លក្ខណៈកត់សម្គាល់​ដែល​បង្ហាញ​ថា ​រាងកាយរបស់​អ្នក​កំពុង​ខ្វះ​ជាតិ​ប្រូតេអ៊ីន

ប្រូតេអ៊ីនក្នុងកម្រិតសមល្មមមានភាពសំខាន់ចំពោះសុខភាពរាងកាយ ព្រោះសារធាតុចិញ្ចឹមទាំងអស់ ជំរុញឱ្យរាងកាយទទួលបាននូវសុខភាពល្អ ហើយប្រូតេអ៊ីនមានតួនាទីក្នុងការជួសជុលកោសិកាចាស់ៗ និងជំរុញរាងកាយឱ្យមានភាពលូតលាស់។ តាមរយៈ​ Webmd បានបង្ហាញពីលក្ខណៈកត់សម្គាល់មួយចំនួនដូចជា រាងកាយត្រូវការប្រូតេអ៊ីនបន្ថែមនៅពេលអារម្មណ៍ប្រែប្រួលលឿន មិនមានថាមពលគ្រប់គ្រាន់ និងឧស្សាហ៍ឃ្លានជាដើម។

អារម្មណ៍ប្រែប្រួលលឿន ៖ មនុស្សធ្លាក់ទឹកចិត្ត ក៏អាចបណ្តាលឱ្យរាងកាយមានសារធាតុ dopamine និង serotonin នៅកម្រិតមួយមិនគ្រប់គ្រាន់ ដែលកត្តានេះហើយជំរុញឱ្យអារម្មណ៍ផ្លាស់ប្រែជាញឹកញាប់។

សក់ឬក្រចក និងស្បែកមានបញ្ហាផ្ទួនៗ ៖ ត្បិតថាអាហារមិនមែនជាប្រភព នៃបញ្ហាតែមួយមុខ ប៉ុន្តែក៏ជាកត្តាដែលគួរយកមកពិចារណាដែរ។ ហើយការកត់សម្គាល់តាមរយៈសក់ ឬក្រចកនិងស្បែកមានបញ្ហា អាចថាមានភាពងាយស្រួលជាងគេ ពិនិត្យមើលតាមរយៈរូបភាពដូចជាសក់ផុយស្រួយជ្រុះច្រើន ស្បែកស្ងួតឬប្រេះ និងក្រចកដៃមានស្នាមស្រាំ។

ខ្សោះថាមពល ៖ អាការថាមពលថមថយ មិនមែនបណ្តាលមកពីការបរិភោគមិនឆ្អែតតែមួយមុខនោះទេ ប៉ុន្តែការទទួលទានដែលមិនមានសារធាតុចិញ្ចឹមទៅវិញទេ ទើបជាចំណោទបញ្ហា ហើយនៅពេលរាងកាយខ្វះប្រូតេអ៊ីនអាចធ្វើឱ្យរាងកាយមានចលនាមិនស្វាហាប់ល្អ សាច់ដុំចុះខ្សោយ ជាពិសេសប្រូតេអ៊ីនសំខាន់សម្រាប់មនុស្សដែលមានអាយុលើសពី៥៥ឆ្នាំ។

ប្រភេទអាហារដែលបន្ថែមប្រូតេអ៊ីន ៖ ដោយសារតែបរិបទ នៃការរស់នៅរបស់មនុស្សម្នាក់ៗខុសគ្នា នោះទម្លាប់នៃការទទួលទានក៏មានភាពខុសគ្នាដែរ តើធ្វើយ៉ាងណាដើម្បីឱ្យរបៀប នៃការទទួលទានមានភាពងាយស្រួល? ដើម្បីបង្កើនប្រូតេអ៊ីនទៅកាន់រាងកាយគួរក្រឡេកទៅមើលប្រភេទអាហារមួយចំនួនដូចជា ប្រភេទសាច់ ឬត្រីគ្រប់ប្រភេទ ឬក៏ស៊ុតសត្វ ដែលប្រភេទអាហារមួយនេះមានលក់ស្ទើរគ្រប់ទីកន្លែង។ ហើយក្រៅពីសាច់ ឬស៊ុត លោកអ្នកក៏អាចជ្រើសរើសសណ្តែកដើម្បីទទួលទានក្នុងការផ្តល់ប្រូតេអ៊ីន ទៅកាន់រាងកាយបន្ថែម មិនថា ជាសណ្ដែកដី ឬសណ្ដែកសៀង និងសណ្តែកដទៃទៀត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...