ក្រសួងអប់រំកំណត់លក្ខណៈចំនួន៥ ដើម្បីដោះស្រាយ​គម្លាតជំនាញ

ភ្នំពេញ – ដោយសារ​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស និង​ការ​ធ្វើ​ពិពិធកម្មសេដ្ឋកិច្ច​នៅកម្ពុជា បាននាំ​ឱ្យ​មានការ​កើន​ឡើង​នូវ​តម្រូវ​ការ​កម្លាំងពលកម្ម​ជំនាញ ខណៈប្រព័ន្ធអប់រំ និង​បណ្តុះបណ្តាលបច្ចេកទេស នៅ​ពុំទាន់អាចឆ្លើយតបនឹង​ការ​ផ្លាស់ប្តូរ​នេះ ដែលបានធ្វើ​ឱ្យ​គម្លាតជំនាញមានទំហំធំ ។ យ៉ាងណាដើម្បីដោះស្រាយ​គម្លាតជំនាញនេះ សម្រាប់ក្រសួងអប់រំយុវជន និង​កីឡា បានកំណត់លក្ខណៈចំនួន៥។

ថ្លែង​នៅក្នុង​​នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី​ការ​ដោះ​ស្រាយ​គម្លាតជំនាញ​ក្នុងប្រទេសកម្ពុជា តាមរយៈ​ការ​អប់រំ​បច្ចេកទេស​ជា​ប្រព័ន្ធ ដែលមានការអញ្ជើញចូលរួមពី International Business Chamber of Cambodia (IBC) World Economic Forum (WEF) ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងដៃគូអភិវឌ្ឍនានា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា បានបញ្ជាក់ថា ដើម្បី​ដោះស្រាយ​គម្លាតជំនាញនេះ ក្រសួងបានកំណត់លក្ខណៈ​ចំនួន ៥ ដោយ​រួមមាន ៖

១.គោលនយោបាយរបស់រដ្ឋាភិបាល និងកំណែទម្រង់សាលារៀន ចាំបាច់ដើម្បីអភិវឌ្ឍជំនាញទន់ និងជំនាញសតវត្សរ៍ទី ២១

២.កម្មវិធីសិក្សាដែលអាចបត់បែនបាន ហើយភ្ជាប់ទៅនឹងអាជីព

៣.សាលារៀន និងសាកលវិទ្យាល័យជាមជ្ឈមណ្ឌលមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៖ វេទិកាសម្រាប់ការប្រកួតប្រជែងដើម្បីភ្ជាប់ការអប់រំទៅនឹងពិភពពិត

៤.ការប្រកួតប្រជែងគំរូធុរកិច្ចដោយមានការចូលរួមពីវិស័យឯកជន ពិតមានប្រយោជន៍សម្រាប់សិស្សានុសិស្សក្នុងការស្វែងយល់ពីរបៀបដោះស្រាយបញ្ហាប្រឈមនៃសតវត្សរ៍ទី២១

៥.ការតភ្ជាប់ផ្នែកសាកលវិទ្យាល័យ ជាមួយនឹងផ្នែកធុរកិច្ច ដើម្បីលើកកម្ពស់គម្រោងរួម និងការស្រាវជ្រាវ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...