របៀបបណ្តុះទម្លាប់សមាធិទៅក្នុងជីវិតប្រចាំថ្ងៃ

ស្ថិតក្នុងបរិបទពិភពលោកដែលពោរពេញទៅដោយការប្រកួតប្រជែងសម្បូរបែប ភាពមមាញឹកក៏កាន់តែមានច្រើនឡើងៗ ហើយមនុស្សចូលចិត្តធ្វើអ្វីមួយក្នុងល្បឿនលឿនៗ ដែលជាកត្តាជំរុញឱ្យពួកគេប្រឈម ឬពិបាកក្នុងការរក្សាចិត្តឱ្យបានស្ងប់នឹងនរ ។ ការធ្វើឱ្យមានទម្លាប់សមាធិ រាប់បញ្ចូលទៅក្នុងទម្លាប់ប្រចាំថ្ងៃ គឺជាការរក្សានូវអារម្មណ៍ល្អៗ និងបង្កើនផ្នត់គំនិតវិជ្ជមានសម្រាប់ពេលអនាគត។ តាមរយៈគេហទំព័រ Indiatimes  បានបង្ហាញពីគុណតម្លៃនៃការធ្វើសមាធិនៅពេលព្រឹកបានទៀងទាត់ ដើម្បីជាការដាស់ស្មារតីឱ្យចាប់អារម្មណ៍នឹងសុខភាពផ្លូវចិត្ត ឬការហាត់ពត់លត់ដំចិត្តឱ្យមានធាតុត្រជាក់ជាងមុន។

១. ចាប់ផ្តើមដោយការតាំងចិត្ត ៖  ការចាប់ផ្តើមជាមួយនឹងថ្ងៃថ្មី ដោយមានទិសដៅជាក់លាក់ក្នុងការតាំងសមាធិ គឺជាធ្លុងមួយក្នុងការបណ្តុះ ឬផ្តួចផ្តើមឱ្យមានផ្នត់គំនិតវិជ្ជមាន និងមានស្មារតីភាវនា ការរំពឹងស្មឹងស្មាធិ៍ បង្កើនការផ្តោត ទទួលបានសេចក្ដីសុខចេញពីចិត្តខាងក្នុង ដែលគុណសម្បត្តិទាំងនេះហើយជាការរួមចំណែកបណ្តុះទម្លាប់ឱ្យចេះសមាធិ និងយល់និយមន័យនៃគោលបំណងក្នុងការរស់នៅ។

២. រក្សាទីតាំងមួយដែលមានលក្ខណៈស្ងប់ស្ងាត់ ៖ ស្វែងរក ឬក៏បង្កើតទីតាំងមួយដែលមានបរិយាកាសស្ងាត់ មានផាសុកភាព ជារួមគឺជាកន្លែងដែលអាចសមាធិដោយមិនមានការរំខានពីបរិយាកាសខាងក្រៅ។ ប្រើប្រាស់បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ឬក៏កន្លែងណាមួយដែលស្ងាត់ និងសុវត្ថិភាពក៏អាចជាទីតាំងដ៏ល្អក្នុងការអនុវត្ត។ បរិយាកាសមានផាសុកភាពធានា និងជំរុញឱ្យអារម្មណ៍ស្រស់ស្រាយ រួមទាំងភាពស្ងប់ស្ងាត់។

៣. កំណត់ឱ្យជាក់លាក់ ៖ ទោះបីជាជ្រើសយកពេលព្រឹកដើម្បីធ្វើសមាធិជាប្រចាំក៏ដោយ គឺត្រូវមានការកំណត់ម៉ោងឱ្យមានភាពជាក់លាក់មួយ ដើម្បីពង្រឹងគោលជំហរក្នុងការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន។ ជ្រើសពេលឱ្យជាក់លាក់មិនថា ក្រោយពេលក្រោកពីគេង ក្រោយពេលទទួលទានអាហារពេលព្រឹក ឬក៏បន្ទាប់ពីទទួលទានកាហ្វេនិងតែ អ្វីដែលសំខាន់អនុវត្តឱ្យបានរាល់ថ្ងៃ ពីព្រោះថាភាពទៀងទាត់គឺជាកូនសោដ៏សំខាន់។ មួយវិញទៀត កាលដែលមានកាលវិភាគសមាធិ ជាចំណែកនៃការរក្សាទម្លាប់ រួមទាំងផ្តល់ភាពងាយស្រួលក្នុងការចាត់បញ្ចូលទម្លាប់សមាធិទៅក្នុងជីវិតប្រចាំថ្ងៃ។

៤. ចាប់ផ្តើមពីចំណុចតូចៗ ៖ ក្នុងករណី លោកអ្នកមិនធ្លាប់មានបទពិសោធទាល់តែសោះទាក់ទិនអំពីការសមាធិ ជាដំបូងគ្រាន់តែសមាធិក្នុងរយៈពេលខ្លីៗ ពីរទៅបីនាទីក៏បាន ហើយពេលក្រោយៗមកអាច​បន្ថែមរយៈពេលបន្តិចម្តងៗ ហើយយូរៗទៅវានឹងក្លាយទៅជាទម្លាប់ និងបង្កើតឱ្យមានផាសុកភាពបន្ថែមឡើងៗ។ សូមបញ្ជាក់ជូនថា សូម្បីតែប្រើពេលត្រឹមតែប្រាំនាទីក្នុងមួយពេល ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ទៅកាន់ការផ្ទៀងផ្ទាត់ស្មារតី ការផ្ចង់អារ្មណ៍ និងសុខុមាលភាពទូទៅ។

៥. ផ្តោតលើផ្លូវដង្ហើម ៖ ដើម្បីបណ្តុះទម្លាប់សមាធិប្រចាំថ្ងៃ មានបច្ចេកទេសមួយដែលសាមញ្ញនិងមានប្រសិទ្ធភាពនោះ គឺ ផ្តោតតែទៅលើផ្លូវដង្ហើមចេញចូលប៉ុណ្ណោះកំឡុងអនុវត្តការសមាធិ។ ដោយចាប់ផ្តើមរកកន្លែងអង្គុយឱ្យស្រួលខ្លួននិងមានផាសុកភាព បន្ទាប់មកបិទភ្នែកយឺតៗ រួចហើយដកដង្ហើមឱ្យវែងៗមួយៗ និងកត់សម្គាល់អំពីអារម្មណ៍ដែលទទួលបានពេលកំពុងតែដកដង្ហើម។ ហើយនៅពេលស្មារតីហាក់បាត់បង់ការផ្តោត ត្រូវទាញត្រឡប់មកវិញភ្លាមៗ។

៦. ដើរតាមវិធីណែនាំ ៖ ក្នុងករណីដែលមានបញ្ហាប្រឈម ឬពិបាកសមាធិដោយខ្លួនឯង អ្វីដែលគួរតែប្រតិបត្តិក្នុងស្ថានភាពនេះ គឺ រកជំនួយពីខាងក្រៅ ប្រឹក្សាជាមួយអ្នកជំនាញ សិក្សាតាមអនឡាញ និងប្រើប្រាស់កម្មវិធីឌីជីថលដើម្បីត្រួសត្រាយផ្លូវជាដើម។ សូមប្រើប្រាស់តែការណែនាំណា ដែលផ្តល់ភាពងាយស្រួលជាងគេ ឬឆ្លើយតបនឹងស្ថានភាពជាក់ស្ដែង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...