វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល និងយុវជន​ដែល​បាន​ឧទ្ទេសនាមដោយរដ្ឋបាលខេត្ត ស្រុក ឃុំសង្កាត់ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ប្រកាស​ជ្រើសរើស​សិក្ខាកាម​ឱ្យ​ចូលរួមជំនាញ សម្រាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ដោយ​ឥតគិតថ្លៃសរុបចំនួន ១២៦០នាក់។

ក្នុងនោះជំនាញដែលផ្តល់ជូនរួមមាន ៖ ការដំឡើង​បណ្តាញអគ្គិសនីក្នុងអគារ , ការថែទាំ និងជួសជុលរថយន្ត, សេវាកម្មកុំព្យូទ័រ , ការងារកំបោរ , ការដំឡើងបណ្តាញបំពង់ទឹក, ការថែទាំ និង​ជួសជុលអគ្គិសនីរថយន្ត, ការថែទាំ និង​ជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការរចនាក្រាហ្វិក​ដោយកុំព្យូទ័រ, សេវាកម្មរដ្ឋបាល, សេវាកម្ម​បរិក្ខា​ត្រជាក់​ក្នុងគេហដ្ឋាន, ធុរកិច្ចភេសជ្ជៈ, ការកែច្នៃបន្លែ និង​ផ្លែឈើ, ជួសជុលទោចក្រយានយន្ត និង ការងារ​ការិយាល័យជួរមុខ។

លក្ខខណ្ឌនៃការជ្រើសរើស ៖ យុវជន​មានអាយុ​ចាប់ពី១៥ឆ្នាំឡើង, យុវជន​មានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ ឬ២) ឬបណ្ណគ្រួសារងាររងហានិភ័យ, យុវជន​មក​ពីគ្រួសារដែលសមាជិកមានបណ្ណសម្គាល់​ជនមានពិការភាព, យុវជន​មក​ពី​គ្រួសារ​ដែល​សមាជិក​មានបណ្ណ​មូលនិធិសមធម៌សុខាភិបាល, យុវជន​ដែលឧទ្ទេសនាមដោយ រដ្ឋបាល​ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់។

អត្ថប្រយោជន៍ដែលទទួលបាន ៖ ការសិក្សា​ដោយ​ឥតបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភ​ប្រចាំខែចំនួន ២៨ម៉ឺនរៀល​ក្នុង១ខែ ដោយសិក្សា​ពេញម៉ោង សម្រាប់យុវជន​មានបណ្ណសមធម៌ ឬបណ្ណ​គ្រួសារងាយរងហានិភ័យ, មានផ្តល់ការប្រឹក្សា​យោបល់​ពីការ​ជ្រើសរើស​ជំនាញ និងព័ត៌មាន​ទីផ្សារ​ការងារ, ផ្តល់​កន្លែង​ចុះ​កម្មសិក្សា​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និង​ក្រុមហ៊ុនឯកជន, ទទួល​បាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ និង​ឱកាស​បន្ត​ការ​សិក្សា, ទទួលបានជំនាញមួយ​ពិតប្រាកដ​ដែល​ទីផ្សារ​ការងារ​កំពុងត្រូវការ, ទទួលបាន​ឱកាស​ការងារ​ធ្វើសមរម្យ និង​ចំណូលទៀងទាត់។

ឯកសារភ្ជាប់ក្នុងការ​ដាក់ពាក្យចូលរៀន ៖ សៀវភៅគ្រួសារ, សំបុត្រ​កំណើត, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, រូបថតថ្មីផ្ទៃពណ៌ខៀវ (៤x៦) ៤សន្លឹក និង (៣x4) ២សន្លឹក, បណ្ណសមធម៌ ឬ​បណ្ណសម្គាល់គ្រួសារងាររងហានិភ័យ ឬបណ្ណសម្គាល់ជនមានពិការភាព ឬបណ្ណមូលនិធិ​សមធម៌សុខាភិបាល ឬលិខិត​ឧទ្ទេសនាមដោយរដ្ឋបាលខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់។

កាលបរិច្ឆេទចុះឈ្មោះចូលរៀន ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូត​ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០២៤ ។ កាលបរិច្ឆេទ​ចូលរៀន ៖ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

សម្រាប់ព័ត៌មានបន្ថែម និង​ការដាក់ពាក្យ សូល​ទៅ​កាន់​អាសយដ្ឋានបណ្តោះអាសន្នរបស់វិទ្យាស្ថាន ស្ថិត​នៅ​ភូមិ​កងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 095 934 447៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។