ក្រសួងការងារ ៖ ឆ្នាំ២០២៦ ទីផ្សារការងារកម្ពុជានឹងវិវត្ត​ទៅ​រក​ការប្រើប្រាស់​ពលកម្មជំនាញ និងបច្ចេកទេស

តាមរយៈ​ឯកសារ​ទស្សនវិស័យ​មុខរបរ និង​ការងារ ដែលចេញផ្សាយ​នៅថ្ងៃនេះ (២៣ មីនា) ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បញ្ជាក់ថា ក្នុងឆ្នាំ២០២៦នេះ ទីផ្សារ​ការងារ​នៅប្រទេសកម្ពុជា នឹង​មាន​ការ​វិវត្តយ៉ាងខ្លាំងក្លា ឆ្ពោះទៅ​រក​ការ​ប្រើប្រាស់​ពលកម្ម​ជំនាញ និង​បច្ចេកទេស ដើម្បីជំរុញ​ផលិតភាពជាតិ។

បើតាម​ក្រសួង ក្រុម​កម្មករ​ជំនាញ និង​ការីម៉ាស៊ីន នឹងមានតម្រូវ​ការ​ខ្ពស់ជាងគេ​រហូត​ដល់ជិត៣សែននាក់ ដែលភាគ​ច្រើ​ន​មក​ពីវិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប (GFT)។ ដោយឡែកសម្រាប់ក្រុម​អ្នកគ្រប់គ្រង វិស្វករ និង​អ្នក​បច្ចេកទេស ត្រូវ​ការ​កម្លាំង​ពលកម្ម​ប្រមាណជិត ៣ម៉ឺននាក់ តែទាមទារ​ឱ្យ​មានគុណវុឌ្ឍិខ្ពស់ ចាប់ពីកម្រិតបច្ចេកទេសជាន់ខ្ពស់ឡើងទៅ។

ការវិវត្ត​របស់ទីផ្សារ​ការងារកម្ពុជា ពីការប្រើប្រាស់កម្លាំងពលកម្ម​ដែលគ្មានជំនាញ ​និងជំនាញតាមបែបប្រពៃណី មកជាពលកម្មជំនាញ និងបច្ចេកទេស ក៏ព្រោះតែការផ្លាស់ប្តូររចនាសម្ព័ន្ធការងារកំពុងកើតឡើងយ៉ាងឆាប់រហ័សឆ្ពោះទៅ​រក​សេដ្ឋកិច្ច​បៃតង បច្ចេកវិទ្យាឌីជីថល និងទិន្នន័យ។ ទិន្នាការនេះ តម្រូវ​ឱ្យ​មានការ​រៀបចំ​ក្របខណ្ឌគុណវុឌ្ឍិ និងជណ្តើរអាជីព​ឱ្យបានច្បាស់លាស់ ដើម្បីតម្រង់ទិស​យុវជន​ឱ្យ​ចាប់យក​ជំនាញ​ដែលឆ្លើយតបនឹង​តម្រូវការទីផ្សារ​ការងារនាពេលអនាគត។

