សម្តេចតេជោ ហ៊ុន សែន ៖ ការអប់រំកូនបានល្អ​ម្តាយឪពុកមិនគួរប្រៀបធៀបកូនខ្លួនឯងទៅនឹងកូនអ្នកដទៃ

ភ្នំពេញ​ – ក្នុងពិធីសំណេះសំណាល​ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A នាព្រឹកថ្ងៃអង្គារ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ម្តាយឪពុក ឬអាណាព្យាបាល កុំវាយតម្លៃ បន្តុះបង្អាប់ និងប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ អាចនាំឱ្យកូនបំបាក់ទឹកចិត្ត ប៉ុន្តែគួរជំរុញទឹកចិត្ត ឬជួយបង្ហាត់បង្រៀនកូនបន្ថែម។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ៖

“បទពិសោធរបស់ខ្ញុំនៅក្នុងការគ្រប់គ្រងកូន បណ្តុះបណ្តាលកូនចាត់ទុកថា ខ្ញុំទទួលបានជោគជ័យហើយ តែខ្ញុំនៅតែមានកាតព្វកិច្ចរួមចំណែកជាមួយកូនខ្ញុំ ដើម្បីបណ្តុះបណ្តាលចៅរបស់ខ្ញុំ ! តំណមដែលខ្ញុំឱ្យកូនរបស់ខ្ញុំតម គឺដាច់ខាតកុំនិយាយថា ឯងមួយថ្ងៃមួយថ្ងៃគិតតែលេងហ្គេម ឯងមើលកូនគេនោះគេរៀនពូកែ កុំឱ្យសោះ (កុំប្រើពាក្យទាំងនេះ) …”

នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តថា ទោះបីជាកូនខ្លួនឯងពេលនេះ រៀនមិនសូវពូកែនិងមិនបាននិទ្ទេសល្អដូចជាកូនអ្នកដទៃក៏ដោយ ក្នុងនាមជាមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ សូមកុំវាយតម្លៃ បន្តុះបង្អាប់ និងប្រៀបប្រដូចខ្លួនជាមួយកូនអ្នកដទៃ ដែលនេះជាការវាយបំបាក់ទឹកចិត្តខ្លាំងណាស់ចំពោះកូនៗរបស់ខ្លួនឯង ដូចនេះត្រូវតែលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងសិក្សាបន្តទៀត ដើម្បីទទួលបាននិទ្ទេសល្អ។

សម្ដេចតេជោបញ្ជាក់បន្ថែមថា បើសិនជាអាណាព្យាបាលកំពុងតែមើលឃើញពីចំណុចមួយចំនួនដែលអាចដឹងអំពីបញ្ហានៃការរៀនខ្សោយរបស់កូនៗ ឪពុកម្ដាយគួររិះរកវិធីក្នុងជួយបង្ហាត់បង្រៀនបន្ថែមនៅផ្ទះ ដើម្បីការជួយបន្ថែមបន្ទាប់ពីរៀនជាមួយគ្រូនៅសាលារៀន។

គួរជម្រាបជូនថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ដោយម្នាក់ទទួលបានថវិកាម្នាក់២លានរៀល, សៀវភៅអប់រំទូន្មានរបស់ព្រះភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង​ ។ ក្នុងនោះ Ipad ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ ចំនួន១ និងប្រាក់កាក់មាសក្នុងម្នាក់ទទួលបានចំនួន ១​ ។

ចំពោះលោកគ្រូ អ្នកគ្រូដែលជានាយកសាលាបានអញ្ជើញចូលរួម ម្នាក់ៗទទួលបានថវិកាចំនួន ១លានរៀលជាមួយសៀវភៅអប់រំទូន្មាន ២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១ គ្រឿងនិងប្រាក់កាក់មាសដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ម្នាក់១ ហើយសាលានីមួយៗដែលមានសិស្សជាប់និទ្ទេស​ (A) ក្នុងមួយសាលាទទួលបានថវិការ៣លានរៀល​ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...