ឯកឧត្តម អ៊ុំ វុទ្ធទី ៖ និស្សិត​កម្ពុជាទៅសិក្សា​នៅ​ប្រទេស​ចិន នៅមិន​មានចំនួនតិចនៅ​ឡើយ បើធៀប​នឹង​ប្រទេសជិតខាងកម្ពុជា

ភ្នំពេញ – បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន១០៨០រូបកំពុងស្នាក់នៅ និងបន្តការសិក្សានៅក្នុងខេត្តក្រុងចំនួន២៧ក្នុងប្រទេសចិន ដោយចំនួននេះគឺជាចំនួនដែលនៅតិចតួចបើធៀបនឹងនិស្សិតឡាវ វៀតណាម ឬថៃ ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍និស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនក្នុងកម្មវិធីសិក្ខាសាលាស្ដីពី « ការផ្សព្វផ្សាយអាហារូបករណ៍ និងវគ្គបណ្ដុះបណ្ដាលបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន» ។

ឯកឧត្ដម អ៊ុំ វុទ្ធទី បានលើកឡើងពីគោលបំណង៤ចំណុចនៃសិក្ខាសាលានេះថា គោលដៅទី១ដើម្បីណែនាំអំពីបច្ចេកទេសការប្រឡងទទួលបានអាហារូបករណ៍ និងវិធីសាស្ត្រស្នើសុំអាហារូបករណ៍ដោយផ្ទាល់សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដោយរួមបញ្ចូលទាំងការគាំទ្រផ្សេងៗពីអាហារូបករណ៍ ។ ទី២ លើកទឹកចិត្តដល់និស្សិតសិក្សាភាសាចិនដើម្បីរៀនត្រៀមស្នើសុំអាហារូបករណ៍(អាហារូបករណ៍ផ្លូវសូត្រទាមទារឱ្យមានកម្រិតHSK3ឡើង) ខាងសមាគមនិស្សិតអាចស្នើសុំការសិក្សាភាសាចិនតាមអនឡាញជាមួយសាលាជូនដោយឥតគិតថ្លៃ ។ ទី៣ ផ្សព្វផ្សាយអំពីវប្បធម៌ចិន ភាពរីកចម្រើន និងភាពស៊ីវិល័យរបស់ប្រទេសចិនតាមរយៈការចែករំលែកបទពិសោធន៍ការសិក្សា ការស្នាក់នៅរបស់វាគ្មិន ។

ជាមួយគ្នានេះ គោលដៅទី៤ ដើម្បីជម្រុញកំណើននិស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនឱ្យបានកាន់តែច្រើន ។ លើសពីនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារដ្ឋប្រជាមានិតចិនបានកំណត់ទិសដៅបន្តជួយសម្របសម្រួលឱ្យនិស្សិតខ្មែរបានទៅសិក្សានៅប្រទេសចិនយ៉ាងតិច៥ពាន់នាក់ក្នុងរយៈពេល៥ឆ្នាំខាងមុខដើម្បីចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស ។

ប្រធានក្រុមប្រឹក្សាភិបាលរូបនេះបានបន្ថែមថា ក្រោយប្រទេសចិនប្រកាសបើកប្រទេសឡើងវិញពីជំងឺកូវីដ-១៩ ចាប់ពីខែកុម្ភះកន្លងមក លោក អ៊ុំ វុទ្ទទីផ្ទាល់ បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចសិក្សានៅសាកលវិទ្យាចំនួន៩ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងអាហារូបករណ៍ជូននិស្សិតកម្ពុជាក្នុងប្រទេសកម្ពុជា ។ លោកបន្តថា អាហារូបករណ៍ទាំងនោះរួមមាន អាហារូបករណ៍រដ្ឋាភិបាលចិន, អាហារូបករណ៍ថ្នាក់ខេត្តក្រុង, អាហារូបករណ៍ផ្លូវសូត្រ, អាហារូបករណ៍ខុងជឺ, អាហារូបករណ៍សាកលវិទ្យាល័យ និងអាហារូបករណ៍កូនចៅចិន ដែលជាអាហារូបករណ៍តម្រូវឱ្យបេក្ខជនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអាចប្រើប្រាស់ភាសាចិនបានសមរម្យ ។

ជាមួយគ្នានេះ ឯកឧត្ដម អ៊ុំ វុទ្ធទី សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់ការសិក្សារបស់យុវជនកម្ពុជាគ្រប់រូបទាំងក្នុង និងក្រៅប្រទេសដែលជាស្ពានសម្រាប់ថ្នាល់បណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងជឿនលឿន ។

គួរបញ្ជាក់ដែរថា នេះជាការលើកឡើងរបស់ឯកឧត្ដម អ៊ុំ វុទ្ធទី ក្នុងសិក្ខាសាលាស្ដីពី « ការផ្សព្វផ្សាយអាហារូបករណ៍ និងវគ្គបណ្ដុះបណ្ដាលបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន» កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ដែលមាននិស្សិត និងសាធារណជនជាងពី៧០០នាក់មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...