ជាមួយគ្នានេះ ផ្អែក​ទៅលើ​ការព្យាករ និង​វិភាគ​ទៅលើ​តម្រូវ​ការ​ការងារ ដែលមាន​ក្នុង​អនុវិស័យទាំង១៤ ក្រសួងបានបង្ហាញពី​ជំនាញកម្រិតខ្ពស់​ (គុណវុឌ្ឍិ ៖ បរិញ្ញាបត្រ ឬបរិញ្ញាបត្រជានខ្ពស់) ដែល​កំពុង​មានតម្រូវ​ការខ្ពស់ ព្រមទាំងផ្តល់នូវស្ថិរភាពការងារក្នុងយុគសម័យសេដ្ឋកិច្ច​ឌីជីថល ដូចជា ជំនាញសេដ្ឋកិច្ច, វិស្វកម្មរថយន្ត នាវា និងយន្តហោះ, ការរចនា និង​ការ​គ្រប់គ្រង​មូលដ្ឋានទិន្នន័យ និង​បណ្តាញ, បច្ចេកវិទ្យាការពារបរិស្ថាន, ការបណ្តុះបណ្តាល​គ្រូបង្រៀន​ដែលមាន​ឯកទេស​មុខវិជ្ជា, ការអភិវឌ្ឍ និង​ការ​វិភាគ​កម្មវិធីកុំព្យូទ័រ, វេជ្ជសាស្រ្ត, អេឡិចត្រូនិច និង​ស្វ័យប្រវត្តិកម្ម, ការធានាគុណភាព, ហិរញ្ញវត្ថុ ធនាគារ និង​ធានារ៉ាប់រង, វិទ្យាសាស្រ្តទិន្នន័យ និង​កម្មវិធី Gen AI, ការស្រាវជ្រាវទីផ្សារ, មេកានិច និងមុខរបរលោហៈ, អគ្គិសនី និងថាមពល, សុខភាព និងសុវត្ថិភាពការងារ, ការ​គ្រប់គ្រង និងរដ្ឋបាល។

ស្របគ្នានេះ ជំនាញកម្រិតទាប (គុណវុឌ្ឍិ ៖ មធ្យមសិក្សា ឬវិញ្ញាបនបត្រវិជ្ជាជីវៈ ឬសញ្ញាបត្របច្ចេកទេស) ដែលមានតម្រូវការ​ខ្ពស់ ក៏​ក្រសួងបានបង្ហាញដែរ ដូចជា ការងារលេខាធិការដ្ឋាន និង​ការងារការិយាល័យ, សណ្ឋាគារ ភោជនីយដ្ឋាន និងអាហារដ្ឋាន, ទីផ្សារ និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម, ផលិតកម្មដំណាំ និងសត្វចិញ្ចឹម, វាយនភ័ណ្ឌ (សម្លៀកបំពាក់ ស្បែកជើង និងស្បែក), ការផលិត និងការកែច្នៃ, បណ្ណារក្សវិទ្យា ព័ត៌មាន និងការសិក្សាបណ្ណសារដ្ឋាន, ការ​បណ្តុះបណ្តាលសេវាអតិថិជនការធ្វើដំណើរ ទេសចរណ៍ និងការ​កម្សាន្ត ជាដើម។

ជំនាញដែលរៀបរាប់ខាងលើនេះ ​ត្រូវគេប្រើ​ប្រាស់​នៅក្នុងអនុវិស័យដូចជា វាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង, ផលិតអាហារ និងភេសជ្ជៈ, សំណង់, ដឹកជញ្ចូន និងស្តុកទំនិញ, ស្នាក់នៅ និង​ភោជនីយដ្ឋាន, អប់រំ, ហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាសុខាភិបាល, ផលិតកៅស៊ូ និង​ប្លាស្ទិក, ផលិតគ្រឿងអេឡិចត្រូនិក និង​ឧបករណ៍អគ្គិសនី, បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មានវិទ្យា, ផលិតផលឈើ ក្រដាស និង​បោះពុម្ព, កម្មន្តសាលផលិត និង​ដំឡើងយានយន្ត ព្រមទាំង កម្មន្តសាលផ្សេងៗ។

យោង​តាមទិន្នន័យរបស់ក្រសួងការងារដដែល នៅក្នុងឆ្នាំ២០២៥ សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែល​បានបើក​ដំណើរការ​នៅកម្ពុជា​មានសរុបចំនួន ៤៦ ៦៤៩ កើនឡើង ១៨៥១សហគ្រាស បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះវិស័យកាត់ដេរ កើនឡើង ៣០១សហគ្រាស និងក្រៅពីវិស័យកាត់ដេរ កើន ១៥៥០សហគ្រាស ដែលភាគច្រើន​ក្នុងវិស័យផលិត ណិងដំឡើងយានយន្ត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។