ភ្នំពេញ – សិស្សឆ្នើមរបស់កម្ពុជាចំនួន៥រូប បានប្រឡងជាប់អាហារូបករណ៍អាស៊ានឆ្នាំ២០២២ ដោយពួកគេមានឱកាសទៅបន្តសិក្សានៅប្រទេសសឹង្ហបូរីរយៈពេល៤ឆ្នាំ។
យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា សិស្សកម្ពុជាដែលជាប់អាហារូបករណ៍អាស៊ានឆ្នាំ២០២២នោះរួមមាន៖
១. លោក ទិត ប៊ុនណាត ពីសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ
២. លោក គុំ ត្រកាល ពីសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ
៣. កញ្ញា ហេង ច័ន្ទតារា ពីសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ
៤. លោក សុភាព ចន្ទឧត្តម ពីសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ
៥. កញ្ញា គង់ ឌីវណ្ណា ពីវិទ្យាល័យឡាយហ្វ ខេត្តព្រះសីហនុ
ក្នុងពិធីប្រគល់ជ័យលាភីអាហារូបករណ៍អាស៊ានឆ្នាំ២០២២ ដល់សិស្សអាហារូបករណ៍កម្ពុជាទាំង៥រូប កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅស្ថានទូតសឹង្ហបូរីប្រចាំកម្ពុជា ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះស្ថានទូតសឹង្ហបុរីប្រចាំកម្ពុជាដែលបានរៀបចំកម្មពិធីនេះឡើង ហើយជាមួយគ្នាឯកឧត្ដមក៏បានសំដែងនូវការកោតសរសើរចំពោះសិស្សជ័យលាភី និងមានប្រសាសន៍ផ្ដាំផ្ញើឲ្យពួកគាត់ប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រដើម្បីទទួលបាននូវចំណេះដឹងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបញ្ជាក់ថា ការសិក្សានៅបរទេសទាមទារឲ្យសិស្ស និស្សិតខិតខំព្យាយាម និងរៀនរស់នៅដោយឯករាជ្យ ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីក្រេបជញ្ជក់ចំណេះដឹង និងប្រែក្លាយខ្លួនទៅជា ធនធានប្រកបដោយសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសយើងតទៅថ្ងៃមុខ។
សូមបញ្ជាក់ថា អាហារូបករណ៍អាស៊ានឆ្នាំ២០២២នេះ ត្រូវបានប្រកាសផ្តល់ជូនដោយក្រសួងអប់រំ នៃសាធារណរដ្ឋសិង្ហបូរី សម្រាប់និស្សិតវ័យក្មេងមកពីបណ្តាប្រទេសអាស៊ាន ចិន និងឥណ្ឌា ទៅសិក្សានៅប្រទេសសិង្ហបុរី ។ សិស្សដែលបានជាប់អាហារូបករណ៍នេះ នឹងទទួលបានប្រាក់ផ្គត់ផ្គង់ការហូបចុក រ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ សំបុត្រយន្តហោះ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2025
សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅប្រទេសចិនចំនួន ៦៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតចំនួន ៦៥នាក់ ដើម្បីទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2026
ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2023
ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































