អត្ថប្រយោជន៍​៤ចំណុច​នៃ​សកម្មភាព​ជិះកង់

​ជិះកង់ ត្រូវ​ចាត់ទុកថា គឺជា​សកម្មភាព​លំហាត់​ប្រាណ​មួយ ដែល​ផ្តល់​នូវ​ភាព​រីករាយ ហើយ​ក៏​រក្សា​បាន​នូវ​សុខភាពល្អ រួម​ទាំង​អាច​ជួយ​ដល់​ការ​បញ្ចុះ​ទម្ងន់ ដុត​កម្តៅ​ជាតិខ្លាញ់​ក្នុង​ឈាម រក្សា​ភាពសកម្ម នៃ​រាងកាយ ធ្វើឱ្យជើងមាន​ភាព​រឹងមាំ​ជាដើម។ តាមរយៈ​គេហទំព័រ Healthline បាន​បង្ហាញ​អត្ថប្រយោជន៍​ចំនួន​៥ ពី​ការ​ជិះកង់។

១. បញ្ចុះ​ទម្ងន់ ៖ ការ​ប្រើប្រាស់​ជើង​ធាក់​ឈ្នាន់កង់​បន្តិចម្តងៗ បាន​រួម​ចំណែក​ឱ្យរាងកាយ​មានចលនា ហើយជួយ​សម្រួល​ដល់​អ្នក​ដែល​មានតម្រូវ​ការ​បញ្ចុះទម្ងន់​ក្នុង​គោលដៅ​ទទួលបាន​រាងកាយ​ស្វាហាប់ និង​សុខភាព​ល្អ ជារួមគឺការជិះកង់​ជាសកម្មភាព​មួយជួយរក្សាទម្ងន់​រាងកាយ​ឱ្យមាន​តុល្យភាព ក៏ដូចជា​ការគ្រប់គ្រង​ទម្ងន់​របស់​រាងកាយ​ទាំងមូល។

២. ជើង​មាន​ភាព​ធន់ ៖ សកម្មភាព​ជិះកង់​បាន​ជួយ​អភិវឌ្ឍន៍​សុខភាព​ទូទៅ​នៃ​រាងកាយ និង​សាច់ដុំ​ជើង​ដោយ​ឥត​មាន​របួស​ស្នាម ជាពិសេស​នៅ​ត្រង់​កំភួន​ជើង។ ដើម្បី​ជំរុញ​ឱ្យ​ជើង​កាន់តែ​មាន​សុខភាព​រឹងមាំ ការ​បង្កើន​សកម្មភាព​ជិះកង់ គឺជា​ការ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ត្រង់​ផ្នែក​នេះ ដោយ​ធ្វើ​យ៉ាងណា​ជិះកង់​ឱ្យ​បាន​ពីរ ទៅ​បីដង ក្នុង​មួយ​សប្តាហ៍។

៣. កាត់បន្ថយ​កូឡេស្តេរ៉ុល ៖ ខ្លាញ់នៅ​ក្នុងឈាម​ជាផ្នែក នៃ​កូឡេស្តេរ៉ុល ហើយ​សកម្មភាព​ជិះកង់​អាច​ជួយ​បន្ថយ​កម្រិតកូឡេស្តេរ៉ុល​បាន ដោយ​ជំរុញ​ឱ្យ​សុខភាព​បេះដូង​មាន​ដំណើរ​ការល្អ រួម​ទាំង​កាត់បន្ថយ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល និង​អាការៈគាំងបេះដូង។

៤. សុខភាព​ផ្លូវចិត្ត និង​សុខភាព​ផ្លូវកាយ ៖ ជិះកង់​ជា​សកម្មភាព​ជួយ​ឱ្យ​អារម្មណ៍​ធូរស្រាយ បន្ថយ​ស្ថានភាព​បាក់ទឹកចិត្ត ឬ​ក៏​ភាព​តានតឹង ព្រោះ​ការផ្តោត​ទៅ​លើ​ដងផ្លូវ ឬ​ក៏ទីតាំង​ដែល​ជិះ អាច​ជួយ​ពង្រឹង​សមត្ថភាពផ្តោត និង​ការរស់នៅ​ជាមួយ​បច្ចុប្បន្នភាព។ ប្រសិន​បើលោកអ្នក​រកឃើញ​ថា ខ្លួនឯង​ស្ថិត​នៅក្នុងស្ថានភាព​ដែលស្ពឹកៗ ងងុយគេង ឬ​ក៏​បាត់បង់ភាព​សកម្ម គួរ​សាកល្បង​ជិះកង់​ឱ្យ​បាន​យ៉ាង​ហោចណាស់​៣០នាទី ដោយ​ហេតុថា ការ​ធ្វើ​លំហាត់​ប្រាណ ជួយ​ឱ្យរាងកាយ​បាន​បញ្ចេញ​អ័រម៉ូន​សុភមង្គល ដែល​ធ្វើឱ្យ​អារម្មណ៍​ល្អ កាត់​បន្ថយ​កម្រិតស្រ្តេស៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *