សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ភ្នំពេញ- សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ។ អាហារូបករណ៍ដែលផ្ដល់ជូនមានថ្នាក់បរិញ្ញាបត្ររយៈពេល០៤ឆ្នាំ និងសញ្ញាបត្រជាន់ខ្ពស់ផ្នែក Software Engineering​ រយៈពេល០២ឆ្នាំ ។

អាហារូបករណ៍ត្រូវបានចែកជា២ប្រភេទ មានអាហារូបករណ៍ទេពកោសល្យស្ទែម ១០០% ចំនួន ៣០កន្លែង ៧៥% និង៥០% ចំនួន៧០កន្លែង ដែលមានរយៈពេលសិក្សាចំនួន៤ឆ្នាំ និងអាហារូបករណ៍សញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មសូហ្វវែរ ១០០% ចំនួន១០កន្លែង ៧៥% ចំនួន១០កន្លែង និង៥០% ចំនួន៥កន្លែង ដោយមានរយៈពេលសិក្សា២ឆ្នាំ ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនមានដូចជា Artificial Intelligence Technology (AI Tech), Augmented Reality/ Virtual Reality (AR/ VR Application), Game Application (Game App), Mobile Application (Mobile App), Web development,  Cyber Security, Robotics and Automation Engineering, Data Science and Artificial Intelligence Engineering, Software Engineering, Architecture, Interior Design, Educational Technology, Media and Communication Technology និងជំនាញបច្ចេកវិទ្យាជាច្រើនទៀត ។

សម្រាប់ការ​ដាក់ពាក្យ​អាហារូបករណ៍ និស្សិតត្រូវភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា ថ្នាក់បរិញ្ញបត្រត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ជាប់) ឬសញ្ញាបត្រដែលមានតម្លៃស្មើ និងសម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ជាប់ឬធ្លាក់) ឬសញ្ញាបត្រមានតម្លៃស្មើ និងបំពេញពាក្យតាមរយៈតំណភ្ជាប់ http://form.jotform.com/212209108193449 ដោយបំពេញព័ត៌មានផ្ទាល់ខ្លួនក្នុងនោះ និងបំពេញលិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណ រូបថត៤x៦ (ផ្ទាំងក្រោយពណ៌ស) សំបុត្រកំណើត លិខិតបញ្ជាក់ភាសាអង់គ្លេស (បើមាន) ការផលិតវីដេអូចំនួន៣នាទីជាភាសាអង់គ្លេស និងមានអាយុមិនលើសពី២៥ឆ្នាំ ។ ក្នុងដំណាក់កាលទី២ និស្សិតត្រូវប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យនូវមុខវិជ្ជា គណិតវិទ្យា និងភាសាអង់គ្លេស និងដំណាក់កាលទី៣ និស្សិតត្រូវជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នករៀបចំកម្មវិធីអាហារូបករណ៍ ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ https://camtech.edu.kh/wp-content/uploads/2023/01/Academic-Info-ENG-proofread-updated.pdf និងទំនាក់ទំនងទៅកាន់ ០៧៨ ២១ ២១ ៨១ និង ០៨៦ ២១ ២១ ៨១ ។ ចាប់ទទួលចុះឈ្មោះពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College