ភ្នំពេញ- នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA ចំនួន ១,៧៥៣នាក់ ដោយក្នុងម្នាក់ថវិកា ២លានរៀល ប្រាក់ស្លឹង១ និងiPad មួយគ្រឿង ព្រមទាំងសៀវភៅអប់រំទូន្មាន២ក្បាល គឺសៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង។
ដោយសារតែបញ្ហាកូវីដ-១៩ សម្តេចតេជោខកខានបានជួបសិស្សដែលប្រឡងជាប់និទ្ទេស A ទាំងជាង១៧០០នាក់ ទន្ទឹមគ្នានេះ ក្រោយពីស្ថានភាពធូរស្រាល នៃជំងឺកូវីដ១៩នៅកម្ពុជាបានធូរស្រាល និងស្របពេលសម្តេចបានប្រកាសពីការដកបំរាមពាក់ម៉ាស់នៅទីសាធារណៈ ដូច្នេះសម្តេចនឹងជួបសិស្សនិទ្ទេស A ឡើងវិញ។ នេះបើតាមការថ្លែងក្នុងឱកាសពិធីបិទសន្និបាទបូកសរុបការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្រោងនឹងជួបសិស្សជាប់និទ្ទេស A ឡើងវិញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស កំឡុងនៃវិបត្តិជំងឺកូវីដ១៩ ដោយទទួលបានលទ្ធផលល្អប្រសើរនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានសិស្សរហូតដល់ទៅ ១,៧៥៣នាក់ជាប់និទ្ទេស A ជារឿងមួយដែលសម្តេចនឹកស្មានមិនដល់។
គួរជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២០-២០២១ បានប្រព្រឹត្តទៅកាលពីចុងខែធ្នូ ឆ្នាំ២០២១ ដោយក្នុងនោះជាលទ្ធផល មានបេក្ខជនរហូតដល់ទៅជាង៧ម៉ឺននាក់ ក្នុងចំណោមបេក្ខជនជាង១១ម៉ឺននាក់ដែលដាក់ពាក្យប្រឡង។ ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A មានរហូតទៅដល់ចំនួន ១,៧៥៣នាក់។

គួររំលឹកថា កាលពីឆ្នាំ២០១៩ បេក្ខជនទទួលបាននិទ្ទេសA មានចំនួន ៤៤៣នាក់ បើធៀបនឹងបេក្ខជនទទួលបាននិទ្ទេសA ក្នុងឆ្នាំ២០២១ មានចំនួន ១,៧៥៣នាក់ ដែលជាសញ្ញាវិជ្ជមានមួយរបស់វិស័យអប់រំ បើទោះជាស្ថិតក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិកូវីដ-១៩៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/12/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2024
សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2024
វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2024
អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2024
ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































