ចំណង់ចំណូលចិត្ត​ ​ជំរុញ​អតីត​សិស្ស​និទ្ទេស​ ​A​ ​លោក​ ​សឹម ​សាយ​នរិន្ទ ​ចាប់​ជំនាញ​មេកានិក​រថយន្ត​

​ការ​ជ្រើសរើស​ផ្លូវ​ដើរ​ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ ​គឺជា​ចំណុច​របត់​សំខាន់​មួយ​សម្រាប់​យុវជន​។ ​ខុសពី​សិស្ស​និទ្ទេស​ ​A​ ​ផ្សេង​ទៀត​ដែល​សម្រេចចិត្ត​ឈានជើង​ចូល​មហាវិទ្យាល័យ​ ​ឬ​សាកលវិទ្យាល័យ​ ប៉ុន្តែ​ ​លោក​ ​សឹម ​សាយ​នរិន្ទ ​អតីត​សិស្ស​និទ្ទេស​ ​A​ ​បែរជា​សម្រេចចិត្ត​មក​ចាប់​យក​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​(​TVET​) ​លើ​ផ្នែក​មេកានិក​រថយន្ត​ ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ ហ្ស៊ី ​វេ ​សេ ​(​JVC​)​។​

​លោក​ ​សឹម ​សាយ​នរិន្ទ ​បាន​ឱ្យ​ដឹង​ថា​ ​កាល​នៅ​ថ្នាក់​វិទ្យាល័យ​ លោក​ធ្លាប់​ស្វែងយល់​ពី​ការ​ជួសជុល​រថយន្ត​តាមរយៈ​បណ្តាញ​សង្គម​ ​YouTube​ ​ដោយសារតែ​ចំណង់ចំណូលចិត្ត​ផ្ទាល់ខ្លួន​, ​ប៉ុន្តែ​ការ​សិក្សា​តាមរយៈ​វីដេអូ​មិន​ទាន់​អាច​ផ្តល់​ការ​យល់ដឹង​បាន​គ្រប់គ្រាន់​អំពី​គ្រឿង​បន្លាស់​ និង​ប្រព័ន្ធ​រថយន្ត​នោះ​ទេ​។​ ក្រោយពេល​ចូលរៀន​នៅ​វិទ្យាស្ថាន​ ​JVC​ ​លោក​បាន​ទទួល​ឱកាស​អនុវត្ត​ផ្ទាល់​លើ​រថយន្ត​ ​ដែល​ធ្វើឱ្យ​លោក​អាច​យល់​ពី​មេកានិក​រថយន្ត​បាន​កាន់តែ​ច្បាស់​។​

​”​ការ​រៀន​ជំនាញ​នៅ​ ​JVC​ ​គឺ​លោក​គ្រូបង្រៀន​ច្បាស់​ៗ​តែ​ម្តង​ ​ហើយ​មាន​ការ​អនុវត្ត​ច្រើន​ទៅលើ​ឡាន​ផ្ទាល់​ៗ​ ​ដែល​ធ្វើ​សិស្ស​ចាប់​ទទួល​ចំណេះ ​ជំនាញ​ច្បាស់លាស់​ក្នុង​ខ្លួន​”

​លោក​ ​សាយ​នរិន្ទ ​បាន​ឱ្យ​ដឹង​ថា​ ​ក្រោយពី​បាន​រៀន​ និង​អនុវត្ត​ជាក់ស្តែង​ លោក​អាច​ពិនិត្យ​ ​និង​ដោះស្រាយ​បញ្ហា​រថយន្ត​មួយចំនួន​ដោយ​ខ្លួនឯង​ ​ដែល​ជា​ការ​បង្ហាញ​ថា​ ​ចំណេះដឹង​ទ្រឹស្តី​ ​និង​ការ​អនុវត្ត​ជាក់ស្តែង​អាច​បំពេញ​បន្ថែម​គ្នា​ ​និង​ជួយ​ឱ្យ​សិស្ស​មាន​ជំនាញ​កាន់តែ​រឹងមាំ​។​

​ជំនាញ​មេកានិក​រថយន្ត​ ​គឺជា​ជំនាញ​បច្ចេកទេស​ដែល​សិក្សា​អំពី​ការ​ថែទាំ​ វិភាគ​ ​និង​ជួសជុល​ប្រព័ន្ធ​ផ្សេង​ៗ​លើ​រថយន្ត​ ​ដូចជា​ម៉ាស៊ីន​ ​ប្រព័ន្ធ​អគ្គិសនី​ ​ប្រព័ន្ធ​បញ្ជូន​កម្លាំង​ ​និង​ប្រព័ន្ធ​ហ្វ្រាំង​។​ ក្រោយពេល​រៀន​ចប់​ជំនាញ​នេះ​ ​សិស្ស​អាច​ធ្វើការ​បានជា​ច្រើន​ប្រភេទ​ដូចជា​ ​តាម​ក្រុមហ៊ុន​ ​ឬ​ទៅ​ធ្វើការ​នៅ​តាម​យានដ្ឋាន​ជួសជុល​រថយន្ត​ជាដើម​។

​យ៉ាងណា​ ​សម្រាប់​លោក​ ​សឹម ​សាយ​នរិន្ទ​ ​TVET​ ​គឺ​នាំមក​នូវ​ ​អាហារូបករណ៍​ ​ជំនាញ​ ​និង​ឱកាស​ការងារ​ទូលំទូលាយ ​ជាពិសេស​ជំនាញ​មេកានិក​រថយន្ត​មាន​ទីផ្សារ​ការងារ​ច្រើន​ ​ដោយសារ​ប្រជាជន​នៅ​កម្ពុជា​កាន់តែ​មាន​ការ​ប្រើប្រាស់​រថយន្ត​ច្រើន​ឡើង​ ​ទាំង​នៅ​ទីក្រុង​ ​និង​តាម​បណ្តា​ខេត្ត​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...