ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ជំនាញ​ដែល​អាហារូបករណ៍​ផ្ដល់​ជូន​រួមមាន ៖ ការសិក្សា​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្រ​រងឯកទេស) ជំនាញ​អគ្គិសនី​ចំនួន៣០កន្លែង, ជំនាញ​ព័ត៌មានវិទ្យា​ចំនួន​៣០កន្លែង ។ សម្រាប់​សញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជីវៈ(C1, C2 និង C3) លើជំនាញ​ការដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ ៣០កន្លែង, ជំនាញ​សេវាកម្ម​កុំព្យូទ័រ​៣០កន្លែង, ជំនាញ​ការ​ផ្សារ​អគ្គិសនី ៣០កន្លែង, ជំនាញ​ការថែទាំ និង​ជួសជុល​ទោចក្រយានយន្ត ៣០កន្លែង ជំនាញ​សេវាកម្ម​កាត់សក់​បុរស ៣០កន្លែង និង ជំនាញ​សម្អាងកាយ​៣០កន្លែង។

សម្រាប់​ការសិក្សា​សញ្ញាបត្រជាន់ខ្ពស់ (បរិញ្ញាបត្ររងឯកទេស) សិក្សា​រយៈពេល​២ឆ្នាំ និង​ជាបេក្ខជន​ដែល​ជាប់ ឬ​ធ្លាក់បាក់ឌុប។ ការសិក្សា​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ (C1, C2 និង C3) ត្រូវ​សិក្សា​រយៈពេល ៤ខែ ឬ៦ខែ និង​បេក្ខជន​ត្រូវ​មាន​អាយុ១៥ឆ្នាំឡើងទៅ។

អត្ថប្រយោជន៍​ដែល​សិក្ខាកាម​ទទួលបាន​ពីអាហារូបករណ៍​រួមមាន ៖ ការសិក្សា​ដោយ​ឥត​បង់ប្រាក់ និងទទួលបាន​ប្រាក់​ឧបត្ថម្ភប្រចាំខែ​២៨ម៉ឺនរៀល​ក្នុងមួយខែ (រយៈពេល៤ខែ) សម្រាប់​យុវជន​មក​ពីគ្រួសារ​ក្រីក្រ មានប័ណ្ណក្រ១ ក្រ២ ក្រ៣ និង​ប័ណ្ណ​សម្គាល់​គ្រួសារ​ងាយ​រងហានិភ័យ។ មាន​កន្លែង​ស្នាក់នៅ និង​ទឹកភ្លើង​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ ថែម​ទាំងទទួល​បាន​សញ្ញាបត្រ​ក្រោយ​បញ្ចប់​វគ្គសិក្សា និង​មាន​ឱកាស​ងាយ​រក​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការ​សិក្សា។

បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចុះឈ្មោះ ត្រូវ​ភ្ជាប់​សំបុត្រ​កំណើត, សៀវភៅ​គ្រួសារ ឬ​អត្តសញ្ញាណប័ណ្ណ (ថតចម្លង), ប័ណ្ណក្រីក្រ១ ក្រ២ ឬ​ប័ណ្ណ​ងាយ​រងហានិភ័យ​នៅ​មាន​សុពលភាព (ថតចម្លង), រូបថត​ថ្មី​ទំហំ (៤x៦) ថត​ចំ​ពី​មុខ និង​គ្មាន​ពាក់វែនតា, លិខិត​ឧទ្ទេស​នាម​ដោយ រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទៅ​កាន់​គ្រឹះស្ថាន​សិក្សាផ្ទាល់​ដែល​មាន​ទីតាំង​នៅ​ភូមិជ្រៃសែន សង្កាត់​មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឬអាចទំនាក់ទំនងទៅកាន់ ០១២ ៣១៣ ៣៦២ / ០៨៨ ៦២៤ ០៦២២ / ០៩៧ ៧២៥ ៩៣៥៨។

បេក្ខជន​ក៏អាច​ចុះឈ្មោះតាមរយៈ www.tvet.gov.kh ។ កាលបរិច្ឆេទ​សិក្សា​នឹងចូល​រៀន​រៀង​រាល់​ដើមខែ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *