គន្លឹះ៥ នៃ​ការប្រាស្រ័យ​ទាក់ទង ជួយ​គ្រួសារមានសុភមង្គល

ការប្រាស្រ័យទាក់ទងក្នុងគ្រួសារ មិនមែនគ្រាន់តែជាការនិយាយគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការចែករំលែកនូវក្តីស្រឡាញ់ ការយល់ចិត្ត និងការគោរព។ ក្នុងនាមជាឪពុកម្តាយ លោកអ្នកគឺជាអ្នកដឹកនាំផ្លូវចិត្ត និងជាគំរូ​ដ៏សំខាន់សម្រាប់​កូនៗក្នុងការរៀនសូត្រពីរបៀបប្រាស្រ័យទាក់ទង។

ខាងក្រោមនេះ​ គឺជាគន្លឹះចំនួន៥ ដែលឪពុកម្តាយ អ្នកអាណាព្យាបាលគួរយល់ដឹង ដើម្បី​ឱ្យ​ការប្រាស្រ័យទាក់ទងក្នុងគ្រួសារកាន់តែប្រសើរ និង​ធ្វើ​ឱ្យ​គ្រួសារមានសុភមង្គល ៖

១. ការស្តាប់ដោយបេះដូង ៖ មុននឹងចង់ឱ្យកូនស្តាប់យើង យើងត្រូវរៀនស្តាប់កូនជាមុនសិន, ពេលកូនចង់និយាយជាមួយ សូមដាក់ទូរស័ព្ទចុះ ហើយសម្លឹងភ្នែកកូន, ការធ្វើបែបនេះបង្ហាញថា យើងឱ្យតម្លៃលើអារម្មណ៍របស់ពួកគេ និងជួយឱ្យពួកគេមានទំនុកចិត្តក្នុងការនិយាយរឿងរ៉ាវផ្សេងៗប្រាប់យើង។ បើទោះបីជាកូននិយាយខុស ឬធ្វើខុស ក៏ត្រូវស្តាប់ឱ្យចប់សិន ដើម្បីយល់ពីមូលហេតុនៅពីក្រោយសកម្មភាពទាំងនោះ។

២. ប្រើភាសាបែប “វិជ្ជមាន” និង “លើកទឹកចិត្ត” ​៖ សម្តីរបស់ឪពុកម្តាយមានឥទ្ធិពលខ្លាំងណាស់លើទំនុកចិត្តរបស់កូន។ ដូច្នេះគួរប្រើពាក្យសរសើរឱ្យបានច្រើន ទោះជារឿងតូចតាចក៏ដោយ និងព្យាយាមកាត់បន្ថយការ​ស្តីបន្ទោសខ្លាំងៗ​ដែលធ្វើឱ្យកូន​បាក់ទឹកចិត្ត។ ការផ្លាស់ប្តូរពីការរិះគន់មកជាការលើកទឹកចិត្ត នឹងជួយឱ្យកូនចង់​កែលម្អខ្លួនឯង​ដោយ​ក្តីរីករាយ។

៣. បង្កើតពេលវេលា សម្រាប់គ្រួសារ ៖ ការបង្កើតពេលវេលាមាសសម្រាប់គ្រួសារ ក៏ជាផ្នែកមួយមិនអាចខ្វះបានឡើយ។ ទោះបីជាមមាញឹកនឹងការងារយ៉ាងណា លោកអ្នកគួររក្សាពេលវេលាញ៉ាំបាយជុំគ្នា ឬធ្វើសកម្មភាពកម្សាន្តណាមួយដែល​គ្មានការរំខានពីឧបករណ៍អេឡិចត្រូនិក។ វានឹងបង្កើតឱ្យមានបរិយាកាសស្និទ្ធស្នាល ដែលសមាជិកគ្រប់រូបមាន​អារម្មណ៍ថា​កក់ក្តៅ និងមានសុវត្ថិភាព។

៤. គ្រប់គ្រងអារម្មណ៍ ៖ ជម្លោះអាចកើតមាន ប៉ុន្តែរបៀបដែលលោកអ្នកដោះស្រាយវានឹងក្លាយជាមេរៀនសម្រាប់កូន។ ប្រសិនបើលោកអ្នកមានការខឹងសម្បារ ចូររង់ចាំឱ្យចិត្តស្ងប់សិនសឹមនិយាយជាមួយកូន ដើម្បីជៀសវាងការប្រើ​សម្តីអាក្រក់ដែល​ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង។ ការហ៊ានសុំទោសកូននៅពេលយើងធ្វើខុស មិនមែនជាការបាត់បង់​កិត្តិយសទេ ប៉ុន្តែវាជាការបង្រៀនកូនឱ្យស្គាល់ពីភាពស្មោះត្រង់ និងការទទួលខុសត្រូវ។

៥. បង្កើតបរិយាកាស “សុវត្ថិភាព” ក្នុងការនិយាយ ៖ ធ្វើឱ្យកូនមានអារម្មណ៍ថា ផ្ទះគឺជាកន្លែងដែលសុវត្ថិភាពបំផុតក្នុង​ការបង្ហាញ​អារម្មណ៍។ អនុញ្ញាតឱ្យកូនហ៊ាននិយាយថា “ទេ” ឬបង្ហាញមតិយោបល់ផ្ទុយពីយើង ដោយមាន​ហេតុផលសមរម្យ។ នៅពេលកូនហ៊ាននិយាយរឿងសម្ងាត់ ឬកំហុសប្រាប់លោកអ្នក ចូរអរគុណកូនដែលបានបង្ហាញភាព​ស្មោះត្រង់ ជំនួសឱ្យការដាក់ទណ្ឌកម្មភ្លាមៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...