“ពិព័រណ៍អប់រំឆ្នាំ២០២៤” នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ

កម្មវិធីពិព័រណ៍អប់រំ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ចុងសប្តាហ៍នេះ ចាប់ពីវេលាម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៨:០០ យប់ ដែលធ្វើឡើងនៅទីតាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយអនុញ្ញាតឱ្យសិស្ស​និស្សិត​ចូលរួមដោយសេរី។

បើតាមក្រុមការងាររៀបចំកម្មវិធី បានឱ្យដឹងថា កម្មវិធីពិព័រណ៍អប់រំឆ្នាំ២០២៤ របស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ស.ភ.ន.វ.ស) ត្រូវបានធ្វើឡើងក្នុងបំណងដូចខាងក្រោម៖

  • លើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយជាសាធារណៈអំពីសមិទ្ធផលរបស់ មហាវិទ្យាល័យទាំង៤ សាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូ និងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ។
  • ផ្តល់ឱកាសដល់ក្រុមហ៊ុន ធនាគារ ក្រុមហ៊ុនមេធាវី អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ស្ថាប័នពួកគេ។
  • ផ្តល់ឱកាសដល់គ្រឹះស្ថានឧត្តមសិក្សា ក៏ដូចជាស្ថាប័នរដ្ឋាភិបាលផ្សេងទៀត ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយសកម្មភាពការងាររបស់ពួកគេ។
  • បង្កើតឱកាសឱ្យសិស្ស និស្សិត ចូលរួមបង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ទៅលើការសិក្សារបស់ខ្លួន។
  • បង្កើតឱកាសសម្រាប់សិស្សវិទ្យាល័យបានចូលរួមទស្សនា និងស្វែងយល់ពីជំនាញតាមបណ្ដាលគ្រឹះស្ថានឧត្តមសិក្សានានា។

បន្ថែមពីនេះ ពិព័រណ៍អប់រំ ក៏មានកម្មវិធីដ៏សប្បាយនិងមានន័យយ៉ាងច្រើនដូចជា ការដាក់តាំងបង្ហាញស្ដង់អាហារ សៀវភៅ និងសម្ភារៈផ្សេងៗ រហូតដល់១០០ស្ដង់ ការប្រគំតន្ត្រី ការសម្តែង និងការលេងល្បែងកំសាន្តផ្សេងៗ ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ ពីវាគ្មិនកិត្តិយសអំពីដំណើរជីវិតក្នុងសាកលវិទ្យាល័យ និងការអភិវឌ្ឍនព្រមទាំងការចែកធម្មទានសៀវភៅចំនួន១៥០០ក្បាល។

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ធ្លាប់បានរៀបចំកម្មវិធីពិព័រណ័អប់រំនេះ កាលពីឆ្នាំ២០២៣ ដែលបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ ប្រមាណ ២០០០០ នាក់ ដោយកម្មវិធីពិព័រណ៍អប់រំ ក្នុងឆ្នាំនេះវិញរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៣០ ០០០ នាក់ផងដែរ។ កម្មវិធីពិព័រណ៍អប់រំឆ្នាំ២០២៤នេះ គឺជាកម្មវិធីដ៏សប្បាយរីករាយមួយ ដែលអ្នកចូលរួមមិនត្រឹមតែទទួលបានការកម្សាន្ត និងបង្កើតអនុស្សាវរីយ៍ល្អៗផងទេ ថែមទាំងអាចរៀនសូត្របន្ថែមទៀតពីបទពិសោធន៍និងចំណេះដឹងរបស់វាគ្មិនកិត្តិយសនៅក្នុងកម្មវិធីនេះផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *