វិធី នៃការជំរុញខ្លួនឯង បរិភោគ​អាហារ​សម្រន់ដែល​មាន​សារធាតុចិញ្ចឹម

វ័យជំទង់ ជាក្រុម​មនុស្សស្ថិត​ក្នុង​ស្ថានភាព​មមាញឹក​ច្រើន ចូលចិត្ត​ធ្វើសកម្មភាព​លឿនៗ ហើយ​មិនបាន​គិតអំពី​ប្រភេទ​អាហារ​ដែលផ្តល់​សារធាតុចិញ្ចឹម​ទៅកាន់​រាងកាយ​ប៉ុន្មាន​នោះ​ទេ។ ទោះបី​ជាពួកគេ​បាន​ទទួលទាន​អាហារ ចំនួនបី​ពេល​ក្នុងមួយ​ថ្ងៃ​ក៏ដោយ ក៏ពួកគេ​នៅតែមាន​អារម្មណ៍​ថា​ឃ្លាន នៅ​រវាង​ចន្លោះអាហារ​ទាំងបី​ពេល​នោះ​ដែរ។ ហើយ​ដើម្បី​បំពេញ​ចំណង់​ទាំងនេះ​បាន មនុស្ស​វ័យជំទង់​មាន​ទំនោរ​ញាំរបស់​ដែលមាន​ភាពងាយ​ស្រួល លឿន​រហ័ស ដូចជា​អាហារ​កញ្ចប់ ឬអាហារ​ដែលធ្វើ​លក់ស្រាប់ៗ ឬអាហារ​នៅតាម​ផ្សារ​ជាដើម។

តាមរយៈ​គេហទំព័រ kidshealth បាន​ប្រាប់​អំពី វិធីសាស្រ្ត​ដែល​បង្កើន​ភាព​ឈ្លាសវៃ នៃការ​ជំរុញ​ខ្លួនឯង ឱ្យទទួល​ទាន​អាហារ​សម្រន់​ដែលមាន​សារធាតុ​ចិញ្ចឹម​ ដូចជា អាហារ​ដែល​ផ្សំពី​បន្លែបង្ការ ផ្លែឈើ គ្រាប់​ធញ្ញជា​តិ, ទឹកដោះគោ, ឬក៏អាហារដទៃៗ ទៀតដែល​មានតួនាទី​ទ្រទ្រង់ទៅ​កាន់សុខភាព នៃរាងកាយទាំងមូល។

១. នៅក្នុង​ទូរទឹកកក ៖ រក្សាទុក​តែអាហារ​ដែលមាន​សារធាតុ​ចិញ្ចឹម​ប៉ុណ្ណោះ ដើម្បីផ្តល់​ជម្រើស​ដែលល្អ​ចំពោះ​សុខភាព ដែលវិធីនេះ​ជាការ​បង្កើន​ភាព​ទាក់ទាញ​ចំពោះខ្លួនឯង​ឱ្យមាន​ចិត្តចង់​ទទួលទាន​អាហារ​ល្អៗ ជាពិសេស​នៅ​ពេល​ឃ្លាន​ខ្លាំង។

២. កាត់​បន្ថយ​ម្តងបន្តិច ៖ ការផ្តាច់​អាហារ​ផ្អែម ឬអាហារ​សម្រន់​ដែល​ខ្លួន​ចូល​ចិត្ត​ភ្លាមៗ អាចនឹង​ពិបាក ដូច្នេះ​ការ​បង្កើន​ជម្រើស​បន្ថែម ឬក៏​អនុញ្ញាត​ឱ្យទទួល​ទាន​ម្តងម្កាល នូវអាហារ​ដែល​ខ្លួន​ចង់ញាំ ដោយគ្រាន់​តែញាំ​អាហារដែល​មានជីវជាតិ​បន្ថែមឱ្យ​ច្រើន​ជាងអាហារ ដែលមិន​ផ្តល់​ប្រយោជន៍​ទៅកាន់​រាងកាយ។

៣. កាលវិភាគ ៖ ការធ្វើ​កាលវិភាគ​ទៀត​សោត គួររៀបចំ ទាំង​អាហារ​ប្រចាំថ្ងៃ និង​អាហារ​សម្រន់ នៅពេល​ដែល​មានផែនការ និង​ការ​បរិភោគ​បាន​ត្រឹមត្រូវ ជួយឱ្យខ្លួន​ឯងមិន​មើល​រំលង នៃ​តម្រូវការ នៅពេល​ណាមួយ​នោះទេ! មិនថា​អាហារ​ពេលព្រឹក ឬអាហារ​ពេលថ្ងៃ! ហើយ​គុណវិបត្តិ នៃការ​មើលរំលង​ពេលវេលា​ដែលត្រូវ​ទទួល​ទានអាហារ រឹងរឹត​តែជំរុញ​ឱ្យឃ្លាន​ខ្លាំង​លើស​ដើម រួមទាំង​នាំឱ្យការ​ទទួលទាន​អាហារ​ដែលមិន​ចាំបាច់​កើត​មាន​ជាហូរហៀរ! ព្រោះ​ពេល​ឃ្លានខ្លាំង មិនសូវ​ជាបាន​ពិចារណា​លម្អិត អំពី​គុណភាព​នៃ​អាហារ​នោះទេ។

