ទម្លាប់រស់នៅទាំង៨របស់មនុស្សរីករាយ

ការរស់នៅដោយមានសេចក្ដីសុខសុភមង្គល ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាគោលបំណងដ៏ធំបំផុតរ​បស់មនុស្សគ្រប់គ្នា។ យោងតាមការស្រាវជ្រាវរបស់ APA PsycNet បានបង្ហាញថា ភាពរីករាយរបស់មនុស្សគឺផ្អែកលើកត្តាបីរួមមាន វត្តមាននៃអារម្មណ៍វិជ្ជមាន អវត្តមាននៃអារម្មណ៍អវិជ្ជមាន និងការពេញចិត្តចំពោះជីវិត។

ខាងក្រោមនេះ គឺជាទម្លាប់ទាំង ៨ដែលជួយពង្រឹងមូលដ្ឋានគ្រឹះនៃភាពរីករាយទាំងបីដែលមនុស្សរីករាយតែងតែអនុវត្ត៖

១. ពេញចិត្តនឹងសមិទ្ធផលតូចៗ ៖ អ្នក​ប្រហែលជាគិតថា លុយជាប្រភពនៃសុភមង្គល ហើយការមានប្រាក់រាប់លានដុល្លារក្នុងកុងធនាគារនឹងធ្វើឱ្យអ្នកសប្បាយចិត្ត ប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវរបស់ NYSSCPA បានបង្ហាញថា មនុស្សដែលមានលុយច្រើន គឺមិនសូវសប្បាយចិត្តនោះទេ។ ប៉ុន្តែការពេញចិត្តនឹងអ្វីដែលខ្លួនកំពុងមាន រីករាយនឹងសមិទ្ធផលតូចៗដែលខ្លួនបានសម្រេច និងអារម្មណ៍វិជ្ជមានទៅវិញទេ ដែលជាប្រភពនៃភាពរីករាយ។

២. មានគោលបំណងក្នុងជីវិត៖ យោងតាមការស្រាវជ្រាវបង្ហាញថា ការបង្កើតគោលបំណងក្នុងជីវិតមានឥទ្ធិពលខ្លាំងទៅលើសុភមង្គល និងសុខុមាលភាពរបស់យើង។ លោកវេជ្ជបណ្ឌិត Steven Stosny ជាអ្នកនិពន្ធ និងចិត្តវិទូ បានលើកឡើងថា “ការដឹងគោលដៅ និងអត្ថន័យនៃជីវិតដែលខ្លួនឯងចង់បាន គឺជាមូលហេតុចម្បងដែលជំរុញឱ្យអ្នកក្រោកនាពេលព្រឹកដោយរីករាយ។ ប៉ុន្តែប្រសិនបើអ្នកមិនដឹងពីគោលបំណង និងវិធីបង្កើតអត្ថន័យសម្រាប់ជីវិតខ្លួនឯងទេ អ្នកនឹងមិនអាចរស់ដោយរីករាយឡើយ។”

៣. កាត់បន្ថយការគិត និងអារម្មណ៍អវិជ្ជមាន៖ ដំណើរជីវិតជៀសមិនផុតពីបញ្ហា និងភាពតានតឹងនោះទេ។ ប្រសិនបើអ្នកព្យាយាមធ្វើជាមនុស្សរីករាយគ្រប់ពេល អ្នកអាចក្លាយជាមនុស្សវិជ្ជមានតុកសិក (Toxic positivity)ទៅវិញ។ ជំនួសឱ្យភាពរីករាយក្លែងក្លាយ អ្នកគួរទទួលស្គាល់ការពិត និងបើកចិត្តប្រឈមមុខនឹងបញ្ហា។ លើសពីនេះអ្នកអាចធ្វើសកម្មភាពណាមួយដែលអាចកាត់បន្ថយភាពតានតឹង ដូចជាហាត់ប្រាណ ឬសរសេរកំណត់ហេតុជាដើម។ នៅពេលដែលអ្នកអាចរកវិធីកាត់បន្ថយភាពតានតឹង សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តក៏ប្រសើរឡើងផងដែរ។

៤. ថែសុខភាពរាងកាយ៖ រលកអារម្មណ៍ និងសុខុមាលភាពរបស់មនុស្ស គឺមានទំនាក់ទំនងទៅនឹងសុខភាពរាងកាយ។ កាលណាយើងមានសុខភាពល្អ អារម្មណ៍ល្អដូចគ្នា ម្ល៉ោះហើយ បានជាយើងត្រូវមានរបបអាហារត្រឹមត្រូវ គេងគ្រប់គ្រង និងហាត់ប្រាណជាប្រចាំ។ ជាទូទៅ មនុស្សដែលមានភាពរីករាយជាមនុស្សមានសកម្មភាពជាប្រចាំ ជាមួយគ្នានេះភាពសកម្មគឺជាឱសថដ៏ស័ក្តិសិទ្ធិដែលអាចកាត់បន្ថយភាពតានតឹង និងបញ្ហាថប់បារម្ភ។

