អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ក្នុងនោះសម្រាប់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១៤០កន្លែង មានជំនាញដូចជា ៖ វិស្វរកម្មអគ្គិសនី ២០នាក់, វិស្វរកម្មបរិក្ខារត្រជាក់ ២០នាក់, វិស្វរកម្មសំណង់ស៊ីវិល ២០នាក់, វិទ្យាសាស្រ្តកុំព្យូទ័រ ២០នាក់, វិស្វរកម្មលោហៈ ២០នាក់, វិស្វរកម្មមេកានិចរថយន្ត ២០នាក់ និង គណនេយ្យ ២០នាក់។

លក្ខខណ្ឌជ្រើសរើស ៖ ជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ (ថ្នាក់ទី១២) ។ ស្រ្តី ជនពិការ និងជនក្រីក្រ ត្រូវ​បានលើកទឹកចិត្ត​ក្នុងការដាក់ពាក្យចូលរៀនតាមជំនាញនីមួយៗ។

ដោយឡែកសម្រាប់ជំនាញសិក្សារយៈពេល៤ខែ ចំនួន៦០០កន្លែង ដែលមានជំនាញដូចជា ៖ ការងារកំបោរ ៩០នាក់, ការដំឡើងបណ្តាញបំពង់ទឹក​ក្នុងអគារ ៦០នាក់, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៣០នាក់, ការដំឡើងពុម្ព ៣០នាក់, ការដំឡើងសរសៃដែក ៣០នាក់,​ ការថែទាំ និង​ជួសជុលបរិក្ខារប្រើប្រាស់អគ្គិសនីក្នុងគេហដ្ឋាន ៦០នាក់,ការផ្សារអគ្គិសនី ៩០នាក់, ការថែទាំ និង​ជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ៣០នាក់, ការថែទាំ និង​ជួសជុលអគ្គិសនីរថយន្ត ៣០នាក់, ការ​ថែទាំ និង​ជួសជុលរថយន្ត ៩០នាក់ និង សេវាកម្មបរិក្ខា​រត្រជាក់ក្នុងគេហដ្ឋាន ៦០នាក់។ សម្រាប់វេនសិក្សា មានពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (ព្រឹក ល្ងាច) និង​វេន ថ្ងៃសៅរ៍-អាទិត្យ (ព្រឹក ល្ងាច)។

កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ហើយកាលបរិច្ឆេទ​ចូលរៀន ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ សិក្ខាកាមទាំងអស់​នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨០ ០០០រៀល ក្នុងមួយខែ​ដោយរៀនពេញម៉ោង។

ដូច្នេះសម្រាប់សិស្ស និស្សិត ដែលមានបំណងចង់សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ខាងលើ សូមទំនាក់ទំនងទៅ​កាន់វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ដែលមានទីតាំងនៅខាងត្បូងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត (អតីតសាលាបំពេញវិជ្ជារៀបរយខេត្ត) រៀងរាល់ម៉ោងធ្វើការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...