ឬក៏​បរិយាកាស​ណាមួយ រួមទាំង​បង្ហាញ​ពីការផ្តល់​តម្លៃដល់​ភាគីម្ខាងទៀត។ ទន្ទឹម​គ្មាន​នឹង​ការហៅឈ្មោះ អ្វី​ដែល​គួរតែយក​ចិត្តទុកដាក់​បន្ថែម គឺការ​ហៅឈ្មោះឱ្យ​បានត្រឹមត្រូវ ហើយ​ប្រើប្រាស់​ឈ្មោះ​ទៀតសោត គួរ​ប្រើមួយដង ទៅពីរដង​បាន​ហើយ ការ​ហៅឈ្មោះ​ច្រើនដង​ពេក បង្កើត​បាន​ទៅជាភាព​ធុញទ្រាន់​ជំនួសឱ្យអារម្មណ៍​សំខាន់​ទៅវិញ។

៣. និយាយ​ដោយកម្លាំង​ថាមពល មិនមែន​តម្លើង​សម្លេង ៖ វិធីដ៏​សាមញ្ញ​មួយ ក្នុងការ​បង្ហាញ​ចំណាប់​អារម្មណ៍ ឬ​សុជីវធម៌​ផ្ទាល់ខ្លួន​ទៅកាន់អ្នកដទៃ ក៏ដូចជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ចំពោះខ្លួនឯង​ផង គឺការ​និយាយ​ដោយ​ពាក្យច្បាស់ៗ មួយៗ ព្រមជាមួយ​សម្លេង​ដែលមាន​ថាមពល តែមិនមែន​ស្រែកខ្លាំងៗ។

៤. សំណួរ​ដែល​លើស​ពីការ​សួរសុខទុក្ខ ៖ ការសន្ទនា ដែល​ប្រើពេលតិច ប៉ុន្តែ​មានន័យ, ការសួរ​សំណួរ​បើក ជា​រឿងល្អ​ហើយក្នុងការ​ចាប់ផ្តើម​កិច្ចសន្ទនា​ដំបូងៗ ប៉ុន្តែយ៉ាង​ណាគួរ​ត្រៀមសំណួរ​ឱ្យបានច្រើន ឬក៏​សំណួរដែល​មានអត្ថន័យ​ណាមួយ ដែល​សមស្របទៅ​នឹងកាលៈទេសៈ ឬ​សំណួរដែល​អាចឱ្យភាគីម្ខាង​ទៀតអាច​បញ្ចេញគំនិត និង​ការគិត​អំពីករណី​សិក្សាណាមួយ។

៥. ផ្តល់ស្នាមញញឹមដែល​ចេញពីចិត្ត ៖ ការញញឹម​ដែលចេញពីចិត្ត ក៏មានឥទ្ធិពល​ធ្វើឱ្យមនុស្ស​មិនធ្លាប់​ស្គាល់គ្នា​ក្លាយជា​មិត្តនឹងគ្នាបាន ដូចជា​ការញញឹម​ស្វាគមន៍គ្នា ឬក៏ញញឹម​អបអរសាទរ​គ្នាជាដើម។

៦. យកចិត្តទុកដាក់​ទាំង​ភាសា​កាយវិការ ​៖ ក្នុងការធ្វើឱ្យ​អ្នកដទៃកាន់តែ​យល់អំពីន័យដែល​ចង់បង្ហាញចេញក្រៅ ឬការ​ផ្តល់​ទង្វើ​សុជីវធម៌​ជាមួយអ្នកដទៃ បើត្រឹមតែ​និយាយ​មួយមុខ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយទេ អ្វីដែល​ចំណុច​សំខាន់​បន្ថែមគឺ ការ​ប្រើប្រាស់​កាយវិការ​បន្ថែម​ដោយ​ភាព​សមរម្យ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *