អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

មុខវិជ្ជា​ដែលអាហារូបករណ៍ផ្តល់ជូន​រួមមាន៖ ១កន្លែង​សម្រាប់​ជំនាញ​សិល្បៈ វប្បធម៌ តូយ៍តន្រ្តី ចម្រៀង ភាពយន្ត, ៣កន្លែង សម្រាប់​ការ​សិក្សា​ជំនាញ​នុយ​ក្លេអ៊ែរ​ស៊ីវិល និង​ជំនាញ​ពាក់ព័ន្ធ និង ៣៦កន្លែង​សម្រាប់​ការ​សិក្សា​ជំនាញ​ទូទៅ​ជាង ៥០០មុខ​ដូចជា វេជ្ជសាស្រ្ត វិស្វកម្ម​យន្តហោះ វិស្វកម្មមេកានិច សំណង់ស៊ីវិល ស្ថាបត្យកម្ម ព័ត៌មាន​វិទ្យា ទំនាក់ទំនង​អន្តរជាតិ វិទ្យាសាស្រ្ត​នយោបាយ សេដ្ឋកិច្ច គ្រប់គ្រង ច្បាប់ បរិស្ថាន កសិកម្ម ទេសចរណ៍ វិទ្យាសាស្រ្ត​អាហារូបត្ថម្ភ។ល។

ឯកសារ​ដែលបេក្ខជន​ត្រូវ​បំពេញ​រួមមាន ៖ លិខិតឆ្លង​ដែន​ (មានសុពលភាព​ ១ឆ្នាំ៦ខែ គិតត្រឹម​ថ្ងៃដាក់ពាក្យ), លិខិតពិនិត្យសុខភាព​ទូទៅបញ្ជាក់ថា គ្មាន​ជំងឺអេដស៍ ជំងឺថ្លើម និង​ជំងឺរបេង ដែលចេញដោយនាយកដ្ឋាន​សុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ឬដោយមន្ទីរពេទ្យរដ្ឋ, សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​ដែលមានតម្លៃស្មើ (ភ្ជាប់​ជាមួយ​ព្រឹត្តិបត្រ​ពិន្ទុ​ការសិក្សា​ប្រចាំឆ្នាំសម្រាប់​សញ្ញាបត្រ​ដែល​គ្មាន​បញ្ជាក់និទ្ទេស) សម្រាប់បេក្ខជន​ស្នើ​សុំបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ឯកទេស, សញ្ញាបត្របរិញ្ញាបត្រ និង​ព្រឹត្តិបត្រ​ពិន្ទុការសិក្សា សម្រាប់បេក្ខជន ស្នើ​សុំ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់, សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ព្រឹត្តិបត្រ​ពិន្ទុ​ការ​សិក្សា សម្រាប់​បេក្ខជន ស្នើ​សុំ​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត និង ឯកសារជំនួយ​ផ្សេងៗ (ប័ណ្ណសរសើរ មេដាយប្រឡង សញ្ញាបត្រ​ភាសាបរទេស លិខិតថ្លែង​អំណរគុណ។ល។) ប្រសិនបើមាន។ បញ្ជាក់ ៖ ការបកប្រែ​សញ្ញាបត្រ ព្រឹត្តិបត្រ​ពិន្ទុ ត្រូវ​ធ្វើ​ឡើង​នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រ​កម្ពុជា។

ការចុះឈ្មោះ​ស្នើ​សុំ​អាហារូបករណ៍​ធ្វើ​ឡើង​តាមរយៈ​គេហទំព័រ ៖ https://education-in-russia.com ។ កាលបរិច្ឆេទនៃការ​ដាក់ពាក្យ គឺចាប់ពីថ្ងៃជូនដំណឹង​នេះតទៅ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

សម្រាប់ព័ត៌មានលម្អិត សិស្ស និស្សិត សាធារណៈជន​អាច​ទំនាក់ទំនង​មក​ផ្ទាល់​ជាមួយ​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត និង​វប្បធម៌​រុស្ស៊ី ដែលមានអាសយដ្ឋាន ផ្ទះលេខ១០៣ មហាវិថីព្រះនរោត្តម (ទល់មុខ​ក្រសួងអប់រំ យុវជន និងកីឡា) ឬទំនាក់ទំនង​តាមទូរស័ព្ទលេខ ០២៣ ២១៣ ៥០៨៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *