អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញសម្រាប់មួយចប់ម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ។

លក្ខខណ្ឌនៃបេក្ខជនដាក់ពាក្យ ៖ ជានិស្សិតអន្តរជាតិគ្រប់ជាតិសាសន៍, សិស្សនឹងទទួលបានឱកាសបន្តការសិក្សារយៈពេល៤ឆ្នាំបើសិនមានពិន្ទុGPA ៣.០ឡើងទៅ(ក្នុងឆ្នាំសិក្សានីមួយៗ), មានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ និងជានិស្សិតដែលមានប្រវត្តិសិក្សាល្អ និងគោរពតាមច្បាប់សាកលវិទ្យាល័យ។

ដើម្បីធ្វើការដាក់ពាក្យ បេក្ខជន បេក្ខនារីត្រូវដាក់ពាក្យសុំ Common Application ឬ Coalition Application។ ជាមួយគ្នានេះ បេក្ខជនត្រូវបំពេញអត្ថបទ Trustee Scholarship ៦០០ពាក្យ ឬតិចជាង និងភ្ជាប់ប្រតិចារិក លិខិតអនុសាសន៍ និងពិន្ទុតេស្តភាសាអង់គ្លេស។

ដើម្បីឱ្យការដាក់ពាក្យកាន់តែមានប្រសិទ្ធភាព បេក្ខជនគួរតែជ្រើសរើសប្រធានបទណាដែលល្អបំផុតក្នុងការបង្ហាញពីចំណង់ចំណូលចិត្តរបស់អ្នកក្នុងការសិក្សា ហើយនៅក្នុងសំណេរតែងសេចក្ដីពុំគួរមានកំហុសឡើយ។ លើសពីនេះ បុគ្គលដែលជាអ្នកណែនាំ គួរជាថ្នាក់ដឹកនាំនៅកន្លែងការងារ ឬសាស្ត្រាចារ្យ ឬលោកគ្រូអ្នកគ្រូនៅថ្នាក់វិទ្យាល័យ។

សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ https://www.bu.edu/admissions/ ដើម្បីដាក់ពាក្យ បេក្ខជនអាចចូលទៅកាន់ https://www.bu.edu/admissions/apply/ ។ អាហារូបករណ៍នឹងចាប់ផ្ដើមទទួលពាក្យពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ តទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...