៥. រស់នៅក្នុងបច្ចុប្បន្នភាព៖ មនុស្សរីករាយ ជាបុគ្គលដែលផ្តោតក្នុងការរស់នៅក្នុងពេលបច្ចុប្បន្ន។ មិនថា គេបានឆ្លងកាត់រឿងអ្វី ឬអាចប្រឈមមុខនឹងបញ្ហាធំប៉ុនណានាពេលអនាគតនោះទេ គេនៅតែមានគោលជំហរមួយជាក់លាក់ជានិច្ច ដោយតាំងចិត្តថា ត្រូវតែបំពេញភារកិច្ចក្នុងពេលបច្ចុប្បន្នឱ្យបានល្អបំផុត។ មែនទែនទៅ អារម្មណ៍អវិជ្ជមាន ច្រើនតែកើតឡើងដោយសារការគិតពីអតីតកាលដែលយើងធ្លាប់ឆ្លងកាត់ និងអនាគតដែលមិនទាន់កើតឡើង។

៦. មិនដែលប្រៀបធៀប៖ ការប្រកួតប្រជែងគឺជាកម្លាំងជំរុញដែលនាំឱ្យមានភាពរីកចម្រើន ប៉ុន្តែការប្រៀបធៀបសមត្ថភាពខ្លួនឯងនឹងអ្នកដទៃគឺជាប្រភពនៃសេចក្ដីទុក្ខ។ ព្រោះថា នៅក្នុងពិភពលោកនេះ តែងតែមានមនុស្សដែលពូកែ ស្អាត និងឆ្លាតជាងយើងជានិច្ច។ ម្យ៉ាងវិញទៀត ការប្រៀបធៀបក៏ជាប្រភពដែលធ្វើឱ្យយើងបាត់បង់ទំនុកចិត្តពោះខ្លួនឯងផងដែរ។ ហេតុផងនេះ ទើបនាំឱ្យមនុស្សរីករាយមិនដែលប្រៀបធៀបខ្លួនឯងជាមួយនរណាម្នាក់។ ម្យ៉ាងគេយល់ច្បាស់អំពីផ្លូវជីវិតដែលគេត្រូវដើរ និងផ្តោតលើការអភិវឌ្ឍខ្លួនជានិច្ច។

៧. ផ្ដោតលើអ្វីដែលគេអាចគ្រប់គ្រង៖ មនុស្សរីករាយយល់ច្បាស់ពីដំណើរជីវិត គេដឹងថា មានរឿងជាច្រើនដែលគេមិនអាចបញ្ឈប់ដំណើររបស់វាបាន។ ម្យ៉ាងវិញទៀតគេដឹងថា ក្នុងដំណើរជីវិត គឺមិនអាចមិនជួបឧបសគ្គនោះទេ ហេតុនេះការទទួលស្គាល់ការពិត និងផ្ដោតតែលើអ្វីដែលខ្លួនឯងគ្រប់គ្រងបាន គឺជាមធ្យោបាយដែលល្អបំផុត ដើម្បីបង្កើតសេចក្ដីសុខសម្រាប់ខ្លួនឯង។

៨. ចេះជួយយកអាសារអ្នកដទៃ៖ “ការផ្ដល់ឱ្យគឺជាការទទួល” មានន័យថា នៅពេលដែលយើងផ្ដល់អ្វីមួយ ឬជួយយកអាសារអ្នកដទៃ យើងនឹងទទួលបានកាដូពិសេសត្រឡប់មកវិញ ហើយកាដូនោះគឺភាពរីករាយ និងសេចក្ដីសុខផ្លូវចិត្ត។ ជាមួយគ្នា ភស្តុតាវិទ្យាសាស្ត្រក៏បានបង្ហាញផងដែរថា នៅពេលដែលយើងជួយអ្នកដទៃដោយស្មោះចេញពីចិត្ត វានឹងជំរុញឱ្យមានការផ្លាស់ប្ដូរសរីរវិទ្យាក្នុងខួរក្បាលរបស់យើង ដែលមានទំនាក់ទំនងទៅនឹងសេចក្ដីសុខផ្លូវចិត្ត។ យោងតាមហេតុផលនេះហើយ បានជាយើងតែងតែឃើញមនុស្សរីករាយ ចូលចិត្តជួយយកអាសារអ្នកដទៃ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។