តិចណូវេសិនកម្ពុជា ជ្រើសរើសកុមារីចូលរួមកម្មវិធីប្រកួតប្រជែងសហគ្រិនភាព និងបច្ចេកវិទ្យា

ភ្នំពេញ- ដោយមានកិច្ចសហការជាមួយក្រសួងអប់ យុវជន និងកីឡា តិចណូវេសិនកម្ពុជា បានប្រកាសជ្រើសរើសកុមារីចូលរួមកម្មវិធីប្រកួតប្រជែងសហគ្រិនភាព និងបច្ចេកវិទ្យាលំដាប់ថ្នាក់អន្តរជាតិសម្រាប់ឆ្នាំ២០២២។

កញ្ញា ប៉ែន វនាត អ្នកតំណាងថ្នាក់តំបន់ របស់តិចណូវេសិនប្រចាំកម្ពុជា បានថ្លែងថា កម្មវិធីប្រកួតប្រជែងសហគ្រិនភាពនិងបច្ចេកវិទ្យាលំដាប់ថ្នាក់អន្តរជាតិ ឆ្នាំ២០២២នេះ ធ្វើ​ឡើងក្នុងគោលបំណងបណ្ដុះបណ្ដាលជំនាញសរសេរកូដ និងជំនាញធុរកិច្ចថ្មីដល់កុមារី ។ កញ្ញាថា កម្មវិធីនេះ នឹងរួមចំណែកផ្ដល់ឱកាសដល់កុមារីដែលមានបំណងចង់ចូលរួមបង្កើតកម្មវិធីទូរស័ព្ទ និងគម្រោងអាជីវកម្មផងដែរ ។

អ្នកតំណាងថ្នាក់តំបន់រូបនេះបញ្ជាក់ថា តិចណូវេសិនកម្ពុជាបានយកកម្មវិធីសិក្សាបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ដែលមានប្រទេស​ជាង២០០ផ្សេងទៀតកំពុងសិក្សា ។ ហើយ​ការបណ្ដុះបណ្ដាលបច្ចេកវិទ្យាកុមារីនេះ នឹងធ្វើ​ឡើង​រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២២ ដោយសិក្សានៅរៀងរាល់ចុងសប្ដាហ៍ ។

តាមការបញ្ជាក់របស់ កញ្ញា ប៉ែន វនាត កុមារីដែលចុះឈ្មោះចូលរួមក្នុងកម្មវិធីប្រកួតប្រជែងសហគ្រិនភាពនិងបច្ចេកវិទ្យាលំដាប់ថ្នាក់អន្តរជាតិ នឹងទទួលបានឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញសរសេរកូដ និងជំនាញធ្វើអាជីវកម្ម ។ លើសពីនេះ អាចឈ្នះការប្រកួត និងមានឱកាសចូលរួមប្រកួតលំដាប់ថ្នាក់ជាតិ និងលំដាប់ថ្នាក់អន្តរជាតិថែមទៀត។

មានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីនេះ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://technovationchallenge.org ។ ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ ២០២១ ហើយ​កម្មវិធីបណ្ដុះបណ្ដាលនឹង​ចាប់ផ្ដើមពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ និងទទួលពាក្យប្រកួតត្រឹម​ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ ។ សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងមកកាន់គេហទំព័រ Technovation Cambodia ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...