៤. ការបរិភោគ​ដោយ​មាន​សតិ​រឭកដឹង ៖ កាល​ដែលទទួល​ទានដោយ​មាន​សតិនៅ​នឹងខ្លួន ជួយ​កុំឱ្យខ្លួន​ឯង​ហូប​តិច​ពេក ឬច្រើន​ពេក រួមទាំង​ជួយ​រំលឹក​ផងដែរ​ថា តើអ្វីដែល​កំពុងតែ​ហូបនៅ​ពេល​បច្ចុប្បន្ន​នេះ បានផ្តល់​គុណ​តម្លៃទៅ​កាន់​សុខភាព​ផ្លូវកាយ​របស់ខ្លួន​ឯង​បាន​កម្រិតណា? ដើម្បីឱ្យ​មានសតិ រឭកដឹង​អំឡុង​ពេល​កំពុង​ញាំទៅ​បាន គួរកាត់បន្ថយ​ការ​ញាំ​បណ្តើរ ចុច​ទូរស័ព្ទ​បណ្តើរ ញាំ​បណ្តើរ​មើល​ទូរទស្សន៍​បណ្តើរ រួមទាំង​កាត់បន្ថយ​សកម្មភាព​ដទៃៗទៀត ដែលបង្កបាន​នូវការ​រំខាន​អំឡុង​ពេល​ទទួល​ទាន​អាហារ។

៥. អាន​អំពីធាតុផ្សំ​មុនពេល​ទិញ​អាហារ​កញ្ចប់​នៅ​ទីផ្សារ ៖​ រៀងរាល់ពេល​ទិញ​ទំនិញ​ស្រាប់ៗ ដែលមាន​លក់នៅ​តាមផ្សារ សូមកុំមើល​រំលង​នៅត្រង់​ចំណុច​នេះ អាហារ​ដែលមាន​ការ​ផលិត​តាម​ស្តង់ដា តែងតែ​មាន​ការ​បញ្ជាក់​នៅលើ​កញ្ចប់ ឬកំប៉ុង​ថា មាន​ធាតុផ្សំ​ដែល​ផលិតអាហារ​នីមួយៗ​មានអ្វីខ្លះ ដូចជា តើមាន​ជាតិ​ស្ករ​ប៉ុន្មាន មាន​ប្រូតេអ៊ីន​ប៉ុន្មាន មាន​កាល់ស្យូម​ប៉ុន្មាន រួមទាំង​មានការ​រៀបរាប់​លម្អិត​បន្ថែម​ជាច្រើន​ទៀត កាលដែល​មាន​ទម្លាប់​អាន ក៏ជា​ឱកាស​ក្នុងការ​ផ្ទៀងផ្ទាត់ អំពីប្រភេទ​អាហារ​ដែលខ្លួន​អាឡែរហ្ស៊ី ដែលនេះ​មិនត្រឹមតែ​ជួយឱ្យ​សុខភាព​ល្អតែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​បង្ការ​ហានិភ័យ នៃ​អាការ​ធ្ងន់ធ្ងរ​ណា​មួយ​កើត​មាន។

៦. ខ្ចប់​អាហារ​ល្អៗយក​មក​តាម​ខ្លួន​ជានិច្ច ៖ ការខ្ចប់​អាហារ​ល្អៗ​តាមខ្លួន គួរតែធ្វើ​ឱ្យក្លាយជា​ទម្លាប់​ប្រចាំថ្ងៃ ដូចដែល​ទម្លាប់​រក្សា​អាហារ​ល្អៗ​នៅក្នុង​ទូរ​ទឹកកក​ដូចគ្នាដែរ ដោយ​យក​តាមខ្លួន​ដូចជា ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ជាដើម ព្រោះ​របស់ទាំងនេះ ងាយស្រួល​ដាក់​តាមខ្លួន ហើយផ្តល់​អត្ថប្រយោជន៍​ចំពោះ​ថាមពល​រាងកាយ និង​សុខភាព​ក្នុង​រយៈពេលវែង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *